Social Network

លោកស្រីព្រះរាជអាជ្ញារង ស៊ឺ វណ្ណនី ដោះលែងស្រីម្នាក់ ពាក់ព័ន្ធករណីរំលោភទំនុកចិត្ត ក្រោយជនសង្ស័យ និងជនរងគ្រោះសម្របសម្រួលគ្នា

(ភ្នំពេញ)៖ ក្រោយសាកសួរអស់ជាច្រើនថ្ងៃរួចមក នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងស្ត្រីម្នាក់ ឲ្យត្រឡប់ទៅផ្ទះវិញ។ នេះបើយោងតាមការបញ្ជាក់របស់ សមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាជនសង្ស័យមានឈ្មោះ សុ ខុម ត្រូវបានលោកស្រី ស៊ឺ វណ្ណនី សម្រេចដោះលែង ក្រោមហេតុផល ភាគីទាំង២ជនសង្ស័យ និងជនរងគ្រោះ សម្របសម្រួលគ្នា។ បើយោងតាមសមត្ថកិច្ចស្ត្រីសង្ស័យ ឈ្មោះសុ ខុម ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមដីការបស់លោកស្រី ស៊ឺ វណ្ណនី ពាក់ព័ន្ធបទល្មើស រំលោភលើទំនុកចិត្តស៊ីដាច់លុយជិត ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖FRESH NEWS