Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្តាយ​ និងកូនប្រុសពិការ​ពីកំណើត រស់នៅជាមួយមេរោគអេដស៍ នៅខេត្តកំពង់ឆ្នាំង​ ទទួលបានការឧបត្ថម្ភ​ពីកាកបាទក្រហមកម្ពុជា

  • Print

(កំពង់ឆ្នាំង)៖ ក្រោយពីបានចុះទៅជួបផ្ទាល់ពីស្ថានភាពជីវិតរស់នៅប្រចាំថ្ងៃ ពិនិត្យឃើញថា ជីវភាពក្នុងគ្រួសារជួបការលំបាក និងដោយក្តីអាណិតអាសូរ នៅរសៀលថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ ចុះសួរសុខទុក្ខ និងនាំយកអំណោយជា គ្រឿងបរិភោគ សម្ភារប្រើប្រាស់ ស័ង្កសី ៤០សន្លឹក និងថវិកាចំនួន ៥លានរៀល ទៅផ្តល់ជូនអ្នកស្រី នេត វ៉ាន់ អាយុ ៤៣ឆ្នាំ និងកូនប្រុសឈ្មោះ អ៊ន ធីម អាយុ ១៦ឆ្នាំ ពិការពីកំណើតស្វិតដៃជើងនិយាយមិនកើត ហើយមានផ្ទុកមេរោគអេដស៍ទាំងពីរនាក់ម្តាយ-កូន កំពុងរស់នៅផ្ទះទ្រុឌទ្រោម ស្ថិតនៅភូមិជ្រៃកោងលិច ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ អំណោយដែលបានផ្ដល់ជូនទាំងនេះ គឺដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពគ្រួសាររបស់អ្នកស្រី នេត វ៉ាន់ ដែលមានមុខរបរជាអ្នកដេរស្លឹកត្នោតលក់ និងថវិកាឧបត្ថម្ភទុក សម្រាប់ទិញគោញី ២ក្បាល មាន់មួយចំនួនដើម្បីចិញ្ចឹម និងបង្កបង្កើនផលដំណាំផ្សេងៗ ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រីអគ្គលេខាធិការរងទី ១ បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងផ្តាំផ្ញើឱ្យខិតខំថែទាំសុខភាពឱ្យបានល្អ មានអនាម័យស្អាតក្នុងការរស់នៅ បរិភោគអាហារមានជីវជាតិ ទៅទទួល និងលេបឱសថប្រឆាំងមេរោគអេដស៍ឱ្យបានទៀតទាត់ និងខិតខំប្រកបរបរចិញ្ចឹមជីវិតបន្តទៅទៀត។

អ្នកស្រី នេត វ៉ាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែមានមេត្តាធម៌ មានក្តីករុណា គិតគូរ និងលើកទឹកចិត្តដល់ប្រជាជនរងគ្រោះដោយគ្មានការរើសអើង។

នៅពេលចុះទៅសួរសុខទុក្ខនោះ លោកស្រី អគ្គលេខាធិការរងទី ១ បានជួបសំណេះសំណាលជាមួយលោកតា លោកយាយដែលរស់នៅក្បែរខាងចំនួន ៤៤នាក់ ព្រមទាំងបានជូនពួកគាត់ក្នុងម្នាក់ៗ ខោ ឬសំពត់សឹង ១ និងអាវ ឬអាវប៉ាក់ ១ និងថវិកា ២ម៉ឺនរៀល ជាអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះផងដែរ ៕

ដកស្រង់ពី៖FRESH NEWS