ខេត្តបាត់ដំបង ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីសាខា (ក.ប.ប) ខេត្តបាត់ដំបង និងមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យទំនិញ គ្រឿងឧបភោគបរិភោគ និងទំនិញវេចខ្ចប់ស្រាប់ តាមផ្ទះ និងតូបលក់ទំនិញនៅផ្សារមោងឫស្សី ស្ថិតក្មុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
Read more: រកឃើញមានសារធាតុគីមីហាមឃាត់លើគ្រឿងសមុទ្រ ដាក់លក់នៅទីផ្សារមោងឫស្សី
ខេត្តស្ទឹងត្រែង ៖ បុរសវ័យចំណាស់២ នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនគរបានមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងធ្វើការឃាត់ខ្លួន ខណៈជនសង្ស័យទាំង២ នាក់ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រមា ណជិត៥០ គីឡូក្រាមឆ្លងដែនពីឡាវ ចូលមកភូមិសាស្ត្រខេត្តស្ទឹងត្រែង ។
Read more: ចាប់ខ្លួនបុរសចំណាស់២នាក់ ករណីដឹកជញ្ជូនគ្រឿងញៀ.នជិត៥០គីឡូ ឆ្លងដែន
ផ្លូវខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ខឹងនឹងគេរករឿងខ្លួនផង ក៏រើសបានកាំភ្លើងAK១នៅក្រោមស្ពានក្រពើហារក៏កាន់បំណងដើរទៅបាញ់គេ តែមកតាមផ្លូវក៏ប្រទះនឹងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅកំពុងល្បាតភូមិសាស្ត្រចាប់ឃាត់ខ្លួនបានភ្លាមៗ ។
Read more: ខឹ.ងគេរករឿងខ្លួន ចំពេលរើសកាំភ្លើងបានប្រុងទៅបា.ញ់គេ...
ផ្លូវខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ខឹងនឹងគេរករឿងខ្លួនផង ក៏រើសបានកាំភ្លើងAK១នៅក្រោមស្ពានក្រពើហារក៏កាន់បំណងដើរទៅបាញ់គេ តែមកតាមផ្លូវក៏ប្រទះនឹងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅកំពុងល្បាតភូមិសាស្ត្រចាប់ឃាត់ខ្លួនបានភ្លាមៗ ។
Read more: ខឹ.ងគេរករឿងខ្លួន ចំពេលរើសកាំភ្លើងបានប្រុងទៅបា.ញ់គេ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ធ្វើសកម្មភាពលួចរ៉ឺម៉កពលរដ្ឋបានសម្រេចកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី៨ ខែមេសា ត្រូវកម្លាំងនគរបាលមូលដ្ឋានល្បាតក្នុងភូមិ សាស្ត្រប្រទះឃើញបើករ៉ឺម៉កគេចខ្លួន ក៏ដេញតាមពីក្រោយរហូតទៅឃាត់បានរ៉ឺម៉កវិញ ចំណែកជនសង្ស័យទាំងនោះបានរត់គេចខ្លួនរួចទៅបាត់អស់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី០៨ខែមេសាឆ្នាំ២០២៥ ស្ថិតនៅចំណុចខាងក្រោយវត្តកំពែង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
Read more: ដេញតាមស្ទាក់ក្រុមចោរលួ.ចរ៉ឺម៉ក ក្រោយវត្តកំពែង ម្តុំទួលពង្រ...
រាជធានីភ្នំពេញ ៖ អំពើឃាតកម្មមួយដែលបានកាលឡើងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅចំណុចអូរចម្លងស្នេហ៍ ភូមិដីល្អ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានកម្លាំងសមត្តកិច្ចជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការ ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាឃាតករ ទៅដល់ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
Read more: ប្រល័.យជីវិ.តមិត្តភក្តិ រត់គេចឆ្លងខេត្ត បាន១សប្តាហ៍ ត្រូវអស់លក្ខណ៍
រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើងប្រុសស្រី ដែលបង្កហិ.ង្សាវាយតប់គ្នាយ៉ាងអនាធិបតេយ្យ នៅលើដងផ្លូវក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវ ហើយឈានទៅឃាត់ខ្លួនបានជាបន្តបន្ទាប់ ចំនួន០៨នាក់ហើយ។
Read more: វាយគ្នានៅផ្សារតូច នគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់ប្រុសស្រី០៨នាក់...
