Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្នាំ២០១៨ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង៨ពាន់ករណី ឃាត់ខ្លួនមនុស្សជាង១.៦ម៉ឺននាក់ ដកហូតថ្នាំញៀនជាងកន្លះតោន, ជាមធ្យម១ថ្ងៃបង្ក្រាបជាង៤០នាក់

  • Print

(ភ្នំពេញ)៖ របាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៣ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅឆ្នាំ២០១៨កន្លងផុតទៅនេះ សមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀន សរុបចំនួន៨,០១៨ករណី ដោយឃាត់ខ្លួនមនុស្ស១៦,២៣២នាក់ (ស្រី១,៣៤៣នាក់) ក្នុងនោះមានជនបរទេស៣១០នាក់ (ស្រី៤៨នាក់) ត្រូវនឹង២៤សញ្ជាតិ។ ចំនួនមនុស្សនៃការបង្ក្រាបនេះ បើគិតជាមធ្យមក្នុង១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួន៤៤.៥០នាក់។

របាយការណ៍បញ្ជាក់ទៀតថា ពេញមួយឆ្នាំ២០១៨ ចាប់ថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ក្នុងចំណោមករណីដែលបង្ក្រាបទាំងជាង៨ពាន់ករណី មានករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងដាំដុះចំនួន ៥,០៦១ករណី ឃាត់ខ្លួន ៩,០៩៩នាក់ (ស្រី៩១៧នាក់) និងករណីប្រើប្រាស់ ២,៩៥៧ករណី ឃាត់ខ្លួន ៧,១៣៣នាក់ (ស្រី៤២៦នាក់)។

ចំណែកឯអនុវត្ដដីកា មានចំនួន២៤៣ដីកា ឃាត់ខ្លួន២៣៥នាក់ (ស្រី៩នាក់)។ យោងតាមរបាយការណ៍ ក្នុងការបង្ក្រាបរយៈពេលពេញមួយឆ្នាំមកនេះ សមត្ថកិច្ចរឹបអូសសារធាតុញៀនគ្រប់ប្រភេទបានចំនួនជាង៥៣៣គីឡូក្រាមនិង ៣៧០កញ្ចប់, កញ្ឆាក្រៀមជាង៧៤គីឡូក្រាម និង១៦,៤៩២៥ដើម, សម្ភារចាប់យកមាន រថយន្ដ៩៤គ្រឿង ម៉ូតូ ២,២៣០គ្រឿង ទូរស័ព្ទ ៥៩២៤គ្រឿង ជញ្ជីង៣៧៦គ្រឿង អាវុធខ្លី២៦ដើម អាវុធវែង១៣ដើម, ចលនៈនិងអចលនៈទ្រព្យ ស្នើសុំបង្កកចំនួន៥កន្លែងមានដីចំកា១កន្លែង ដីឡូត៍២កន្លែង និងផ្ទះល្វែង២កន្លែង៕

ដកស្រង់ពី៖FRESH NEWS