Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងចម្រុះខេត្តកំពង់ចាម បន្ដបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកស្ទឹងត្រង់ ដកហូតវត្ថុតាងមួយចំនួន និងលែងកូនត្រីជិត១០០គីឡូ

  • Print

(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម រួមមានកម្លាំងនគរបាល កម្លាំងរដ្ឋបាលជលផល និងកម្លាំងអធិការដ្ឋានជលផលមេគង្គ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ បានបន្ដប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកស្ទឹងត្រង់ ដោយដកហូតបានវត្ថុតាងមួយចំនួនធំ និងលែងកូនត្រីចម្រុះជិត១០០គីឡូក្រាម។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ក្រោយទទួលបានពត៌មានអំពីបទល្មើសនេសាទខុសច្បាប់ លោកបានចាត់បញ្ជា អធិការនគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលពាមកោះស្នា សហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងកម្លាំងអធិការដ្ឋានជលផលមេគង្គ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុចបឹងល្វា ឃុំពាមកោះស្នា ឃុំអារក្សត្នោត និងឃុំទួលសំបួរ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលនៃប្រតិបត្តិការ កម្លាំងជំនាញដកហូតបានលូស្បៃមុងចំនួន២៨មាត់, របាំងស្បៃមុង ប្រវែង១,១២០ម៉ែត្រ, បង្គោលចម្រឹងឬស្សី ចំនួន៥០៤ដើម និងចាក់លែងកូនត្រីចម្រុះចូលក្នុងបឹងចំនួន៧៨គីឡូក្រាម។ ចំពោះសម្ភារវត្ថុតាងបានដុតបំផ្លាញចោលនៅនិងកន្លែង។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានឲ្យដឹងដែរថា នៅចំណុចភូមិដំណាក់ស្នាយ ឃុំពាមជីកង ស្រុកកងមាស កម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកកងមាស បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់០១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចិន ម៉េងស៊្រុង ភេទប្រុស អាយុ១៩ឆ្នាំ ដកហូតថ្នាំញៀន៦កញ្ចប់ និងទូរស័ព្ទមួយគ្រឿង។ ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS