រាជធានីភ្នំពេញ ៖ ប្ដីប្រពន្ធ១គូ បានទុកកូនស្រីម្នាក់ ឲ្យម្ដាយជួយមើល រួចដឹកដៃគ្នាចាកចេញពីស្រុកកំណើត មកស្នាក់នៅផ្ទះជួល នារាជធានីភ្នំពេញ ដើម្បីរកការងារធ្វើ បន្ទាប់មកប្ដីរកបានការងារជាកម្មកររោងចក្រកាត់ដេរ ហើយធ្វើការវេនថ្ងៃ រីឯប្រពន្ធរកការងារបានជាកម្មការិនីរោងចក្រផលិតអំពូលភ្លើង និងធ្វើការវេនយប់ ។
រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញចង.កសម្លាប់ខ្លួន នៅដើមអង្កាញ់ក្នុងដីឡូតិ៍មួយកន្លែង ក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយរាយការណ៍ទៅសមត្ថកិច្ចចុះទៅត្រួតពិនិត្យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤រសៀលថ្ងៃទី១៩ ខែមិថុនាឆ្នាំ ២០២៥នេះ។
ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១២និង៥១នាទី មានករណីជនសង្ស័យ ២នាក់ (ជនជាតិឥណ្ឌូនេស៊ី) បន្លំលួចប្រាក់ចំនួន ៤០០ ដុល្លារ លុះនៅថ្ងៃទី១១ ខែមិថុនា បានបន្តសកម្មភាពលួចទូរស័ព្ទចំនួន ៣គ្រឿងពីហាងលក់គ្រឿងក្រអូប ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
Read more: ចាប់បានហើយ! ជនសង្ស័យលួ.ចទូរស័ព្ទ និងប្រាក់ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ
ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ជាចោរលួចទាក់ឆ្កែក្នុងវត្ត និងសត្វមាន់យ៉ាងសកម្មពេលរាត្រី រួមទាំងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនទៀត ត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវរយៈពេល២ថ្ងៃទើបបង្ក្រាបបាន ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ០៤ និង ៣០នាទីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្នុងវត្ដបល្ល័ង្កផ្កាឈូក ស្ថិតក្នុងភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
Read more: ចោរលួ.ចទា.ក់សុនខ និងមាន់ក្នុងវត្ត យកលក់ បានលុយទិញគ្រឿងញៀ.នជ.ក់...
ខេត្តកំពង់ស្ពឺ ៖ ជនជាតិចិនម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ខណៈដែលជិះរថយន្តតាក់សុីមកពីខេត្តព្រះសីហនុ ក្នុងគោលបំណងទៅរាជធានីភ្នំពេញ តាមផ្លូវល្បឿនលឿន ប៉ុន្តែមកដល់ចំណតកំពង់ស្ពឺខាងលិច បែរជាដកទូរស័ព្ទអ្នកបើកបររថយន្តតាក់សុី ថែមទាំងបញ្ជាឱ្យបត់តាមផ្លូវជាតិលេខ៤ ត្រឡប់ទៅទិសខាងលិចវិញ ដើម្បីរកកន្លែងស្ងាត់ដើម្បីធ្វើសកម្មភាព សំណាងល្អអ្នកបើកបររថយន្តតាក់ស៊ី ធ្វើជាសុំទិញទឹកផឹក ឱកាសល្អស្រែកឱ្យប្រជាពលរដ្ឋ ជួយឃាត់ជនជាតិចិននោះបាន។
ខេត្តព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីចាប់ឃុំឃាំងមនុស្សដោយខុសច្បាប់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត, ហិង្សាដោយចេតនា និងប្រើប្រាស់ស្លាកលេខក្លែង រហូតឈានដល់ការសង្គ្រោះជនរងគ្រោះជាជនជាតិចិនម្នាក់ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ក្នុងនោះ៣នាក់ ជាអ្នកសារព័ត៌មាន ។
Read more: បង្ក្រាបករណីចាប់បង្ខាំងជនជាតិចិនម្នាក់ ឃាត់ខ្លួនជនសង្ស័យ៤នាក់...
ខេត្តកណ្តាល ៖ យុវជនម្នាក់បានស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូចេញពីផឹកជាមួយពួកម៉ាកវិញ ត្រូវក្រុមជនដៃដល់ម្ខាងទៀត គប់ដុំថ្មចំក្បាល ។
Read more: ករណីឃា.តកម្ម! ជិះម៉ូតូចេញពីផឹកជាមួយមិត្តភក្តិ ត្រូវ១ក្រុម...
រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ឃឹងសារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ វេលាម៉ោងប្រមាណ៤រសៀល កម្លាំង «ក១» នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គឹម ហុងសាន បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវបេតុង៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃសខណ្ឌដង្កោ គឺនៅក្បែរច្រកផ្លូវទៅកាន់ពន្ធនាគារព្រៃស ។
ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ឃាត់ខ្លួន ខណៈដែលហែកជញ្ជាំងផ្ទះគេលួចស្រូវបានយកទៅលាក់ទុកផ្ទះម្តាយបង្កើត ម្ចាស់ទៅយកមកវិញ ជនសង្ស័យជាចោរទាញដាវទៅគំរាមម្ចាស់ស្រូវ ទ្រាំមិនបានប្តឹងនគរបាលឃាត់ខ្លួនតែម្តង។
Read more: ហ៊ានម៉្លេះ! ជនម្នាក់ហែកជញ្ជាំងលួចស្រូវ១បាវ ម្ចាស់ទៅតាមយកមកវិញ...
រាជធានីភ្នំពេញ ៖ ផ្ទះឈើមួយខ្នង នៅភូមិវិមានទ្រុង សង្កាត់ក្រាំង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាឲ្យរងការខូចខាតទាំងស្រុង ។
Read more: ឆ្លងចរន្តអគ្គិសនី ឆាប់ឆេះផ្ទះឈើមួយខ្នង នៅសង្កាត់ក្រាំងធ្នង់...
ខេត្តកណ្តាល ៖ ជន២នាក់បានធើ្វសកម្មភាពលួចកាច់សោ.កម៉ូតូនៅក្នុងផ្ទះសំណាក់ ហើយប៉ះចំម៉ូតូអ្នកស្គាល់គ្នា ក៏យកឱ្យម្ចាស់វិញ តែក៏ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះបានម្នាក់់ ចំណែកម្នាក់ទៀតរត់គេចខ្លួនរួច ។
Read more: ចោរចិត្តល្អលួចចំម៉ូតូអ្នកស្គាល់គ្នាយកឱ្យម្ចាស់វិញ...
ខេត្តកំពង់ស្ពឺ៖ ដោយសារតែភ្លើងប្រចណ្ឌឆាបឆេះធ្វើឱ្យយុវជនម្នាក់ត្រូវឃាត់ខ្លួន ខណៈដែលឃើញសង្សារបស់ខ្លួនជិះម៉ូតូជាមួយអ្នកផ្សេងទៀត ដោយទប់កំហឹងមិនបានស្ទាក់វាយនាងជាសង្សាបណ្តាលឱ្យត្រូវរបួសច្រើនដៃ នាងដាក់ពាក្យបណ្តឹងឱ្យនគរបាលឃាត់។
Read more: បែកគ្នាមួយរយៈ! ឃើញសង្សាមានអ្នកផ្សេងឌុប...
ខេត្តស្ទឹងត្រែង ៖ទីតាំងធ្វើអាជីវកម្មអេឡិកត្រូនិក និងផលិតផលអេចឆ៍ធីភី(HTPs)មួយកន្លែងត្រូវបានកម្លាំងសមត្ថកិច្ចបោសសម្អាត ក្រោយពេលអាជីវកម្មនេះស៊េរីនិងទំហំ ដែលបង្កឱ្យយុវជនប្រុសស្រីឈ្លក់វង្វេងធ្លាក់ក្នុងរណ្តៅបំផ្លាញសុខភាពដ៏ស្ងៀមស្ងាត់ ។
Read more: កម្ទេចទីតាំងធ្វើអាជីវកម្មបារីអេឡិកត្រូនិក...
រាជធានីភ្នំពេញ ៖ ស្ត្រីអ្នករកស៊ីចងការប្រាក់ម្នាក់ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាបញ្ជាឱ្យចូលខ្លួន ពាក់ព័ន្ធករណីឆបោក និងរំលោភលើសេចក្ដីទុកចិត្តលើជនរងគ្រោះជាច្រើននាក់សរុបទឹកប្រាក់ជាច្រើនម៉ឺនដុល្លារសហរដ្ឋអាមេរិកផងដែរ ។
Read more: ស្ត្រីអ្នករកស៊ីចង.ការប្រាក់ម្នាក់ត្រូវតុលាការចេញដីកាបញ្ជាឱ្យចូលខ្ល...
