Social Network

BREAKING NEWS: អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវ១៣៦ ក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មានបណ្តាញព័ត៌មាន Fresh News បានឲ្យដឹងថា ខណៈពេលនេះ មានគ្រោះអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវ១៣៦ កែងផ្លូវ១៣ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពេលនេះ សមត្ថកិច្ចពន្លត់អគ្គិភ័យ កំពុងចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ។ សូមរង់ចាំព័ត៌មានលម្អិតនៅពេលបន្តិចទៀតនេះ

ដកស្រង់ពី៖FRESH NEWS