Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះក្បាលគ្រាប់៦០មីល្លីម៉ែត្រ ស្លាប់ម្នាក់ របួសម្នាក់នៅស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

  • Print

(បន្ទាយមានជ័យ)៖ ផ្ទុះក្បាលគ្រាប់៦០មីល្លីម៉ែត្រ ១គ្រាប់បណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ចំណែកបុរសម្នាក់ទៀតទទួលរងរបួសធ្ងន់ខណៈដែលជនរងគ្រោះ បានយកក្បាលគ្រាប់ ដែលបន្សល់ទុកពីសម័យសង្រ្គាមទៅដំ ដើម្បីដោះគន្លឹះរ៉ឺម៉កគោយន្ត។

ហេតុការណ៍កើតឡើង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបុស្បូវ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឈឿន សាម៉ន អាយុ៣២ឆ្នាំ ជាម្ចាស់គោយន្ត ដោយឡែក អ្នករងរបួសមានឈ្មោះ វ៉ាត សាមេត អាយុ៤៧ឆ្នាំ ជាអ្នកជិតខាង ជនរងគ្រោះទាំងពីនាក់រស់នៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចដដែរបានបន្តទៀតថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ ម្ចាស់គោយន្ត បានដោះរ៉ឺម៉កគោយន្តយកពីក្បាលគោយន្ត ដើម្បីទៅភ្ជួរស្រែ ហើយនៅពេលនោះ មានអ្នកជិតខាងម្នាក់ បានទៅឈរមើល។

ប៉ុន្តែនៅពេល ដោះគន្លឹះរ៉ឺម៉កវាមិនចេញ ទើបជនរងគ្រោះ ក៏យកម៉ូទ័រឆាបផ្តាច់គន្លឹះរ៉ឺម៉កគោយន្ត បន្ទាប់មកជនរងគ្រោះក៏យកក្បាលគ្រាប់ (មិនដឹងជនរងគ្រោះរើសយកពីតំបន់ណានោះទេ) មកដំដើម្បីយកគន្លឹះគោយន្តនោះចេញ ខណៈនោះក៏ស្រាប់តែផ្ទុះគ្រាប់នោះតែម្តង។

ក្រោយពីកើតឡើងនូវហេតុការណ៍នោះ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យឃើញសំណល់ក្បាលគ្រាប់៦០មីល្លីម៉ែត្រ ១គ្រាប់ដែលបានផ្ទុះរួចហើយ។ ចំណែកឯជនរងគ្រោះ ត្រូវបានសាច់ញាតិ ដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅមន្ទីរបង្អែក ស្រុកមង្គលបូរី រីឯសាកសពត្រូវបានបញ្ជូន ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖FRESH NEWS