Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់បើករថយន្ដទំនើប​ Lexus NX200t ទាំងស្រវឹងជោគ បុកក្បាលនាគចែកពុះទ្រូងផ្លូវចុះក្រោមដី ស្ពានស្ទឹងមានជ័យ ក្រឡាប់ផ្ងារជើងឡើងច្រង៉ាង

  • Print

(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ដទាំងស្ថានភាពស្រវឹង និងក្នុងល្បឿនលឿន រេចង្កូតទៅបុកជាមួយក្បាលនាគ ពុះទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងាជើងច្រង៉ាង តែសំណាងល្អអ្នកបើកបរគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។

ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង០០៖២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ត្រង់ចំណុចគល់ស្ពានក្រោមដីស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បានឃើញនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តបង្កម៉ាកលុចស៉ីច NX200t ពាក់ស្លាកលេខភ្នំពេញ 2BB-0088 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។ អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងផង បានរេចង្កូតទៅបុកជាមួយក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្ដក្រឡាប់ផ្ងារជើងច្រង៉ាង កណ្ដាលផ្លូវតែម្ដង និងរងការខូចខាតយ៉ាងដំណំ។

ចំណែកឯអ្នកបើករងរបួសស្រាល បានប្រមូលយកសម្ភារមានតម្លៃ ហើយចេញមកក្រៅ ទាក់ទងទៅសាច់ញាតិ មកដឹកចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងហេតុ និងទាក់ទងទៅជំនាញចរាចរណ៍ ឲ្យមកធ្វើការវាស់វែង រួចយករថយន្ដបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

ដកស្រង់ពី៖FRESH NEWS