ខេត្តកំពង់ស្ពឺ ៖ យុវជនវ័យ១៧ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋឃាត់ខ្លួនបានភ្លាមៗ ខណៈដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីខេត្តតាកែវ ហើយព្យាយាមជិះម៉ូតូគេចខ្លួនមកដល់ទឹកដីខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ចកំពង់ស្ពឺស្ទាក់ផ្លូវក្របួចបាន កសាងសំណុំរឿងបញ្ជូនទៅខេត្តតាកែវដែលជាម្ចាស់ករណីវិញ ។
Read more: ឆក់ទូរស័ព្ទពីតាកែវឆក់ទូរស័ព្ទពីតាកែវ មកជាប់អន្ទាក់នៅខេត្តកំពង់ស្ពឺ
ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ធ្វើការឃាត់ខ្លួន ក្រោយកាន់កណ្ដៀវខ្វាងផ្លោះរបងចូលកាប់សត្វឆ្កែរបស់អ្នកភូមិដល់ក្នុងផ្ទះចំនួន២ក្បាល បណ្តាលឲ្យរបួស ខណៈម្ចាស់ផ្ទះភ័យឃើញទង្វើជនសង្ស័យ ខ្លាចកាប់ដោយទាំងពួកគាត់មិនហ៊ានចេញមកទេ គឺសុខចិត្តសម្ងំក្នុងផ្ទះ រហូតជនសង្ស័យចេញទៅបាត់ ព្រឹកឡើងទើបប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង ។
ខេត្តស្វាយរៀង ៖ចោរ០១ក្រុម មានគ្នា០៥នាក់ បានជិះម៉ូតូចំនួន០២គ្រឿង បានធ្វើសកម្មភាពលួចកាច់.កម៉ូតូប្រជាពលរដ្ឋ យកទៅបាត់ដោយសុវត្ថភាព ។
Read more: ក្រុមចោរ០៥នាក់ ជិះម៉ូតូ០២គ្រឿង ដើរលួចកាច់.កម៉ូតូនៅក្រុងបាវិត
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី០២ សហការជាមួយសាលាសង្កាត់ច្បារអំពៅទី០២ ចាប់ខ្លួនក្រោយជនសង្ស័យម្នាក់ ពាក់ព័ន្ធជួញដូរខុសច្បាប់នូវសារធាតុញៀន ដកហូតក្រាមពណ៍សថ្លា ចំនួន ០១កញ្ចប់ (ថង់ធំល្មម) ។
រាជធានីភ្នំពេញ ៖ បុរសម្នាក់ ដែលគេសង្ស័យថា ជាជនជាតិចិន ត្រូវបានឃា.តករធ្វើទារុ.ណកម្ម ហើយវាយសម្លា.ប់រួចដឹកយកទៅកប់ចោលនៅក្រោមដើមត្នោត កណ្ដាលវាលស្រែ នៅខាងកើតវត្តជុំ ទាំងដៃជាប់ខ្នោះទាំងពីរទៅក្រោយ និងមានអាវញ៉ុកមាត់ បិតម៉ាស់មុខ។
Read more: វាយសម្លា.ប់បុរសម្នាក់ យកទៅកប់នៅក្រោមដើមត្នោតខាងកើតវត្តជុំ...
ខេត្តកណ្តាល ៖ ហោចណាស់ក្មេងទំនើង ចំនួន៦នាក់ ក្នុងចំណោមបក្ខពួក៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងភូមិ ឃុំពើក ខណៈក្រុមក្មេងទំនើងទាំង៦-៧នាក់នោះ ជិះម៉ូតូពពាក់ពពូន កាន់កាំបិតផ្គាក់ និងដាវ ហើយមានជម្លោះជាមួយអ្នកដំណើរ លើដងផ្លូវ ថែមទៀតផង ។
Read more: ឃាត់ខ្លួនក្មេងទំនើង៦នាក់ ករណីប្រើដាវ កាំបិតផ្គាក់ ជិះម៉ូតូពពាក់ពពូន...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានឃា.តករសម្លា.ប់ ហើយដឹកយកមកកប់ចោលនៅកណ្ដាលវាលស្រែ ខាងកើតរត្តជុំ នៅក្នុងភូមិធ្លក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយត្រូវបានគេប្រទះឃើញ និងរាយការណ៍ទៅសមត្ថកិច្ចចុះមកត្រួតពិនិត្យ ។
Read more: ប្រទះឃើញស.ពបុរសម្នាក់ កប់ក្រោមដើមត្នោត កណ្ដាលវាលស្រែ ខាងកើតវត្តជុំ
ខេត្តបាត់ដំបង ៖ ក្រុមក្មេងទំនើងចំនួនជាង២០នាក់ និងម៉ូតូចំនួនជិត២០គ្រឿងដែលកែច្នៃ ហើយជិះប្រដេញគ្នាបង្កការភ្ញាក់ផ្អើលពេញព្រលានយន្តហោះ ត្រូវបានកម្លាំងអន្តរាគមន៏នៃស្នងការខេត្ត សហការជាមួយកន្លែងជំនាញអធិការក្រុងបាត់ដំបងចុះបង្ក្រាប កាលពីល្ងាចថ្ងៃទី៩ មីនា នៅក្រុងបាត់ដំបង ហើយនាំយកទៅយកមកដុះក្អែល ខណៈម៉ូតូត្រូវរក្សាទុកជាបណ្ដោះអាសន្ន រយៈពេល០៥ថ្ងៃ ដើម្បីជាការព្រមាន ។
Read more: បង្ក្រាបក្រុ.ម.ក្មេ.ង.ទំ.នើ.ង.កែច្នៃម៉ូតូជិះប្រ.ដេ.ញ.គ្នាយកមកដុះក្អែ...
រាជធានីភ្នំពេញ ៖ ស.ពស្ត្រីម្នាក់ ដែលត្រូវឃា.តករវាសម្លា.ប់ ហើយត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង០៧និង៥នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ នៅចំណុចដីឡូតិ៍ទុកចោលមួយកន្លែង ផ្លូវឧកញ៉ាឌីប៊ូ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ។ ចំណែកឃា.តករ ក៏ស្គាល់អត្តសញ្ញាណដែរ គឺជាអតីតប្ដីរបស់ជនរងគ្រោះ តែម្ដង ។
រាជធានីភ្នំពេញ ៖ យោងតាមការប្រាប់ឲ្យដឹងពីសមត្ថកិច្ចខណ្ឌដង្កោ មកថា មានផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ដែលសង់ពីឈើលើ ថ្មក្រោម ត្រូវបានអគ្គិ ឆាបឆេះអស់ទាំងស្រុងតែម្ដង ខណៈដែលម្ចាស់អត់នៅ ជាប់រវល់ទៅរាវខ្យងនៅឯក្នុងបឹង ហើយនៅពុំទាន់ដឹងថា ដើមចម ដែលផ្ដើមឲ្យមានការឆាបឆេះនោះ ចេញពីមូលហេតុអ្វីនៅឡើយទេ ។
Read more: ផ្ទះ២ខ្នង នៅក្រោយវត្តជើងឯក ត្រូវអគ្គិឆាបឆេះទាំងស្រុង
ខេត្តមណ្ឌលគិរី ៖ ប្រតិបត្តិការមិនធ្លាប់មាន ជនជាតិបរទេស រួមមាន ៖ ចិន មីយ៉ាន់ម៉ា វៀតណាម និងម៉ាឡេស៊ី ត្រូវបានកម្លាំងនគរបាលអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី បង្ក្រាបនៅសណ្ឋាគារមេគង្គ៧៤ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ក្នុងករណីអនឡាញខុសច្បាប់ ។
Read more: បង្ក្រាបទីតាំងអនឡាញខុសច្បាប់ នៅខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនបរទេស ២៥៨នាក់
ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាល នៅអង្គភាព «វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣» ដែលបានយករថយន្តរបស់អង្គភាពពាក់ស្លាកលេខ «នគរបាលជាតិ» ទៅបើក «ឆ្គកការពារ» រថយន្តដឹកបទល្មើសព្រៃឈើ ចេញពីស្រុកសំឡូត ទាំងកណ្ដាលអាធ្រាត្រ រួមទាំងមេអង្គភាពនេះផង ត្រូវបានដកបញ្ឍជើង និងដាក់ទណ្ឌកម្មវិន័យរបស់កងកម្លាំងហើយ នេះបើតាមលោក ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបានមានប្រសាសន៏ប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី ១០ មីនានេះ ។
ខេត្តសៀមរាប ៖ ក្រុមក្មេងទំនើងចំនួន២នាក់ដែលបានជិះម៉ូតូបង្ហោះយ៉ាងសប្បាយ បង្កការភ្ញាក់ផ្អើលពេញផ្លូវ នៅមុខកសិណអង្គរ ត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាបស្រាវជ្រាវឃាត់ខ្លួនបានហើយ។ បើតាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រកាសនៅលើទំព័រអាខោន facebook ផ្ទាល់ខ្លួនរបស់លោកនៅព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ ២០២៥ នេះថា៖ តួឯកបង្ហោះម៉ូតូតាមផ្លូវ ទស្សិនអង្គរ ស្ថិតនៅក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប បាននាំ មកវាស់កំពស់ហើយ ប្រាប់ហើយថា គេចមិនរួចទេឈប់បានឈប់ទៅប្អូនៗ។ ជុំវិញករណីខាងលើនេះដែរ ពលរដ្ឋនៅក្នុងខេត្តសៀមរាប ពិតជាមានភាពកក់ក្តៅយ៉ាងខ្លាំង បន្ទាប់ពីលោកឧត្តម សេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ឡើងកាន់តំណែង មក ឃើញថាបទល្មើសផ្សេងៗហាក់មានការថយចុះគួរឱ្យកត់សម្គាល់ផងដែរ។ បច្ចុប្បន្ន ក្រុមក្មេងទំនើងបង្ហោះម៉ូតូ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ ឱ្យធ្វើកិច្ចសន្យា និងឱ្យឪពុកម្តាយមកធានាយកត្រឡប់ទៅផ្ទះវិញ៕
ដកស្រង់ពី៖កោះសន្តិភាព
ខេត្តកំពង់ស្ពឺ៖ ក្មេងទំនើងម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ចំណែកបក្ខពួកពីរនាក់ទៀតកំពុងរត់គេចខ្លួនខណៈដែលពួកគេជិះម៉ូតូមួយគ្រឿងចូលចាក់សាំងបើកកែបម៉ូតូក៏ធ្លាក់ដាវកែច្នៃ ហើយព្យាយាមបើកគេចក៏ត្រូវបានគេរាយការណ៍នគរបាលតាមក្របួចបាន។
Read more: ៣នាក់ជិះម៉ូតូ១គ្រឿងចូលចា.ក់សាំង បើកកែបម៉ូតូធ្លា.ក់ដា.វកែច្នៃ...
