
រាជធានីភ្នំពេញ ៖ ស្នងការនគបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា ករណីឃាតកម្ម កណ្ដាលយប់ នៅកោះពេជ្រ រវាងស្ត្រីជនបរទេស និងស្ត្រីជនបរទេស ត្រូវបាននគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានី សហការណ៌ គ្រប់អង្គភាពពាក់ព័ន្ឋស្រាវជ្រាវ (រយៈពេល១៧ម៉ោង បង្ក្រាបបានហើយ រឿងស្នេហាត្រីកោណ) ។
Read more: ស្នេហាត្រីកោណ! ស្ត្រីសង្ស័យជាជនជាតិកុងហ្គោ...
ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាកំហែងយកម៉ូតូម្នាក់នៅក្នុងស្រុកបសេដ្ឋត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានហេីយ ខណៈដែលក្រុមជនសង្ស័យធ្វើសកម្មភាពកាន់កាំបិតផ្គាក់ ហើយធាក់ជនរងគ្រោះជាម្ចាស់ម៉ូតូបណ្តាលឱ្យដួលរងរបួស ឆ្លៀតឱកាសប្លន់យកម៉ូតូបានសម្រេចព្យាយាមរត់គេចខ្លួនបាន១សប្តាហ៍ នគរបាលស្រុកបសេដ្ឋធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន។
Read more: ធា.ក់ជនរងគ្រោះដួ.លរងរបួស ប្ល.ន់ម៉ូតូស៊េរីទំនើបបានសម្រេច...
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ស្រាវជ្រាវហើយឈានទៅសហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (មូលប្បទានបត្រគ្មានសាច់ប្រាក់ ឬសែកស្អុយ) ។
Read more: អាវុធហត្ថខេត្តកំពង់ធំ តាមឃាត់ខ្លួនស្ត្រីម្នាក់ដល់ភ្នំពេញ...
រាជធានីភ្នំពេញ ៖ ឃាតករ ដែលសម្លាប់ស្ត្រីម្នាក់នៅក្នុងបន្ទប់ទឹក នៃសណ្ឋាគារ ណាហ្គា១ កាលពីឆ្នាំ២០២៣ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានហើយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ នៅចំណុចភូមិព្រែកស៉ឹង សង្កាត់សំពៅពួន ក្រុងសំពៅពូន ខេត្តកណ្ដាល ។
Read more: សម្លា.ប់ស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹក នៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣...
ខេត្តកណ្តាល ៖ ព្រោះតែភ្លើងប្រច័ណ្ឌ ប្តីសម្លាប់ប្រពន្ធរួចចាក់សោរចោល គ្មានអ្នកណាដឹងសោះ បន្សល់ទុកកូនតូចៗចំនួន២នាក់ ។
Read more: សម្លា.ប់ប្រពន្ធរួចចា.ក់សោបន្ទប់ ហើយរត់គេច លុះមិនដឹងរត់ទៅណា...
រាជធានីភ្នំពេញ ៖ ក្មេងទំនើងចំនួន៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថ នៅតាមបណ្ដាខណ្ឌនានា ឃាត់ខ្លួនជាបន្តបន្ទាប់ បន្ទាប់ពីធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះប្លន់យកម៉ូតូម៉ាកនិច មួយគ្រឿង ។
Read more: អាវុធហត្ថ ឃាត់ក្មេងទំនើង០៥នាក់ ក្នុងចំណោមបក្ខពួកជិត៧០នាក់ ដែលវាយ គប់...
រាជធានីភ្នំពេញ ៖ បុរសអ្នករើសអេតចាយម្នាក់ បានដុតធូបមូសនៅក្នុងផ្ទះ ក្រោយមកក៏បានចាកចេញទៅរើសអេតចាយ នៅខាងក្រៅ ដោយពុំបានពន្លត់ភ្លើងធូបមូសនោះឡើយ ជាហេតុធ្វើឲ្យភ្លើងធូបមូសនេះ ឆេះរាលដល់សម្ភារៈ ព្រមទាំងអេតចាយ ដែលភាគច្រើនគឺជាគ្រឿងជ័រទុកនៅក្នុងផ្ទះនោះសន្ធោសន្ធៅ រួមទាំងផ្ទះអស់ទាំងស្រុងតែម្ដង ។
Read more: ម្ចាស់ដុតធូបមូសភ្លេចពន្លត់ ហើយចេញទៅរើសអេតចាយ ក្លាយជាអគ្គិ...
