Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចបញ្ជូនខ្លួននារី ​​ដែលបើករថយន្តបុក តារាចម្រៀងចង្វាក់រ៉ុកម្នាក់ស្លាប់ ​ទៅតុលាការ

  • Print

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួននារីម្នាក់ ដែលបើករថយន្តព្រុស បុករ៉ឺម៉កកង់បីឥណ្ឌា បណ្តាលឲ្យស្ត្រីជាតារាចម្រៀងចង្វាក់រ៉ុកម្នាក់ស្លាប់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ងួន ស្រីនិច ភេទស្រី អាយុ២១ឆ្នាំ។ ចំណែកជនរងគ្រោះមានឈ្មោះ តាក់ ចន្នី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរអ្នកចម្រៀង រ៉ុកខេនរ៉ូល នៅហាងបារាំង ស្នាក់នៅម្ដុំផ្សារទួលទំពូង ខណ្ឌចំការមន និងមានជនរងគ្រោះម្នាក់ទៀតជាជនជាតិបរទេស កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

គួររំលឹកថា កាលពីវេលាម៉ោង១៖៤០នាទី ទាបភ្លឺនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ មានហេតុការណ៍មានគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តម៉ាក តូយ៉ូតា Prius ពណ៌កណ្ដុរប្រម៉េះ មួយគ្រឿងគ្មានស្លាកលេខ និងរ៉ឺម៉កកង់៣ឥណ្ឌា នៅចំណុចស្តុបទន្លេបាសាក់ តាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំកាមន បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់៕

ដកស្រង់ពី៖FRESH NEWS