រាជធានីភ្នំពេញ ៖ កងកំលាំងសមត្ថកិច្ចខេត្តកណ្ដាល បានសហការជាមួយកងកម្លាំងសមត្ថកិច្ចខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីចាប់ជំរិត និងបង្ខាំងមនុស្សដោយខុសច្បាប់ និងកំពុងស្វែងរកចាប់ខ្លួនអ្នកពាក់ព័ន្ធបន្តទៀត ។
Read more: បំបែកបានសំណុំរឿងបុរសម្នាក់ប្រតា.យប្រត.ប់ធ្លា.ក់ពីលើឡានព្រូសតាមផ្លូវក្រវ៉ាត់ក្រុ...
ខេត្តបាត់ដំបង ៖ មនុស្សរាប់រយនាក់ បាននិងកំពុងស្រែកហ៊ោរកញ្ជ្រៀវយ៉ាងសប្បាយរីករាយ ជាមួយនឹងល្បែងបញ្ជល់មាន់មួយកន្លែងរបស់ឈ្មោះ ធង ដែលជាម្ចាស់សង្វៀន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី ០៨ មីនា ស្ថិតនៅចំណុចអារ៉ែន ក្នុងភូមិព្រៃស៊ិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ប៉ុន្តែមិនរំខានដល់សមត្ថកិច្ចដែលកំពុងដេកលក់ឡើយ ។
Read more: សង្វៀនជល់មាន់ដ៏ធំ១កន្លែងនៅស្រុកគាស់ក្រឡកំពុងពពាក់ពពូនខ្លាំងណាស់
រាជធានីភ្នំពេញ ៖ បុរសអ្នកលក់គុយទាវ តាមម៉ូតូសណ្ដោងរទេះម្នាក់ ធ្លាប់តែរាល់ថ្ងៃមេឃ មិនទាន់ភ្លឺស្រួលបួលផង បានចេញទៅលក់គុយទាវបាត់ហើយ ស្រាប់តែមកដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៦និង៥០នាទីព្រឹកទៅហើយ នៅតែដេក មិនឃើញទៅលក់សោះ។
Read more: ធ្លាប់តែមេឃមិនទាន់ភ្លឺផង ចេញទៅលក់គុយទាវ ថ្ងៃនេះអត់ឃើញក្រោក...
ភ្នំពេញ៖ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីអំពាវនាវ ស្តីពីករណីនៃការផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុកមួយចំនួន កំពុងផ្សព្វផ្សាយអំពីការយក ពិធីបូជាព្រះសិវលិង្គ ទៅប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍ ដែលប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។
Read more: ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវលើករណីនៃការផ្សព្វផ្សាយ អំពីការយក...
រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍ មួយគ្រឿង ត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយរងការខូចខាតទាំងស្រុង ខណៈពេលកំពុងបើកបរ នៅតាមដងផ្លូវ ។
Read more: បើកបរសុខៗ ឆាបឆេះរថយន្តក្រឡុកស៊ីម៉ងត៍ នៅមហាវិថីឈ្នះឈ្នះ...
ខេត្តកណ្តាល ៖ ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ លេបត្របាក់ផ្ទះឈើ០១ខ្នង រថយន្ត០១គ្រឿង និងគ្រឿងអលង្ការ មានតម្លៃជាង២,០០០ដុល្លារ អស់ទាំងស្រុង ផ្អើលសមត្ថកិច្ចចុះជួយពន្លត់ ។
Read more: ផ្ទះឈើ១ខ្នង រថយន្ត១គ្រឿង និងអលង្ការតម្លៃជាង២,០០០ដុល្លារ...
រាជធានីភ្នំពេញ ៖ នៅម៉ោង១២និង០៩នាទីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ មានស្ត្រីបរទេសម្នាក់ បានជិះម៉ូតូធ្វើដំណើរឡើងលើស្ពានព្រែកកំពង់បាយ ខេត្តកំពត ហើយបានចតម៉ូតូ ចុះមកបាញ់ថ្នាំពណ៌ខៀវ នៅលើបង្កាន់ដៃស្ពាន។
Read more: ស្ត្រីបរទេសម្នាក់ បា.ញ់ថ្នាំលើបង្កាន់ដៃស្ពាន ប៉ូលិសក្រុងកំពត...