Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់អះអាងជាមន្ត្រីនគរបាល អាមេកាំភ្លើងគំរាមបុរសម្នាក់ ព្រោះជម្លោះពាក្យសម្តី

  • Print

(ភ្នំពេញ)៖ បុរសម្នាក់ដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាលនោះ បានដកកាំភ្លើងអាមេគំរាមរកបាញ់បុរសម្នាក់ក្នុងជម្លោះពាក្យសម្តីមួយនៅវេលាម៉ោងប្រមាណ ១១យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ២៧៨ ខាងក្រោយអតីតរោងកុនគិរីរម្យ ក្នុងខណ្ឌចំការមន នាំមានការភ្ញាក់ផ្អើលជាខ្លាំងពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុនោះ។

បុរសដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាលហើយដកកាំភ្លើងអាមេគំរាមរកបាញ់ជនស៊ីវិលនេះ ត្រូវបានគេទម្លាយថា មានឈ្មោះ លន់ ស៊ីវធេង។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុគេមិនបានដឹងថា មុនឈានដល់ជម្លោះពាក្យសម្តី និងដកកាំភ្លើងគំរាមរកបាញ់គ្នា ភាគីជម្លោះមានបញ្ហាអ្វីនឹងគ្នានោះទេ។

ដោយឡែកបើតាមបុរសដែលត្រូវបានគេដកកាំភ្លើងគំរាមបាញ់នេះ បានអះអាងថា នៅមុនពេលកើតហេតុរូបគេ និងមិត្តភក្តិបានជិះម៉ូតូនៅតាមផ្លូវស្ងាត់មួយ ស្រាប់តែក្រុមបុរសអះអាងខ្លួនថាជានគរបាលនេះបានជិះម៉ូតូដេញពីក្រោយ ហើយស្រែកថាចោៗ ហើយជិះតាមពួកគេរហូត។

បុរសដែលត្រូវដកកាំភ្លើងគំរាមបាញ់នាំឲ្យព្រលឹងរត់ចេញពីខ្លួននេះ បានបន្តថា បន្ទាប់ពីឃើញដូចនោះពួកគេភ័យ ហើយក៏ជិះម៉ូតូរត់មករកកន្លែងមនុស្សច្រើន ដើម្បីការពារខ្លួនតែម្តង។ បើតាមរយៈវីដេអូដែលប្រជាពលរដ្ឋថតបាននេះ បន្ទាប់ពីបានប៉ះពាក់សម្តី និងដកកាំភ្លើងអាមេគំរាមបាញ់គេហើយ បុរសអះអាងជាមន្ត្រីនគរបាល និងបក្ខពួកក៏បានជិះម៉ូតូចេញពីកន្លែងកើតហេតុបានទៅ។

ប្រជាពលរដ្ឋដែលបានឃើញសកម្មភាពដ៏ច្រលោមខាមរបស់បុរសអះអាងខ្លួនជាមន្ត្រីនគរបាលនេះ បាននាំគ្នារិះគន់យ៉ាងចាស់ដៃចំពោះសកម្មភាពនេះ ព្រមទាំងបានអំពាវនាវឲ្យថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ មេត្តាស្រាវជ្រាវរករឿងហេតុពិត ហើយក៏សង្ឃឹមថា នឹងដាក់វិន័យទៅលើបុរសអះអាងជាមន្ត្រីនគរបាលនេះតាមវិន័យរបស់នគរបាលជាតិ៕

ដកស្រង់ពី៏៖FRESH NEWS