ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងបានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ សម្រួល និងចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
Read more: បុរស ៤នាក់ នាំគ្នាប្រើប្រាស់ និងចែកចាយគ្រឿងញៀន ត្រូវប៉ូលិសឃាត់ខ្លួន...
ខេត្តកណ្តាល ៖ ក្រោយទទួលបានដំណឹងថា មានមន្ត្រីនគរបាលម្នាក់ យកកាំភ្លើងបាញ់ ឆ្កែចំនួន៤គ្រាប់ តែមិនត្រូវឆ្កែទេ ដោយសារខឹងឆ្កែដេញខាំនោះ ទើបនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យផែនការងារធនធានមនុស្ស នៅការិយាល័យបុគ្គលិកជាសេនាធិការ បានចុះស្រាវជ្រាវករណីនេះផងដែរ ។
Read more: ហៅមន្ត្រីនគរបាលម្នាក់មកសួរនាំ រឿងយកកាំភ្លើងខ្យល់ បាញ់ឆ្កែ០៣គ្រាប់...
បន្ទាយមានជ័យ៖ ប៉ូលិសឃាត់បានពលករប្រុសស្រី ២៦នាក់ ដែលបម្រុងឆ្លងដែនទៅប្រទេសថៃ តែមេខ្យល់ ចាប់មិនទាន់បាន។ គេសង្ឃឹមថា មិនអោយមេខ្យល់រួចខ្លួនឡើយ។
Read more: ឃាត់បានតែពលករប្រុសស្រី ២៦នាក់ បម្រុងឆ្លងដែន ទៅប្រទេសថៃ តែមេខ្យល់ ចាប់មិនទាន់
ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ ៣នាក់ និងថ្នាំញៀនមួយចំនួន ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បញ្ជូនទៅកាន់តុលាការ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
Read more: តាមចាប់ពីខេត្តកំពង់ឆ្នាំង ដល់ពោធិ៍សាត់ បានជនសង្ស័យជួញដូរគ្រឿង ៣នាក់
ភ្នំពេញ៖ ជនសង្ស័យ ជាមុខសញ្ញាគាស់ផ្ទះម្នាក់ បន្លំខ្លួនជាអ្នករើសអេតចាយ ពេលយប់ ប៉ុន្តែកន្លងមកធ្លាប់បានធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិ នៅក្នុងបុរីពិភពថ្មី កួរស្រូវ៣ បានសម្រេចម្ដងរួចមកហើយ។
Read more: ជនសង្ស័យ ជាមុខសញ្ញាគាស់ផ្ទះ ត្រូវនគរបាលខណ្ឌដង្កោ ឃាត់ខ្លួន
ខេត្តបាត់ដំបង ៖ ពួកក្មេងទំនើងចំនួន០២ក្រុមប្រដាប់ដោយកាំបិតនិងពូថៅ បានជិះម៉ូតូដេញកាប់គ្នាយ៉ាងសាហាវ បណ្ដាលឲ្យភាគីម្ខាងរបួសចំនួនចំនួន០៣នាក់ ត្រូវសមត្ថកិច្ចដឹកភ្លាមៗទៅកាន់មន្ទីរពេទ្យស្នងការខេត្ត រីឯភាគីម្ខាងទៀតដែលច្បាំងឈ្នះ ហើយត្រូវគេដឹងថា ជិះម៉ូតូចំនួន០២គ្រឿង បានជិះគេចខ្លួនបាត់ កាលពីវេលាម៉ោងជិត១១យប់ថ្ងៃទី១៦ ឧសភា នៅចំណុចខាងអតីតសាច់គោអាំងផ្សារលើ១ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះវេរលុយវីង ស្ថិតក្នុងភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានករណីចោរមួយក្រុមដែលគេច្រើនតែហៅថា (ក្រុមដៃមឹក) បានបន្លំចូលលួចយកប្រាក់អស់ប្រមាណជិត១ម៉ឺនដុល្លារទាំងព្រឹក ដែលធ្វើម្ចាស់លុយបានត្រឹមអង្គុយសោកស្តាយ ។
Read more: ល្បិចបន្លំយកលុយពីក្នុងទូវីងអស់ជិត១ម៉ឺនដុល្លារ...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សាកស.ពបុរសវ័យជាង៣០ម្នាក់ ដែលមានសភាពហើមស្អុយមើលមុខលែងស្គាល់ទៅហើយនោះ ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកទន្លេក្បែរព្រះអង្គដងកើរ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកត្រួតពិនិត្យទាំងព្រឹក។
Read more: ប្រទះឃើញបុរសម្នាក់វ័យជាង៣០ឆ្នាំអណ្តែតទឹកក្នុងទន្លេ...
បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ និងដកហូតគ្រឿងចក្រមួយចំនួន។
Read more: កម្លាំងកងរាជអាវុធហត្ថ បង្ក្រាបករណីរំលោភដីរដ្ឋ យកទៅរៀបចំពុះដីឡូត៍លក់
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានធ្វើការចាប់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ពីបទលួចលុយក្នុងសាលាឃុំក្តុលសែនជ័យ ស្រុកទឹកផុស ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។
Read more: អត់លុយទិញថ្នាំញៀនប្រើប្រាស់ គាស់សាលាឃុំចូលលួចត្រូវសមត្ថកិច្ចឃាត់ខ្លួន
ខេត្តកំពង់ឆ្នាំង ៖ ភ្នាក់ងារកោះសន្តិភាពប្រចាំខេត្តកំពង់ឆ្នាំង បានទទួលព័ត៌មានយ៉ាងជាក់លាក់ពីលោកស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ដែលបានបញ្ជាក់ថា បុរសជាប្តីឈ្មោះ នន់ សារ៉េត អាយុ៤១ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ ឃុំខុនរ៉ង ស្រុកបរិបូណ៌ បានចាក់សម្លា.ប់ប្រពន្ធជាមួយនឹងកន្ត្រៃចំនួន៣កន្ត្រៃ ទើបយកភ្លើងមកដុតកម្ទេចផ្ទះជាក្រោយ ។
Read more: ចម្លើយសារភាពបុរសជាប្តី ក្រោយពេលដុតផ្ទះសម្លា.ប់ម្តាយ...
រាជធានីភ្នំពេញ ៖ បន្ទាប់ពីចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនកញ្ញា មាន ពេជ្ររីតា បានមួយយប់ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ គេសង្កេតឃើញអនុរក្សពន្ធនាគារព្រៃស(ម២)នាំស្ត្រីជាប់សង្ស័យ មកប្រគល់ជូនចៅក្រមស៊ើបសួរ ដើម្បីសាកសួរឡើងវិញ ដែលមានមេធាវីការពារក្តីមកស្តាប់ចម្លើយ ក្នុងនោះក្រុមមេធាវីក៏បានដាក់ពាក្យស្នើសុំឲ្យមានការដោះលែងកូនក្តីគឺនាង មាន ពេជ្ររីតា ហៅយូប៊ី បាននៅក្រៅឃុំជាបណ្តោះអាសន្នផងដែរ ។
Read more: ក្រោយសាកសួរ ចៅក្រមឲ្យមន្ត្រីពន្ធនាគារ នាំកញ្ញា មាន ពេជ្ររីតា...
ខេត្តពោធិ៍សាត់៖ បុរសម្នាក់ បានបាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីរងរបួសធ្ងន់ធ្ងរ ដោយសារគូបដិបក្ខកាប់ជាច្រើនកាំបិត ខណៈឈ្លោះគ្នា ក្នុងពេលកំពុងផឹកស៊ី។
Read more: ឈ្លោះគ្នាក្នុងពេលផឹកស៊ី ម្នាក់យកពូថៅ កាប់របួសដៃ អ្នករបួសដៃទាញកាំបិតកកុក កាប់វិញ…
បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថ បានឃាត់ខ្លួនមេខ្យល់ ២នាក់ បម្រុងនាំពលករលួចឆ្លងដែន ទៅប្រទេសថៃ ចំនួន ២៥នាក់ នៅយប់រំលងអាធ្រាត្រ ចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិឃុំបឹងបេង ស្រុកម៉ាឡៃ។
Read more: មេខ្យល់ ២នាក់ទៀត ត្រូវបានចាប់ខ្លួន ក្នុងពេលបម្រុងនាំពលករលួចឆ្លងដែន...
ភ្នំពេញ៖ ជនសង្ស័យមួយក្រុម សហការគ្នា ចូលលួចដោះម៉ូតូសណ្ដោងរឺម៉កកញ្ចាស់មួយគ្រឿង ត្រូវបានប្រជាពលរដ្ឋ នាំគ្នាឃាត់ខ្លួនបានម្នាក់ ចំណែកពីរនាក់ទៀត រត់គេចខ្លួន បាត់។ ករណីនេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២ និង ៣០ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ជនសង្ស័យ ដែលឃាត់ខ្លួន មានឈ្មោះ ឃីម ម៉ៅ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិប្រផ្លាក់ ឃុំបារាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
Read more: លួចម៉ូតូកញ្ចាស់ ត្រូវបានម្ចាស់ម៉ូតូ ដេញឃាត់បានម្នាក់ ចំណែក២នាក់ទៀត...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ជាសន្តិសុខយាមនៅក្នុងការ៉ាស់ការ៉ាសសាំងតាមផ្លូវជាតិលេខ៥ ក្បែរស្ពានជ្រោយចង្វារ ត្រូវបានបុរសម្នាក់ទៀតស្ថិតក្នុងស្ថានភាពស្រវឹងស្រា រួចដើរមករករឿង និងវាយ បណ្តាលឱ្យបែកចិញ្ចើមខាងឆ្វេង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចការ៉ាសសាំងតេលា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
Read more: មិនដឹងមានរឿងអ្វី? បុរសម្នាក់អង្គុយជាងកន្លះម៉ោង...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដាក់គោលដៅអនុវត្តវិធានការរដ្ឋបាល បំរាមគោចរ ក៏បានឃាត់ខ្លួនជនសង្ស័យ២នាក់ ធ្វើដំណើរល្មើសនឹងបំរាមគោចរ លុះពេលឆែកឆេរ ស្រាប់តែរកឃើញថ្នាំញៀនចំនួន៣កញ្ចប់តូចតែម្តង ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ខេត្តកំពង់ចាម ៖ ក្រោមការស្រាវជ្រាវរបស់កម្លាំងសមត្ថកិច្ចគ្រប់ច្រកល្ហកតាមស្វែងរកក្រុមចោរញីឈ្មោល ដែលមានគ្នា២នាក់បានជិះម៉ូតូមួយគ្រឿងពណ៌ខ្មៅ ធ្វើសកម្មភាពកាច់សោ.កម៉ូតូ១គ្រឿងមិនបានសម្រេច ដោយម្ចាស់ម៉ូតូចេញមកទាន់ ក៏ស្រាប់តែក្រុមចោរនោះបានដកកាំភ្លើងខ្លីបាញ់លើម្ចាស់មួយគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម នាពេលកន្លងទៅនោះ នៅទីបំផុត ក្រុមចោរនោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចតាមប្រម៉ាញ់ចាប់បានហើយរហូតដល់ទៅ៣នាក់ឯណោះ និងដកហូតអាវុធខ្លីមួយដើម ព្រមទាំងបន្តស្រាវជ្រាវតាមចាប់បក្ខពួកបាន២នាក់ទៀតនៅរាជធានីភ្នំពេញ។
ខេត្តស្វាយរៀង៖ សមត្ថកិច្ច បានបើកប្រតិបត្តិការ តាមប្រម៉ាញ់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន ជាជនជាតិវៀតណាម ០៣នាក់ និងជនជាតិខ្មែរ ០២នាក់ រឹបអូសបានគ្រឿងញៀនចំនួន ១១,៣៤៤.៧៤ ក្រាម និងទឹកថ្នាំសង្ស័យគ្រឿងញៀន ០១ដប។
Read more: ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន ៥នាក់ និងគ្រឿងញៀនជាង ១១ គ.ក...
ខេត្តកំពត៖ ពីរថ្ងៃជាបន្តបន្ទាប់ គឺនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ គេឃើញមានកំលាំងកងរាជអាវុធហត្ថ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើរបស់ខណ្ឌរដ្ឋបាលព្រៃឈើកំពត កែប ដោយមានការសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចុះទៅបង្ក្រាបការដ្ឋានកាយដី ដែលសមត្ថកិច្ចជំនាញអះអាងថាជាដីរដ្ឋ (ដីព្រៃឈើ) មួយកន្លែង នៅចំណុចខាងត្បូង ឆៀងខាងលិចវត្តជ័យមង្គលារាម ហៅវត្តវាលពួច ចម្ងាយជាងមួយគីឡូម៉ែត្រ ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
Read more: ប៉េអឹម និងរដ្ឋបាលព្រៃឈើ ថា កាយដី ធ្វើអាជីវកម្ម អត់ច្បាប់...
ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ ប្រើប្រាស់គ្រឿងញៀន និងហិតកាវ ឡើងចង់ឆ្កួត បានប្រើហឹង្សា វាយទៅលើយុវជនអនាថាម្នាក់ បែករយះ សៀតផ្កាខាងឆ្វេងរបួសធ្ងន់ បណ្តាលឲ្យស្លាប់ភ្លាម នៅលើវេទិកាខេត្តបន្ទាយមានជ័យ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៣រសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅលើវរទិកាក្នុងបរិវេណសួនមានជ័យ ស្ថិតនៅភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
Read more: ដោយសារតែគ្រឿងញៀន! បុរសម្នាក់ វាយយុវជនអានាថាម្នាក់ ស្លាប់...