រាជធានីភ្នំពេញ ៖ ជាលទ្ធផលជោគជ័យមួយនៃបេសកកម្មរយៈពេល៣ថ្ងៃ បង្ក្រាបលើទីតាំងកែច្នៃផលិតគ្រឿងញៀន៤កន្លែងរបស់កម្លាំងសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលមានការសហការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជនបរទេសចំនួន៦នាក់ក្នុងបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជិត១០០គីឡូក្រាម ។
Read more: បេសកកម្ម៣ថ្ងៃចាប់បានជនឧក្រិដ្ឋ៦នាក់ដោយជោគជ័យ
បន្ទាយមានជ័យ៖ ប៉េអឹម បានឃាត់ខ្លួនមេខ្យល់ ៣នាក់ ដែលនាំពលករខ្មែរ ៤នាក់ បម្រុងឆ្លងដែន ទៅប្រទេសថៃ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ មេខ្យល់ទាំងនោះ ត្រូវបានប៉េអឹម កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។
Read more: ឃាត់ខ្លួនមេខ្យល់ ៣នាក់ ដែលនាំពលករខ្មែរ ៤នាក់...
រាជធានីភ្នំពេញ ៖ កម្លាំងអធិកាដ្ឋានរនគរបាលខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីទំនាស់ ហើយយកថ្មទម្រជើងឆត្រវាយសម្លាប់បុរសម្នាក់ ។
ភ្នំពេញ៖ ក្រោយពីការធ្វើចត្តាឡីស័កចប់រយៈពេល ១៤ថ្ងៃ ក្រុមអ្នកបើករថយន្តឈ្នួល និងម៉ូតូកង់បី ដែលត្រូវអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ ខណៈពេលចូលទៅដឹកភ្ញៀវ អំឡុងពេលផ្ទុះជំងឺកូវីដ១៩ ខ្លាំង នៅតំបន់ក្រហម កាលពីកន្លះខែមុននោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ។
Read more: ក្រុមអ្នកបើករថយន្តឈ្នួល និងម៉ូតូកង់បី ដែលចូលទៅដឹកភ្ញៀវនៅតំបន់ក្រហម...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌចំការមន ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យរូបនោះ បានធ្វើសកម្មភាពគាស់តូប រួចលួចយកម៉ាស៊ីនឆុងកាហ្វេ ហើយរត់គេចខ្លួនបានរយៈពេល១២ម៉ោង ។
រាជធានីភ្នំពេញ ៖ បន្ទាប់ពីតារាសម្តែងនាង ដេនី ក្វាន់ បានទម្លាយនូវរឿងរ៉ាវប្តឹងប្តល់គ្នាជាមួយម្ចាស់សណ្ឋាគារ សមុទ្រមាស (Gold Sea Hotel) ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ឧសភា ២០២១នេះ ពាក់ព័ន្ធការបង្កប់កាមេរ៉ាលួចថតនៅក្នុងបន្ទប់គេងរបស់នាង រឿងរ៉ាវនេះត្រូវបានប្អូនប្រុស ដេននី ក្វាន់ បានបង្ហាញបន្ថែមពីកាមេរ៉ាដែលបង្កប់ក្នុងបន្ទប់នោះ ។
Read more: ប្អូនប្រុស ដេនី ក្វាន់ បង្ហាញពី កាមេរ៉ាបង្កប់ក្នុងបន្ទប់សណ្ឋាគារ...
រាជធានីភ្នំពេញ ៖ ជុំវិញការស្លា.ប់របស់បុរសម្នាក់ ត្រូវបានគេដាក់ការសង្ស័យថា ត្រូវជនដៃដល់សម្លា.ប់តាំងពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ រហូតដល់ព្រឹកថ្ងៃដដែល ទើបបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញស.ពបុរសរងគ្រោះរូបនោះដេកស្លា.ប់ក្នុងថ្លុកឈា.ម ស្ថិតនៅតាមបណ្តោយផ្លូវប៉េតុងមួយកន្លែង ទល់មុខនឹងផ្សារបឹងទំពន់ ក្នុងភូមិសន្សំកុសល៣ សង្កាត់បឺងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
Read more: ឃា.តករសារភាពពីមូលហេតុឈានដល់ការផ្តាច់ជីវិតបុរសម្នាក់នៅម្តុំទល់មុខផ្សារបឹង...
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៣កន្លែង ដោយឡែកគ្នា មានចំនួន ៧គ្រាប់ ត្រូវបានអង្គភាពកំចាត់មីន ទទួលយកកម្ទេចចោល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
Read more: ប្រជាពលរដ្ឋ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៣កន្លែង ចំនួន ៧គ្រាប់...
បន្ទាយមានជ័យ៖ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាមេខ្យល់ ដែលបាននាំពលករឆ្លងដែនដោយខុសច្បាប់ ចំនួន ១៧នាក់។ មេខ្យល់ទាំងពីរនាក់នោះ ត្រូវបានប៉ូលិស កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
Read more: ប៉ូលិសក្រុងប៉ោយប៉ែត ឃាត់ខ្លួនមេខ្យល់ ២នាក់ ដែលនាំពលករឆ្លងដែនដោយខុសច្បាប់ ១៧នាក់
បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព លួចកាច់សោកម៉ូតូបាន ១គ្រឿង អោយមិត្តភក្តិយកទៅបញ្ចាំបាន ៦ម៉ឺនរៀល ក៏ត្រូវបានចាប់ខ្លួន បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
Read more: ជនសង្ស័យម្នាក់ លួចកាច់សោកម៉ូតូ យកបាន ១គ្រឿង អោយមិត្តភក្តិ យកទៅបញ្ចាំ បាន...