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យជាឧក្រិដ្ឋជន ជនជាតិវៀតណាមចំនួន០៥នាក់ ស្រី០១ នាក់ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់ រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតិត្រូវបានកម្លាំងជំនាញផែន ការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបង្ក្រាបនិងចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ដង្កោ និងប៉ុស្តិ៍ព្រៃវែង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការជាមួយជនរងគ្រោះ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលបានប្រព្រឹត្តនូវអំពើចោរកម្ម ២ករណីផ្សេងគ្នា ក្នុងនោះរួមមានសកម្មភាពលួចយកស្លាកលេខរថយន្ត និងសកម្មភាពគាស់ទម្លុះទម្លាយ និងឆ្កឹះសោឃ្លាំង លួចយកសម្ភារៈផ្សេងៗ ។
Read more: នគរបាលប៉ុស្តិ៍ដង្កោ និងប៉ុស្តិ៍ព្រៃវែង ឃាត់ខ្លួនជនសង្ស័យ២នាក់...
រាជធានីភ្នំពេញ ៖ ក្រុមបង្ក្រាបបទល្មើសចលនាសត្វ ស្ទាក់ចាប់បានរថយន្ត០១គ្រឿង ដឹកស៊ុតមាន់ ចំនួន៣ម៉ឺនគ្រាប់ ដឹកចេញពីប្រទេសវៀតណាម គ្មានលិខិតអនុញ្ញាតអ្វីឡើយ ចូលមកលក់ចែកចាយនៅរាជធានីភ្នំពេញ ។
Read more: បង្ក្រាបរថយន្ត០១គ្រឿង ដឹកស៊ុតមាន់០៣ម៉ឺនគ្រាប់ នាំពីវៀតណាម...
ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយជិះម៉ូតូចេញពីផ្ទះទៅឆក់ត្រី បែរជាបាត់មិនឃើញមកផ្ទះវិញសោះ លុះប្រពន្ធបាត់យូរក៏ហៅអ្នកភូមិឲ្យជួយតាមរក បែរជាឃើញដួលផ្កាប់មុខនៅក្នុងប្រឡាយ ដោយមានស្ពាយឧបករណ៍ឆក់ត្រីជាប់នឹងខ្លួនបាត់ទៅហើយ ។
Read more: ប្តីទៅឆក់ត្រី បាត់យូរមិនឃើញមកផ្ទះ ប្រពន្ធហៅអ្នកភូមិឲ្យជួយរក...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ ដែលជាអ្នករស់នៅក្នុងភូមិព្រៃរមាស សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ បានទៅផ្លាស់គោ (ផ្លាស់ទីកន្លែងចងគោឲ្យស៊ីស្មៅ) នៅជាយភូមិ ស្រាប់តែប្រទះឃើញស.ពបុរសម្នាក់អណ្ដែកនៅក្នុងទឹកស្រះមួយកន្លែង ជម្រៅប្រមាណ៤ម៉ែត្រ ជិតទីស្នាក់ការភូមិរបស់គាត់អមប្រឡាយតាហោ មានសភាពហើមស្អុយទៅហើយ។
ខេត្តពោធិ៍សាត់ ៖ អនុវត្តន៍តាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលលកស ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានបង្ក្រាបករណីគ្រឿងញៀន ០១ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ស្រី០២នាក់ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ កាលពីវេលាម៉ោង០៩ និង០៨នាទីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ។
Read more: ឃាត់ខ្លួនជនសង្ស័យ០៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀ.ន ១៤កញ្ចប់
ខេត្តកណ្តាល ៖ ក្មេងៗដុតសំរាមលេង បណ្ដាលឲ្យឆេះរាលដាលដល់ប៉ារ៉ែតធ្វើពីឈើ និងជ័រ សម្រាប់ទ្រទំនិញ យ៉ាងសន្ធោសន្ធៅ បន្តឆេះទំនិញមុខផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច ចេញរថយន្តទៅអន្តរាគមន៍បាញ់ពន្លត់ ។
Read more: ក្មេងដុតសំរាមឆេះរាលដាលដល់ឈើ និងជ័រសម្រាប់ទ្រទំនិញ...