Social Network

គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវទឹក បណ្ដាលឲ្យបាត់ខ្លួនម្នាក់ នៅស្រុកសំបូរ, សមត្ថកិច្ចរកសពនៅកន្ទុយកោះរងាវ

(ក្រចេះ)៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកមួយ បានកើតឡើងដោយសារទូកដឹកសពបុកជាមួយទូកដឹកត្រី បណ្ដាលបាត់ខ្លួនមនុស្សម្នាក់ ហើយសមត្ថកិច្ចកំពុងដុតដៃដុតជើងស្វែងរកជួយសង្រ្គោះ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង២០នាទី ទៀបភ្លឺថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅណុចកោះរងាវ ឃុំកំពងចាម ស្រុកសំបូរ ខេត្តក្រចេះ។

នគរបាលបញ្ជាក់ឲ្យដឹងថា ហេតុការណ៍នេះកើតឡើងដោយទូកដឹកសពពស់ចឹក បុកជាមួយទូកដឹកត្រីបណ្ដាលឲ្យបាត់ខ្លួនខាងទូក ដឹកត្រីម្នាក់ឈ្មោះ ផា សីហា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរទិញត្រី រស់នៅ ភូមិកែងប្រសាទ ឃុំសំបូរ ស្រុកសំបូរខេត្តក្រចេះ។

ចំណែកសពពស់ចឹករស់នៅភូមិកំពងអំពិល ឃុំកំពង់ចាម់ ស្រុកសំបូរ។ នគរបាលរូបនោះបន្ដទៀតថា ជនរងគ្រោះដោយពស់ចឹកនោះ បានដឹកមកព្យាបាលនៅមណ្ឌលសុខភាពជួយសង្រ្គោះ មិនបានក៏បានស្លាប់បាត់បង់ជីវិត ហើយដឹកសពយកទៅវិញ លុះដល់ចំកើតហេតុខាងលើ បានបុកជាមួយទូកដឹកត្រី បណ្ដាលឲ្យខាងទូកដឹកត្រីធ្លាក់ទឹកបាត់ខ្លួនតែម្ដង។

មនុស្សដែលបាត់ខ្លួនដោយសារគ្រោះចរាចរណ៍ផ្លូវ ត្រូវបានសមត្ថកិច្ចរកសពឃើញហើយ នៅកន្ទុយកោះរងាវ៕

ដកស្រង់ពី៖FRESH NEWS