Social Network

គ្រោះធម្មជាតិ! រន្ទះបាញ់ឆក់យកជីវីតកុមារីម្នាក់ និងបណ្តាលឲ្យស្ត្រីម្នាក់ជាម្តាយរងរបួសធ្ងន់ នៅស្រុកចិត្របូរី ខេត្តក្រចេះ

(ក្រចេះ)៖ ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់មួយករណី បានបង្កភាពការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅជិតខាងខណៈគ្រោះធម្មជាតិនេះ បានបណ្ដាលឲ្យកុមារីម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ហើយស្តី្រជាម្តាយរងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលា ម៉ោង៩៖៣០នាទី នាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ នៅចំណុចភូមិក្រសាំង ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ នគរបាលមូលដ្ឋានបានថ្លែងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ធម្មជាតិនេះ បានបណ្ដាលឲ្យកុមារីម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុនេះមានឈ្មោះ ស្រួច ស្រីពេជ្រ ភេទស្រីអាយុ៤ឆ្នាំ ហើយស្ត្រីជាម្តាយរងរបួសធ្ងន់មានឈ្មោះ ជឿន សៃ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។

នគរបាលដដែលបានបញ្ជាក់ថា កុមារីរងគ្រោះដល់ជីវិតនោះមានបងប្អូនចំនួន៣នាក់ហើយនាងជាកូនស្រីពៅ ក្នុងគ្រួសារ។ ហើយបច្ចុប្បន្ននេះ សពកុមារីរង់គ្រោះត្រូវក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕

ដកស្រង់ពី៖FRESH NEWS