Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ដដឹកឈើប្រណិតខុសច្បាប់មួយគ្រឿង ត្រូវកម្លាំងនគរបាលខេត្តកំពង់ចាមបង្ក្រាបបាន នៅស្រុកកំពង់សៀម

  • Print

(កំពង់ចាម)៖ រថយន្ដដឹកឈើគ្រញ៉ូងមួយគ្រឿង ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បង្ក្រាបបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងភូមិសាស្រ្ត ភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្ដមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ លោកបានបញ្ជាឲ្យកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោក។

បើតាមលោកឧត្តមសេនីយ៍ស្នងការ រថយន្ដដែលកម្លាំងនគរបាលរបស់លោកបង្ក្រាបបាននេះ ម៉ាក Highlander ពណ៌ស ស្លាកលេខត្បូងឃ្មុំ2A-9216 និងឈើប្រណិតគ្រញ៉ូង ចំនួន៤១ដុំ ស្មើ២៤១គីឡូ ចំណែកម្ចាស់រត់គេចខ្លួនបាត់។ ក្រោយប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ បានប្រគល់វត្ថុតាងជូន ជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS