Social Network

ជនសង្ស័យប្រុសស្រី១១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវកម្លាំងនគរបាលខេត្តកំពង់ចាម ចាប់ខ្លួនបាននៅស្រុកព្រៃឈរ​

(កំពង់ចាម)៖ ជនសង្ស័យប្រុសស្រី១១នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ចាប់ខ្លួនបាននៅល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះ នៅចំណុចភូមិត្រពាំងត្នោត ឃុំសូរសែន ស្រុកព្រៃឈរ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងដោយ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងជើងព្រៃ ដោយប្រើវិធានញុះញង់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទាំង១១នាក់នោះរួមមាន ទី១៖ឈ្មោះ វ៉ុន ស្រីអូន អាយុ២៩ឆ្នាំ, ទី២៖ឈ្មោះ ស៊ុន លីមស៊្រុង, ទី៣៖ឈ្មោះ ហ៊ី សុខហាវ អាយុ១៨ឆ្នាំ, ទី៤៖ឈ្មោះ សុន សុភក្ក្រ អាយុ២២ឆ្នាំ, ទី៥៖ឈ្មោះ វ៉ន សុផាត អាយុ២១ឆ្នាំ, ទី ៦៖ឈ្មោះ លី សារិន អាយុ២៥ឆ្នាំ, ទី៧៖ឈ្មោះ សុខ ទិច អាយុ២៨ឆ្នាំ, ទី ៨៖ឈ្មោះ សៀក សៀងគីម អាយុ២០ឆ្នាំ, ទី៩៖ឈ្មោះ ជុំ រិទ្ធី អាយុ២៥ឆ្នាំ, ទី ១០៖ឈ្មោះ សេង ហៃ អាយុ២៥ឆ្នាំ និងទី ១១៖ឈ្មោះ ស៊ុ ដាលីន អាយុ២៤ឆ្នាំ។

ក្រោយប្រតិបត្តិការឃាត់ខ្លួន កម្លាំងនគរបាលជំនាញដកហូតបាន ម្សៅក្រាមពណ៌សថ្នាំញៀន០៤កញ្ចប់ ទូរស័ព្ទដៃ០៨គ្រឿង ម៉ូតូ០៦គ្រឿង និង សម្ភារៈវេចខ្ចប់មួយចំនួន ហើយត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS