Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីឃាតកម្មរឹតកសម្លាប់បងថ្លៃស្រី នៅខណ្ឌពោធិ៍សែនជ័យ, តុលាការលើកពេលប្រកាសក្រម ទៅចុងខែសីហា

  • Print

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងឃាតកម្ម គិតទុកជាមុនដែលប្អូនថ្លៃប្រុស សម្លាប់បងថ្លៃស្រី មកបន្តធ្វើការជំនុំជម្រះ។ បន្ទាប់ពីបញ្ចប់ការសួរដេញដោល លោក ថាន់ ឡេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿង ឃាតកម្មគិតទុកនេះ ទៅប្រកាសសាលក្រមនៅចុងខែសីហា។

សំណុំរឿងនេះ មានលោក ស៊ិន វិរៈ ជាតំណាងអយ្យការបានចោទប្រកាន់លើឈ្មោះ រស់ រីម ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះ ផាត ពេជ្រ ភេទប្រុស អាយុ១៦ឆ្នាំ (កំពុងរត់គេចខ្លួន) ពីបទ «ឃាតកម្មគិតទុកជាមុន» ប្រព្រឹត្តលើជនរងគ្រោះឈ្មោះ ទូច ម៉ារី ហៅ ចេង ភេទស្រី អាយុ៣៤ឆ្នាំ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចនៅផ្ទះលេខ១២ ផ្លូវ ២០K ក្រុមទី៨ ភូមិចំការឳឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យោងតាមមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ។ នៅក្នុងសវនាការជនជាប់ចោទ ឈ្មោះ រស់ រីម បានសារភាពថា មូលហេតុដែលខ្លួន រឹតកសម្លាប់ជនរងគ្រោះ ព្រោះមានគំនុំរឿងគ្រួសារជនរងគ្រោះ ដែលជាថៅកែលក់បន្លែនៅផ្សារពោធិ៍ចិនតុង និងត្រូវជាបងប្អូនសាច់ថ្លៃខាងប្រពន្ធផង បានបញ្ឈប់រូបគេពីការងារ។

ដោយខឹងគ្រួសារជនរងគ្រោះពេក ទើបជនជាប់ចោទឈ្មោះ រស់ រីម បានទៅស្រុកក្នុងខេត្តតាកែវ បបួលមិត្តភក្តិម្នាក់ឈ្មោះ ផាត ពេជ្រ ឲ្យមកសម្លាប់ស្ត្រីរងគ្រោះដោយសន្យានឹងឈ្មោះ ផាត ពេជ្រ ថាពេលសម្លាប់រួចយកទ្រព្យសម្បត្តិចែកគ្នាស្មើ។

នៅថ្ងៃកើតហេតុជនជាប់ចោទឈ្មោះ រស់ រីម និងឈ្មោះ ផាត ពេជ្រ បានទៅផ្ទះជនរងគ្រោះដោយសុំជនរងគ្រោះ ចូលបន្ទប់ទឹកចំពេលដែលប្តីជនរងគ្រោះ ចេញទៅលក់បន្លែនៅផ្សារបាត់ ទើបជនជាប់ចោទ បានយកខ្សែ គោ ប្រវែងមួយម៉ែត្រ រឹតកស្ត្រីរងគ្រោះ ដែលទើបនឹងសម្រាលកូនបាន២ខែ ស្លាប់នៅក្នុងបន្ទប់ទឹក។

ក្រោយសម្លាប់ជនរងគ្រោះរួច ក្រុមជនជាប់ចោទ បានលួចយកលុយខ្មែរ ចំនួន១០លានរៀល, លុយដុល្លារ ចំនួន ៧,២០០ដុល្លារ ខ្សែកមាសចំនួន០១ខ្សែ, ខ្សែកប្លាទីនចំនួន០១ខ្សែ និងចិញ្ជៀនពេជ្រចំនួន០១។

គួររំលឹកថា ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវរហូតឈានដល់ ការឃាត់ខ្លួន ជនជាប់ចោទឈ្មោះ រស់ រីម បាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង៕

ដកស្រង់ពី៖FRESH NEWS