Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាតកម្មវាយសម្លាប់មនុស្ស នៅស្រុកម៉ាឡៃ នគរបាលប្រើពេលជាង៧ម៉ោង បើកការស្រាវជ្រាវតាមចាប់ជនដៃដល់

  • Print

(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលស្រុកម៉ាឡៃ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលនីតិវិធី ពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានបើកការស្រាវជ្រាវស៊ើបអង្កេត ឈានដល់ការចាប់ខ្លួន ជនសង្ស័យជាឃាតក ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានឲ្យដឹងថា ករណីឃាតកម្មនេះបានកើតឡើងភូមិបល័ង្ក ឃុំតាគង់ ស្រុកម៉ាឡៃ ដែលមានជនរងគ្រោះ ឈឹម ខ្លី អាយុ៣៥ឆ្នាំ រស់នៅភូមិខាងលើ ត្រូវជនដៃដល់វាយរហូតដល់ស្លាប់។

ជនល្មើសឈ្មោះ ឃុត រ៉ន ភេទប្រុស អាយុ៣៦ឆ្នាំ ក្នុងភូមិជាមួយ មូលហេតុទំនាស់ពាក្យសំដីក្នុងពេលផឹកស៊ី។ លោកស្នងការបានបន្តថា ករណីកំលាំងជំនាញ បានប្រតិបត្តិការចាប់ខ្លួន ជនល្មើសទាំងយប់នៅ ម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈ៕

ដកស្រង់ពី៖FRESH NEWS