Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យម្នាក់​ ក្នុងចំណោមបក្ខពួក​ ២នាក់ទៀត​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​ ក្រោយធ្វើសកម្មភាពលួចយកសម្ភារ នៅក្នុងដីឡូតិ៍វិទ្យុថោន

  • Print

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ២នាក់ទៀត បានជិះកង់មកផ្លោះរបងចូលប៉ុនប៉ងលួចដែកគេ ត្រូវបានសន្តិសុខដែលយាមនៅក្នុងដីឡូតិ៍វិទ្យុថោន ឃើញទាន់ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច ឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ២៖១០នាទីរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងចំណុចដីឡូតិ៍វិទ្យុថោន ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ ហ៊ាន ចាន់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ម្តុំមុខរោងចក្រ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ចំណែកឯជនសង្ស័យម្នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពព័ត៌មានពីសន្តិសុខ ដែលយាមនៅក្នុងដីឡូតិ៍វិទ្យុថោន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មុនកើតហេតុ គេបានឃើញជនសង្ស័យទាំង ២នាក់ខាងលើ ជិះកង់មកផ្លោះរបងចូលប៉ុនប៉ងលួចដែក ដែលត្រូវបានរូបគាត់ឃើញទាន់ និងដេញចាប់បានជនសង្ស័យម្នាក់ និងម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែកង់នៅកន្លែង។

ក្រោយកើតហេតុ សន្តិសុខយាមនៅវិទ្យុថោន បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន និងឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលគីឡូម៉ែត្រលេខ៦ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS