Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យម្នាក់ បន្លំចូលម៉ាស្សាកាប់ប្លន់យកទូរស័ព្ទនារីម៉ាស្សាបានសម្រេច ត្រូវនគរបាលចាប់បានភ្លាម នៅខណ្ឌពោធិ៍សែនជ័យ

  • Print

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ជិះម៉ូតូមកបន្លំចូលម៉ាស្សា នៅហាងមួយកន្លែងយីហោ «លី ថីហ្វុង» រួចកាប់ប្លន់យកទូរស័ព្ទដៃម៉ាក iPhone6 ពីនារីម៉ាស្សាវ័យក្មេងម្នាក់ រងរបួសជាច្រើនកន្លែង ប្រុងរត់ចេញត្រូវម្ចាស់ហាងផ្តល់ដំណឹងដល់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យលោក យឹម សារ៉ាន់ ដោយបានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍មូលដ្ឋានកាកាបទី២ ចុះអន្តរាគមន៍ចុះឡោមព័ទ្ធដេញប្រផាប់ប្រភីង បានទើបចាប់ខ្លួនបានតែម្តង។

ហេតុការណ៍ខាងលើ បានកើតឡើងនៅព្រឹកថ្ងៃ១០ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចហាងម៉ាស្សាមួយកន្លែងយីហោ «លី ថីហ្វុង» ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ចាប ជីវ៉ា អាយុ១៧ឆ្នាំ មុខរបរជាកម្មករសណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ខណ្ឌសែនសុខ ជិះម៉ូតូម៉ាក Suzuki NEX ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CD-1056 ប្រដាប់ដោយដាវ។

ចំណែកជនរងឈ្មោះ សៀន ឆេងហ៊ាន់ អាយុ២១ឆ្នាំ មុខរបរជានារីបម្រើការម៉ាស្សាស្នាក់នៅ ធ្វើការកន្លែងកើតហេតុ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កំពុងស្ថិតនៅក្រោមការសួរចម្លើយ នៅប៉ុស្តិ៍នគរបាលកាកាបទី២ និងបញ្ជូនបន្តទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS