Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាំ​មើល៍​ចំណាត់ការ​បន្ត​… លើ​ប៉ូលិស​ក្រសួងមហាផ្ទៃ​ម្នាក់​បាញ់​ឡាន​៥​គ្រាប់​នេះ

  • Print

រាជធានីភ្នំពេញ ៖ ក្រោយមានការបាញ់ប្រហារកាលពីរំលងអធ្រាត្រនោះ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងប្តឹងឱ្យសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ ព្រឹកថ្ងៃទី០២ ឧសភា នេះ លើករណីបុរសម្នាក់ជាមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក្នុងចំណោមបក្សពួក៣នាក់ បានបើករថយន្តឡិចស៊ិស350ដេញបាញ់រថយន្ត RANG ROVER មួយគ្រឿង ដែលជិះដោយជនរងគ្រោះប្តីប្រពន្ធ២នាក់ ។

យ៉ាងណានោះ នឹងរង់ចាំចំណាត់ពីសមត្ថកិច្ចថានឹងចាត់ការបែបណា?គួររំលឹកថា ការបាញ់ប្រហារ គឺមានចំនួន៥គ្រាប់ស្រោចមកលើរថយន្តខាងជនរងគ្រោះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១ និង៣០នាទីអធ្រាត្រ ឈានចូលថ្ងៃទី២ ឧសភា នេះ ត្រង់ចំណុចលេខ២៦៣កែងផ្លូវ៦២៨ ជាប់និងអធិការដ្ឋានខណ្ឌច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។

ប្រភពបន្តថា ភាគីខាងរងគ្រោះខាងលើមានឈ្មោះភូរិស្ស ស្តូរ៉ាន់ ហៅតូ ភេទប្រុស អាយុ៣៤ឆ្នាំ ជាអគ្គនាយកសន្តិសុខឯកជន និងប្រពន្ធមានឈ្មោះ តាំ សុខឡី អាយុ៣១ឆ្នាំ ជាបុគ្គលិគណាហ្គាវ៉ើល មានទីលំនៅផ្ទះលេខ១១៤ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ បើករថយន្តម៉ាក RANG ROVER ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2U-4448 ។ដោយឡែក ខាងភាគីខាងរថយន្តបង្ក មានឈ្មោះដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ ជាមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ ៩៤៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន បើករថយន្ត ម៉ាកឡិចស៊ិស RX-350 ពណ៌.ស ពាក់ស្លាកលេខសៀមរាប 2B-5153 (មានគ្នាជិះ៣នាក់) ។

តាមសម្តីភាគីខាងរងគ្រោះថា មុនពេលកើតហេតុ គាត់ពីរនាក់ប្តីប្រពន្ធបានបើករថយន្ត RANG ROVER ចេញពីហូបអាហារនៅហាង១២៣ នៅម្តុំផ្សារដើមគ គោលបំណងត្រលប់ទៅផ្ទះវិញ នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយបានធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ។ ខណៈមកដល់មកចំណុចអតីតក្លិបកំសាន្តរ៉ក់ គាត់បានឈប់រថយន្តមួយភ្លែតដោយសារតែប្រពន្ធមិនសូវស្រួលខ្លួន រួចហើយក៏បានបើករថយន្តបន្តទៅមុខទៀត ។

ពេលនោះ ស្រាប់តែមានរថយន្តឡិចស៊ិសRX៣៥០ ពណ៌.ស បានបើករថយន្តតាមមកពីក្រោយហើយស៊ីផ្លេរដាក់រហូត ។ប្រភពបន្តទៀតថា ពេលនោះដែរ ខ្លួនបានឈប់រថយន្ត ដើម្បីសួរនាំថា«មានរឿងអ្វី»? ស្រាប់តែខាងរថយន្ត(ស៊ីផ្លេ)បាននិយាយថា «នឹងចាប់ឯង) ។ ពេលនោះរូបគាត់ឆ្ងល់ បានបើករថយន្តបម្រុងទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីឱ្យជួយអន្តរាគមន៍ តែពេលជិះដល់ជិតច្រកចូលខណ្ឌ ស្រាប់តែភាគីខាងរថយន្ត បង្កនោះ បើកតាមកៀរ ហើយបានបោះពាក្យសម្តីថា «បើឯងខ្លាំងទៅខណ្ឌច្បារអំពៅ» ។

ពេលនោះដែរគាត់ក៏បានយល់ព្រមទៅខណ្ឌច្បារអំពៅ ព្រោះផ្ទះគាត់នៅក្បែរនោះដែរ។ខណៈពេលបើកមកដល់ អធិការដ្ឋានខណ្ឌច្បារអំពៅ ស្រាប់តែរថយន្តបង្កបានបើកកាក់ពីមុខ ហើយគាត់បានបើកបត់ទៅរកមុខខណ្ឌ ក៏ឃើញបុរសម្នាក់បានចុះពីលើរថយន្តដកកាំភ្លើងមិនស្គាល់ម៉ាកបាញ់ស្រោចលើរថយន្តខ្លួនចំនួន៥គ្រាប់ផ្ទួនៗ បណ្តាលឱ្យបែកនិងធ្លុះកញ្ចក់ក្រោយ ព្រមទាំងធ្វើប្រពន្ធរបស់គាត់ភ័យឡើងសន្លប់តែម្តង សំណាងល្អហើយ ពួកគាត់មិនមានគ្រោះថ្នាក់ដល់អាយុជីវិត ។

ប្រភពបន្តថា ដោយឡែករថយន្តឡិចស៊ិស នៅពេលបាញ់រួចហើយ ក៏បានបើករថយន្តត្រលប់ទៅកន្លែងដើមវិញ ហើយក៏មានការភ្ញាក់ផ្អើលឆោឡោដល់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យរូបនោះ ព្រមទាំង ដកហូតបានកាំភ្លើងខ្លីមួយដើមម៉ាករ៉ូឡូ មានសំបកកាទុស្សចំនួន៥គ្រាប់ យកទៅសាកសួរនៅអធិការដ្ឋានខណ្ឌច្បារអំពៅយកទៅសាកសួរ ខណៈខាងភាគីជនរងគ្រោះបានដាក់ពាក្យបណ្តឹងប្តឹងរួចផងដែរ ។ ទោះ បីយ៉ាងណា យើងនៅមិនទាន់បានការបកស្រាយភាគីពីជនសង្ស័យខាងលើ ថាមានទំនាស់អ្វីករណីបាញ់ប្រហារនេះ ។

ដកស្រង់ពី៖កោះសន្តិភាព