រាជធានីភ្នំពេញ ៖ អំពើឃា.តកម្មមួយ ដែលបានកាលឡើងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅចំណុចអូរចម្លងស្នេហ៍ ភូមិដីល្អ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការ ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាឃា.តករ ទៅដល់ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
Read more: សម្លា.ប់មិត្តភក្តិទំនាស់ក្នុងវង់ផឹកស៊ីនៅខេត្តបាត់ដំបង...
ខេត្តស្វាយរៀង ៖ ជនជាតិវៀតណាមម្នាក់ សង្ស័យបែកថ្នាំ បានកាន់កាំបិតចុងស្រួចក្នុងដៃ ដើរចូលអុកឡុកក្នុងហាងលក់បន្លែមួយ បង្កឲ្យមានការភ្ញាក់ផ្អើល ខណៈនោះមានកម្មករអ្នកដឹកបន្លែ ១ក្រុម បិទទ្វារហាងព្រួតវាយជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ រួចលើកជនរងគ្រោះមកទុកចោលនៅខាងមុខហាង ហើយបានស្លា.ប់ បន្ទាប់ពីសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ។
រាជធានីភ្នំពេញ ៖ ផ្ទះឈើលើថ្មក្រោម ចំនួន០៣ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ស្ទើរទាំងស្រុង ដោយសារកើតចេញពីការឆ្លងចរន្តអគ្គិសនី ។
Read more: ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះឈើ០៣ខ្នង នៅក្បែរវត្តគល់ទទឹង
ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋបានប្រទះឃើញយុវជនម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមបង្កឲ្យមានការភ្ញាក់ផ្អើល នៅចំណុចភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុងស្រុកពញាក្រែក។
រាជធានីភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមប្រដាប់ទៅដោយបំពង់ទីបនិងខ្សែក្រវាត់ ជិះម៉ូតូជាច្រើនគ្រឿងមកធ្វើសកម្មភាពព្រួតវាយទៅលើក្មេងស្ទាវ១ក្រុមទៀតដែលកំពុងតែលេងប៉ាតម្សៅ បាញ់ទឹក និងច្រៀងរាំមិនដឹងខ្លួន បង្កអោយការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ត្រង់ចំណុចផ្សារវីតមីន ក្នុងភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
Read more: កំពុងនាំគ្នាលេងប៉ាតម្សៅ បា.ញ់ទឹក ច្រៀងរាំ...
ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលគេអះអាងថា ជាជនប្រើប្រាស់ និង បែកថ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីជននេះកាប់សម្លាប់ស្ត្រីម្នាក់យ៉ាងសាហាវ ពេលគាត់កំពុងនៅក្នុងផ្ទះបាយ កាលវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី ០៥ មេសា នៅចំណុចភូមិស្វាយស ឃុំកំរៀង ស្រុកកំរៀង ដោយគ្មានហេតុផល។ ជនដៃដល់ឈ្មោះ ចេង ចិត្ត ហៅ ចូច អាយុ៤១ឆ្នាំ រស់នៅកន្លែងកើតហេតុ។
Read more: ជនម្នាក់លីកាំបិ.តខ្វែវទៅប្រល័.យជីវិ.តស្ត្រីចំណាស់នៅក្នុងផ្ទះបាយ
រាជធានីភ្នំពេញ ៖ ម្ចាស់រថយន្តឈ្មោះ សុន វិសាល ដែលបានធ្វើសកម្មភាពស្រែកឡូឡា អុកឡុករំខានសមត្ថកិច្ចបំពេញភារកិច្ច និងបានថតផ្សាយសកម្មភាពរបស់សមត្ថកិច្ចបំពេញភារកិច្ច នៅខណ្ឌដង្កោ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ បានចូលខ្លួនមកដោះស្រាយ និងទទួលស្គាល់កំហុសខុសឆ្គង ដែលខ្លួនបានប្រព្រឹត្ត និងយល់ព្រមធ្វើការសុំទោសជាសាធារណៈ ។