រាជធានីភ្នំពេញ ៖ ជនជាតិចិន និងខ្មែរ ចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌចំការមន ឃាត់ខ្លួនពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ និងគំហែងយកប្រាក់ ១០ម៉ឺន (ជំរិតទារប្រាក់) និងរំលោភសេ.ពសន្ថវ: ។
Read more: សមត្ថកិច្ចបង្ក្រាបជនជាតិចិន និងខ្មែរ ៤នាក់...
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋ ធ្វើការដេញប៉ផាប់ចាប់ពភីង ខណៈដែលចោរខាងលើធ្វើសកម្មភាពលួចម៉ូតូពីមុខផ្ទះរបស់ជនរងគ្រោះ ដែលទុកម៉ូតូភ្លេចដកកូនសោចេញ ត្រូវចោរឃើញទំនងក៏លួចតែម្តង ។
Read more: ទុកម៉ូតូមុខផ្ទះភ្លេចដកសោ លោកចោរឃើញទំនងលួច ជាប់ជុច
រាជធានីភ្នំពេញ៖ ក្រោយពីការចាប់ខ្លួនជនសង្ស័យបានចំនួន១១នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន៣ករណីផ្សេងគ្នា នាំទៅសាកសួរនិងកសាងសំណុំរឿងរួចរាល់ហើយនោះ នៅវេលាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯកជឹម សុីថា អធិការនគរបាលខណ្ឌដង្កោបានដឹកនាំកម្លាំងនគរបាលខណ្ឌបញ្ជូនជនសង្ស័យទាំងនោះរួមទាំងវត្ថុងដែលដកហូតបាន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
Read more: បញ្ជូនជនសង្ស័យ១១នាក់៣បទល្មើផ្សេងគ្នាទៅតុលាការ
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋធ្វើការដេញប្រផាប់ចាប់ប្រផីង ខណៈ ដែលជនសង្ស័យខាងលើធ្វើសកម្មភាពលួចម៉ូតូពីមុខផ្ទះរបស់ជនរងគ្រោះ ដែលទុកចោលមិនទាំងដកកូនសោរចេញផងនោះ ជនសង្ស័យឃើញទំនងក៏លួចតែម្តង។
Read more: ទុកម៉ូតូចោលមុខផ្ទះមិនដកសោរ ចោរឃើញទំនងលួ.ច តែគេចមិនផុត
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថឃាត់ខ្លួន ដោយសារតែរឿងសុំលុយមិនបាន តែងតែប្រើហិង្សាលើឪពុកម្តាយ រុះរើផ្ទះសម្បែង និងវាយបំផ្លាញម៉ូតូរងការខូចខាត រហូតម្តាយទ្រាំលែងបានក៏ទូរស័ព្ទប្តឹងទៅសមត្ថកិច្ចតែម្តង ។
Read more: លោកកូនប្រុសសុំលុយម្តាយមិនបាន ប្រើហិ.ង្សានិងបំផ្លា.ញទ្រព្យក្នុងផ្ទះ
រាជធានីភ្នំពេញ ៖ មានសកម្មភាពគាស់បន្ទប់ជួល លួចយកទ្រព្យសម្បត្តិ ចំនួន៣លើក ខណៈម្ចាស់បន្ទប់ខ្លះមិនបាននៅព្រោះទៅសម្រាកនៅផ្ទះផ្សេង និងម្ចាស់បន្ទប់ខ្លះទៀតជាកម្មករ កម្មការិនីរោងចក្រ រវល់ចេញទៅធ្វើការបាត់ ប៉ុន្តែក្រោយពីទទួលបានពាក្យបណ្ដឹងជនរងគ្រោះរួចមក កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង បានធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាជនសង្ស័យបាន រួចក៏ធ្វើការឃាត់ខ្លួនបាន២នាក់ ខណៈជនសង្ស័យកំពុងសម្ងំលាក់ខ្លួននៅក្នុងផ្ទះជួល ។
Read more: រយៈពេល៣ថ្ងៃ មានករណីគាស់បន្ទប់ជួល ៣លើក...
