Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យ៣នាក់ លួចម៉ូតូពីខេត្តកណ្ដាល មកជាប់ខ្នោះកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ

  • Print

(ភ្នំពេញ)៖ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះថា កម្លាំងការិយាល័យ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានតាមស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅចំណុចផ្ទះលេខ៥១៧អឺ០ ផ្លូវលំ ស្ថិតក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពលួចម៉ូតូ MSX ១គ្រឿង ពីចំណុចបន្ទប់លេខ១៥ ផ្លូវបេតុង ក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីយប់ទាបភ្លឺថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩។

បើតាមមន្ដ្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ ងៀប សាដទីរ៉ា ហៅដម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥០ZE០ ផ្លូវលេខ២៥១ ភូមិ១៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក, ទី២៖ ឈ្មោះ តាំង សៀវហ្វុង ហៅនាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ២៥១ ភូមិ១៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក, ទី៣៖ ឈ្មោះ ណែម សំណាង ហៅអ៊ូ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រៅពីការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ កម្លាំងជុំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចាប់យកភស្តុតាងមានម៉ូតូម៉ាក MSX ពណ៌ក្រហម គ្មានស្លាកលេខ ១គ្រឿង ដែលជារបស់ជនរងគ្រោះ និង១គ្រឿងទៀតម៉ាក Kavasaki ពាក់ស្លាកលេខ (ខ ម 01.1.9077) ក្នុងការសាកសួរ និងកសាងសុំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនិតិវិធី៕

ដកស្រង់ពី៖FRESH NEWS