Read more: ផាកពិន័យបុរសម្នាក់ ២លានរៀល បើកបរទាំងមានជាតិស្រវឹងក្នុងខ្លួន
រាជធានីភ្នំពេញ ៖ លោកអនុសេនីយ៍ឯក សាន វិចិត្រ ជាមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបស្ពានអាកាសផ្សារដីហុយ លូកដៃ(សង្ស័យ)យកលុយពីអ្នកបើកបររថយន្តធុនធំដឹកអុស ត្រូវបានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យកោះហៅមកសួរនាំ ។
ខេត្តព្រះវិហារ ៖ ទើបប្រកាសចូលកាន់មុខតំណែង បានរយៈពេលត្រឹមតែ០២ថ្ងៃ អភិបាលស្រុកឆែប លោក ឃិត សុធារ៉ា បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញមូលដ្ឋាន ចុះបង្ក្រាប និងរឹបអូសឈើប្រភេទលេខ១ ជាច្រើនសន្លឹក ដែលឈ្មួញដឹកយកទៅស្តុកនៅទីតាំងមួយកន្លែង គ្មានច្បាប់អនុញ្ញាត ។
Read more: ចូលកាន់តំណែងបាន២ថ្ងៃ អភិបាលស្រុកឆែប បញ្ជាឲ្យបង្ក្រាបបទល្មើសព្រៃឈើ
ខេត្តកណ្តាល ៖ នគរបាលស្រុកស្អាង ចាប់ឃាត់ខ្លួនកូនអកតញ្ញូម្នាក់ ព្រោះតែខឹងសុំលុយម្តាយ១០ម៉ឺនរៀល ទៅរំលស់ទូរសព្ទ ដែលខ្លួនយកដាក់បញ្ចាំ មិនបាន ក៏ទាញកាំបិតផ្គាក់គំរាមសម្លា.ប់ម្តាយ រួចកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះ ។
ខេត្តបាត់ដំបង ៖ យុវជនម្នាក់ដែលអះអាងថា ខ្លួនទើបធ្វើចោរលើកដំបូងបានភ្លាត់ស្នៀត ក៏ត្រូវសមត្ថកិច្ចចាប់ក្របូច.កអាវជាប់ពេលចូលលួចយកម៉ូតូមួយគ្រឿងនៅក្នុងបរិវេណសាលាខេត្តបាត់ដំបង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៣ មេសា ខណៈដែលថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខេត្ត រួមទាំងសមត្ថកិច្ចផងបាននិងកំពុងមមារញឹក រៀបចំទីតាំងព្រឹត្តិការសង្ក្រាន្តដ៏ធំដុំ ត្រៀមទទូលទេវតាឆ្នាំថ្មីប្រពៃណីខ្មែរ ។
Read more: ចេញធ្វើចោរលើកដំបូងចូលលួចម៉ូតូក្នុងសាលាខេត្ត
ខេត្តកណ្តាល ៖ ឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង) លេបត្របាក់ផ្ទះពលរដ្ឋ ចំនួន០២ខ្នងទាំងស្រុង ផ្អើលសមត្ថកិច្ចទាំងកណ្តាលយប់ ចុះជួយពន្លត់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុច ភូមិបាក់ដាវក្រោម សង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
Read more: ទុស្សេខ្សែភ្លើង ឆេះផ្ទះអស់០២ខ្នង ស្រូវ០៣តោន ម៉ូតូ០៤គ្រឿង...
រាជធានីភ្នំពេញ ៖ ក្រោយពីមានការចែកចាយពាសពេញបណ្តាញសង្គម នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ ករណីផ្សាយថា មានក្រុមនគរបាលចរាចរណ៍ បានប្តូរទីតាំងរើបារ៉ាស ដោយមិនទាន់ចប់ម៉ោង ដោយសារមានបញ្ហាពេលកំពុងអនុវត្តច្បាប់ចរាចរណ៍ លោកស្នងការនគរបាលខេត្តកណ្តាល បានចេញបទបញ្ជាឲ្យកម្លាំងជំនាញស្រាវជ្រាវករណីនេះភ្លាមៗផងដែរ ។
ខេត្តកំពង់ស្ពឺ ៖ ដោយសារតែទប់កំហឹងមិនបាន បុរសជាបងថ្លៃក្លាយជាឃាតករ ខណៈដែលខឹងនឹងប្អូនថ្លៃជេរប្រមាថ ស្ទុះទៅទាញពូថៅកាប់ទៅលើបុរសជាប្អូនថ្លៃស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម បង្កឱ្យមានការភ្ញាក់ផ្អើល។
Read more: បងថ្លៃលើកដៃប្រល័.យប្អូនថ្លៃ គុំកួនរឿងហាមចា.ក់បាស់ឮៗ ពេលម្តាយកំពុងឈឺ