Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

BREAKING NEWS: មន្រ្តីនគរបាល៥នាក់ មានពាក់ផ្កាយ១ម្នាក់ ត្រូវបានឃាត់ខ្លួននៅខណ្ឌសែនសុខ ប៉ុន្តែបានអនុញ្ញាតឲ្យត្រឡប់ទៅវិញភ្លាមៗ

  • Print

(ភ្នំពេញ)៖ មន្រ្តីនគរបាលប្រមាណ៥នាក់ ក្នុងនោះមានទាំងមន្រ្តីនគរបាលពាក់ផ្កាយមួយម្នាក់ផងដែរ ត្រូវបានកម្លាំងតម្រួតបទបញ្ជា ចាប់ឃាត់ខ្លួន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅផ្លូវ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសខ រាជធានីភ្នំពេញ ដោយមិនទាន់មានមូលហេតុច្បាស់លាស់។

យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ពិតជាមានការឃាត់ខ្លួនមន្រ្តីនគរបាលទាំងនោះមែន ដែលពួកគេនៅខាងប្រឆាំងទំនិញក្លែងក្លាយ ប៉ុន្តែក្រោយការសួរនាំ ក៏ឲ្យត្រឡប់ទៅវិញតែម្តង។

បើតាមនាយឧត្តមសេនីយ៍ ការឃាត់ខ្លួនពួកគេ ដោយសារមុនដំបូង ពេលដែលពួកគេចុះទៅនោះ មិនបានសហការជាមួយខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានឲ្យខាងតម្រួតបទបញ្ជា ចុះទៅឃាត់ខ្លួនតែម្តង ប៉ុន្តែក៏បានឲ្យត្រឡប់ទៅវិញភ្លាមៗផងដែរ មិនមានរឿងអ្វីនោះឡើយ។

មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ពិតជាមានការឃាត់ខ្លួនមន្រ្តីនគរបាលទាំងនេះមែន ដោយចាប់ក្រៀកបញ្ជូនឡើងរថយន្តតែម្តង៕

ដកស្រង់ពី៖FRESH NEWS