Social Network

កម្លាំងនគរបាលបង្ក្រាបគ្រឿងញៀន នៅចំណុចផ្លូវរថភ្លើង ឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀន៧៣កញ្ចប់

(ភ្នំពេញ)៖ កម្លាំងនគរបាល បានបើកប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀនមួយករណី នៅថ្ងៃទី១៦ ខែមករាឆ្នាំ២០១៩នេះ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ និងថ្នាំញៀនចំនួន៧៣កញ្ចប់ ស្ថិតនៅចំណុចសំណងមិនរៀបរយ ផ្លូវរថភ្លើងR៦ ក្រុម២២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចដែលចុះក្នុងប្រតិបត្តិការ បានថ្លែងឱ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ រួមមានទី១៖ ឈ្មោះ គង់សក្កដាហៅអាខ្មាន់ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទី២៖ ឈ្មោះ អិនចាន់រដ្ឋា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ស្នាក់នៅនៅចំណុចសំណងមិនរៀបរយផ្លូវរថភ្លើង R៦ ក្រុម២២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចដដែលបានបន្តថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ រហូតបានចំនួន២នាក កំពុងតែធ្វើសកម្មភាពជួញដូរ សារធាតុញៀនយ៉ាងអនាធិបតេយ្យនៅចំណុចផ្លូវរថភ្លើង ដោយដកហូតក្រាមសរថ្លា ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀន ចំនួន៧៣កញ្ចប់,ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន, ឧបករណ៍ប្រើប្រាស់មួយចំនួន។

ក្រោយពីបញ្ចប់ប្រតិបត្តិការ កម្លាំងនគរបាលខណ្ឌដូនពេញ បានបញ្ជូនជនសង្ស័យទាំង២នាក់ រួមជាមួយ នឹងវត្ថុតាងយកទៅកាន់អធិការដ្ឋានដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការ បន្តតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS