Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដាច់ភ្លើងនៅម្ដុំផ្សារតូច សង្កាត់ទួលសង្កែ ដោយសាររថយន្ដបើកបុកបង្គោលភ្លើង​, ក្រុមបច្ចេកទេសកំពុងធ្វើការជួសជុល​ ដើម្បីឲ្យមានភ្លើងឡើងវិញ

  • Print

(ភ្នំពេញ)៖ រថយន្តមួយគ្រឿង បើកបុកបង្គោលភ្លើងខ្សែបណ្ដាញតង់ស្យុងទាប (LV) ចំនួនមួយដើម ដែលមានទីតាំងស្ថិតនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ហេតុនេះហើយ ទើបអគ្គិសនីកម្ពុជា នៅវេលាម៉ោង០៧៖០៥នាទីព្រឹក នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ 001-F6។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង ១០:០០នាទីព្រឹក។ អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕

ដកស្រង់ពី៖FRESH NEWS