ព្រៃវែង៖ កំលាំងកងរាជអាវុធហត្ថ ខេត្តព្រៃវែង បានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយទាំងយប់ ដោយបានចុះបង្ក្រាប និងចាប់ឃាត់ខ្លួនមនុស្សមួយក្រុម ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀនមួយចំនួនផងដែរ។
Read more: ចាប់ខ្លួនមនុស្សប្រុសស្រី ៦នាក់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរថ្នាំញៀន
ខេត្តកំពង់ចាម ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ស្នងការនគរបាលខេត្ត ក៏ដូចជាស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបំបែកសំណុំរឿងករណីប្លន់ម៉ូតូនៅក្នុងស្រុកបាធាយ។
ខេត្តមណ្ឌលគិរី៖ មនុស្សប្រុសស្រីចំនួន ១១នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២១ ក្រោយរកឃើញមានការពាក់ព័ន្ធនឹងគ្រឿងញៀន។
Read more: ១១នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងគ្រឿងញៀន
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួន ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ពីបទនាំមនុស្សឆ្លងដែន ដោយខុសច្បាប់ ទៅប្រទេសជិតខាង។
Read more: ជនសង្ស័យ ២នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ...
ខេត្តកណ្តាល ៖ ករណីពុលស្រាស្លា.ប់១២នាក់ នៅស្រុកល្វាឯម ខេត្តកណ្តាល ក្រសួងសុខាភិបាលបានបញ្ជាក់ថា គឺដោយសាស្រា.ស ឬស្រាថ្នាំ ដែលជនរងគ្រោះពិសាមានសារជាតិមេតាណុលខ្ពស់។
Read more: ការពិតពីក្រោយមនុស្សពុលស្លា.ប់ជាបន្តបន្ទាប់ដល់១២នាក់...
ខេត្តប៉ៃលិន៖ អ្នកបើកបររថយន្តដឹកខ្សាច់ពេញទ្រុង ទម្ងន់ជាង ២០តោន ក្នុងល្បឿនលឿន លុះតៃកុងក្រឡេកឃើញជង្ហុក នៅលើដងផ្លូវ ក៏ទាញចង្កូតបួងគេចចេញទៅខាងឆ្វេង ស្រាប់តែជ្រុលទៅក្រឡាប់លើចិញ្ចើមផ្លូវ នៅក្បែរមាត់ប្រឡាយ។
Read more: បើកបររថយន្តដឹកខ្សាច់ពេញទ្រុង ក្នុងល្បឿនលឿន គេចជង្ហុក...
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម និងប្រជាពលរដ្ឋ ចាប់ខ្លួនបាន ខណៈពេលកំពុងលួចកាច់សោរកម៉ូតូ ១គ្រឿង។
Read more: ប៉ូលិស ចាប់បុរសម្នាក់ ដែលលួចម៉ូតូ ១គ្រឿង មិនបានសម្រេច
រាជធានីភ្នំពេញ ៖ ក្រុមឆក់កាបូបជនជាតិចិន មានលុយជាង២០ម៉ឺនដុល្លារ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបាន២នាក់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ត្រង់ចំណុចផ្លូវ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង និងផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល ។នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ អោយដឹងថា ជនសង្ស័យទាំង ២នាក់ ធ្លាប់បានធ្វើកម្មភាពឆក់កាបូប កាលពីវេលាម៉ោងប្រហែល១៥និង៣០នាទី ថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២១ នៅមុខផ្សារផេនស៊ល ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
Read more: តាមចាប់ជនសង្ស័យ២នាក់ ឆក់កាបូបជនជាតិចិន មានលុយជាង២០ម៉ឺនដុល្លារ
ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ម្នាក់ជាជនជាតិចិន ចេះខ្មែរ និងម្នាក់ទៀត ជាជនជាតិខ្មែរ បានលួចយកម៉ូតូប្រើអាគុយ ពីកន្លែងម៉ាតមួយកន្លែង បានសម្រេច ហើយបំរុងបណ្តើរចេញ ត្រូវបានសមត្ថកិច្ចក្របួចបានទាំង ២នាក់។
Read more: ជនសង្ស័យ ២នាក់ លួចម៉ូតូអាគុយ មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ ម្ចាស់បុរីក៏ដូចមេការ និងកម្មករសំណង់បុរី ផេនសៀ ប្រមាណ១០០នាក់ បានមានប្រតិកម្ម យ៉ាងខ្លាំង ដោយផ្ទុះការតវ៉ាខណៈដែលអាជ្ញាធរខណ្ឌឫស្សីកែវបានចុះរុះរបងស័ង្កសីទំនាស់ព្រំដី ព្រមទាំងផ្អាកការដ្ឋានទាំងមូលរង់ចាំការដោះស្រាយគ្នា។
Read more: ទំនាស់រឿងរបងព្រំដីអាជ្ញាធរបែរជាចុះផ្អាកការដ្ឋានមេការ...
រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវភ្លាមៗបន្ទាប់ពីបានឃើញ រូបភាពវីដេអូឃ្លីបមួយដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះ បង្ហាញពីករណីហិ.ង្សា បង្កឡើងដោយកូនប្រុសបង្កើត បានយកដែកវាយទៅលើឪពុកខ្លួនឯង យ៉ាងសា.ហាវឃោរ.ឃៅ ។
Read more: សមត្ថកិច្ចកំពុងតាមចាប់ ក្រោយឃើញវីដេអូ កូនប្រុសវាយឪពុកបង្កើត