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ប្រើអាវុធកែច្នៃគំរាមបាញ់ទៅលើម្តាយ ព្រោះតែម្ដាយមិនព្រមលក់ដីកេរ្ដិ៍ អាករ យកលុយមកឱ្យខ្លួនចាយនោះទេ។
Read more: ខឹងមិនព្រមលក់ដីកេរយកលុយចាយ កូនប្រុសគំរា.មដល់ជីវិតអ្នកម្តាយ
ខេត្តស្ទឹងត្រែង ៖ ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ មួយរយៈចុងក្រោយនេះ ហាក់បីដូចមានការផុសផុលជាអន្លើ ខណៈកម្លាំងសមត្ថកិច្ច ក៏បានបន្តពង្រឹងគុណភាព និងអនុវត្តច្បាប់ក្នុងការឆ្លើយតបទៅកាន់បទល្មើសនេះដែរ ។
Read more: សកម្មភាពថ្មី ក្នុងន័យបទល្មើសចាស់ ទើបបែកធ្លាយ
ខេត្តស្វាយរៀង ៖ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជនជាតិវៀតណាម រួមមាន ៖
Read more: ឃាត់ខ្លួនជនជាតិវៀតណាម០២នាក់ ដកហូតគ្រឿងញៀ.នជិត០៧គីឡូក្រាម នៅក្រុងបាវិត
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោ បានដេញបង្ក្រាបក្មេងទំនើង១ក្រុម ដែលមានរហស្សនាម «ក្រុមទឹកអំពៅ» មានគ្នា៤០នាក់ ប្រដាប់ដោយដំបងដែក បំពង់ទីប ជិះម៉ូតូប្រសេចប្រសាចតាមដងផ្លូវ ហើយក៏ត្រូវបានក្មេងទំនើងខាងលើ វាយតបត និងជិះម៉ូតូបំបុក បណ្ដាលឲ្យនគរបាល ចំនួន២រូប ដួលម៉ូតូរងរបួសធ្ងន់ និងស្រាល។
ខេត្តកណ្តាល ៖ ឆ្លងចរន្តអគ្គិសនី ឆាបឆេះផ្ទះឈើលើថ្មក្រោមយ៉ាងសន្ធោសន្ធៅ បណ្តាលអោយលោកយាយម្នាក់ ស្លាប់យ៉ាងអាណោចអាធ័មក្នុងភ្នក់ភ្លើងកាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
Read more: ឆ្លងចរន្តអគ្គិសនី ឆាបឆេះផ្ទះមួយខ្នងនៅក្រុងតាខ្មៅ
រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានចុះស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៦នាក់ ដែលជាមុខសញ្ញាក្រុមចោរកាច់កម៉ូតូ និងធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងទទួលផលចោរកម្ម ។
រាជធានីភ្នំពេញ៖ យុវជនស្ទាវ២នាក់ដើរលងពេលយប់បានលាក់ដាវ១ដើមនៅក្នុងកាងបំពង់សុីម៉ាំងម៉ូតូទុកការពារខ្លួន ប៉ុន្តែចៃដន្យជួបកម្លាំងនគរបាលខណ្ឌដង្កោកំពុងល្បាត ឃាត់ឲ្យឈប់ធ្វើការត្រួតពិនិត្យរកឃើញដាវនោះក៏បានចាប់ខ្លួនទាំង២នាក់ រួចនាំទៅសួរនាំនិងចាត់ការតាមច្បាប់តែម្ដង ។
Read more: ដើរលងយប់លាក់ដា.វក្នុងកាងបំពង់ស៊ីម៉ាំងម៉ូតូទុកការពារខ្លួន...
ខេត្តតាកែវ ៖ ជនសង្ស័យជាមុខសញ្ញាលួចម្នាក់កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានប៉ុស្តិ៍រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ធ្វើការឃាត់ខ្លួន បន្ទាប់ពីរូបគេធ្វើសកម្មភាពលួចមេគោមួយក្បាលយកទៅលក់ឲ្យកុងស៊ីកាប់គោ តែគេមិនទិញ ហើយក៏ដឹកយកទៅចងទុកចោលនៅផ្ទះតាម៉ុក ទើបត្រូវចាប់ខ្លួន ។