Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ម្នាក់ទៅតុលាការ ក្រោយធ្វើសកម្មភាពឆក់នៅខណ្ឌដូនពេញ

  • Print

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ឈ្មោះ តន់ រដ្ឋា ត្រូវបានមន្ត្រីជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយជនបរទេស។ ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១៖១០នាទីយប់ ត្រង់ចំណុចផ្លូវ៦៧ កែងផ្លូវ១៣៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ បន្ទាប់ពីរូបគេធ្វើសកម្មភាព ឆក់កាបូបជនបរទេសបានប្រហែល១ម៉ោង នៅចំណុចផ្លូវ១៣០កែងផ្លូវ១៣ ក្បែរផ្សារកណ្តាល។

មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីអាវុធហត្ថខណ្ឌដូនពេញបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះជាជនបរទេសឈ្មោះ MATHI LDE SPERRY ថាមានបុរសម្នាក់ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ធ្វើសកម្មភាពឆក់យកកាបូបរបស់ខ្លួនបានសម្រេចមក រយៈពេលប្រហែល១ម៉ោង កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ក៏បានស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបជនសង្ស័យខាងលើ បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត និងដកហូតយកបានកាបូបជនរងគ្រោះប្រគល់ជូនម្ចាស់ដើមវិញ។

តាមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា កន្លងមករូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀន និងបានចូលមណ្ឌលកែប្រែ ផ្តាច់សារធាតុញៀន ចំនួន០៥ដងរួចមកហើយ។ ក្រោយពេលចេញពីមណ្ឌលកែប្រែ រូបគេបានប្រកបរបរជាជាងកាត់សក់ តែយូរៗម្តងរូបគេ តែងចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវនាពេលរាត្រី។

កន្លងមករូបគេឆក់បានចំនួន០៥លើក គឺឆក់ពីប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ ទើបតែលើកចុងក្រោយនេះ ពេលរូបគេចេញពីហូបអាហារ នៅជិតវត្តបទុមវតី ក៏ឃើញជនបរទេស០២នាក់ដើរ មានស្ពាយកាបូបផងនោះ ទើបរូបគេជិះម៉ូតូទៅក្បែរ ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយនោះ ជិះគេចខ្លួនតែម្តង ស្រាប់តែមិននឹកស្មានថា រូបគេគេចខ្លួនបានត្រឹមតែមួយម៉ោងប៉ុណ្ណោះ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថខណ្ឌដូនពេញ ស្រាវជ្រាវចាប់ខ្លួនរូបគេបាន៕

ដកស្រង់ពី៖FRESH NEWS