ខេត្តបាត់ដំបង៖ ជនសង្ស័យប្រព្រឹត្តអំពើរចោរកម្មចំនួន០៣នាក់ ក្នុងនោះ មានអ្នកទទូលផលចោរកម្មម្នាក់ផង ត្រូវបានលោកស្នងការខេត្ត បញ្ជាឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៨ មិនា ដើម្បីចាត់ការតាមនៅតិវិធីច្បាប់ ។
Read more: កំពូលចោរដៃស្អិត២នាក់បងប្អូននិងអ្នកទទួលផលនាំទៅតុលាការ
ខេត្តឧត្តរមានជ័យ ៖ សិក្ខាកាមដែលកំពុងសិក្សាជាគ្រូពេទ្យថ្នាក់មធ្យមម្នាក់ ត្រូវបានគេប្រទះឃើញបញ្ចប់ជីវិតលើដើមពុទ្រាមុខផ្ទះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥២នាទីព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ ២០២១ នៅភូមិតានេស ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
Read more: គ្រូពេទ្យមធ្យមម្នាក់ពោលពាក្យប៉ុន្មានម៉ាត់ប្រាប់មិត្តភក្តិ...
បន្ទាយមានជ័យ៖ ប៉េអឹម បានឃាត់ខ្លួនជនសង្ស័យ ៥នាក់ ដែលចែកចាយ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ក្នុងស្រុកមង្គលបូរី។ ជនទាំងនោះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។លោកវរៈសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរី បានប្រាប់ថា ជនសង្ស័យ ត្រូវឃាត់ខ្លួនទាំង ៥នាក់នេះ រួមមាន៖ ១.ឈ្មោះ ឡេង ប៊ុនលី ភេទប្រុស អាយុ១៧ឆ្នាំ ២.ឈ្មោះ រឿន សុបិន ភេទប្រុស អាយុ ២១ឆ្នាំ ៣.ឈ្មោះ ស៊ីម ពៅ ភេទប្រុស អាយុ២៣ឆ្នាំ ៤.ឈ្មោះ កែវ វួយហួរ ភេទប្រុស អាយុ ២៣ឆ្នាំ ៥.ឈ្មោះ ម៉ៅ លី ភេទប្រុស អាយុ១៨ឆ្នាំ។
Read more: ប៉េអឹម ឃាត់ ៥នាក់ ដែលចែកចាយ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ក្នុងស្រុកមង្គលបូរី
ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី១៧ មីនា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបានសម្រេចឃុំខ្លួនក្រុមជនអន្ធពាលចំនួន០២នាក់ ដែលបានព្រូតគ្នាវាយសន្តិសុខម្នាក់ស្ទើរស្លាប់ ស្ទើររស់កាលពីចុងសប្ដាហ៍មុន។
ខេត្តបន្ទាយមានជ័យ ៖ មានករណីប្រទះឃើញបុរសម្នាក់បានបាត់បង់ជីវិត ដោយចងភ្ជាប់នឹងដើមទៀប បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
Read more: ព្រោះតែជំពាក់បំណុលគេច្រើនពេក បុរសម្នាក់ធ្វើរឿងមួយស្មានមិនដល់
រាជធានីភ្នំពេញ ៖ ក្រោយបើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ពីសមត្ថកិច្ច ទីបំផុតជនសង្ស័យដែលជាជនដៃដល់ទាំង២នាក់ បានអារ-កសម្លាប់បុរសម្នាក់ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបានហើយ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅស្រុកគីរីវង់ ខេត្តតាកែវ។
ខេត្តកំពត៖ បុរសម្នាក់ ឈ្មោះ ឡន់ សេម អាយុ ៥៥ឆ្នាំ មានប្រពន្ធ តែមិនមានកូន រស់នៅភូមិដើមពោធិឃុំអង្គសូរភី ស្រុកកំពង់ត្រាច ត្រូវបាននគរបាលប៉ុស្តិ៍អង្គសូរភី ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។បុរសរូបនេះ បានវាយកម្ទេចទ្រួនដាក់សពឪពុក និងប្ដីរបស់ស្ត្រីម្នាក់ ឈ្មោះ ចាន់ អិត អាយ្៥៦ឆ្នាំ នៅភូមិដើមពោធិ៍ កាលពីវេលាម៉ោង ២២ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ រួចមក។
Read more: បុរសម្នាក់ ទំនងសតិមិនគ្រប់ វាយបំផ្លាញទ្រួនដាក់ធាតុសពអ្នកភូមិ ត្រូវបានឃាត់ខ្លួន
ខេត្តរតនគិរី៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបជាក់ស្តែងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់ និងវត្ថុតាងជាច្រើនទៀត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្ត។
Read more: យុវជនជនជាតិភាគតិច នៅខេត្តរតនគិរី ៣នាក់ ត្រូវឃាត់ខ្លួន ពីបទជួញដូរ...
រាជធានីភ្នំពេញ ៖ មានករណីប្រទះឃើញស.ពបុរសម្នាក់មានសភាពហើមស្អុយរលួយក្នុងបន្ទប់ជួល បង្កអោយមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
Read more: កូនផ្ញើសារប្រាប់ឪពុកឈឺនៅពេទ្យ តែគ្មានអ្នកចាប់អារម្មណ៍ លុះ៣ថ្ងៃក្រោយផ្អើល
ខេត្តបន្ទាយមានជ័យ៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន ០២នាក់ ត្រូវបានកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បង្រ្កាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នៅវេលាម៉ោង ០២ និង៥០នាទីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅភូមិគោកក្រោល ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
Read more: ប៉ូលិស ចាប់មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ២នាក់ នៅស្រុកភ្នំស្រុក
ខេត្តកំពត៖ ជនសង្ស័យ ជាចោរលួចទូរស័ព្ទយ៉ាងសកម្ម ជាជនជាតិចិន ម្នាក់ និងជនសង្ស័យ ទទួលផលចោរកម្មជនជាតិខ្មែរ ដែលជាជាងជួសជុល និងលក់ទូរស័ព្ទដៃម្នាក់ ត្រូវបានកំលាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកំលាំងស្នងការដ្ឋាននគរបាលខេត្តកំពត ស្រាវជ្រាវឃាត់ខ្លួនបានទាំងពីរនាក់ ជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី៩ និងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
Read more: សមត្ថកិច្ច ឃាត់ខ្លួនចោរលួចទូរស័ព្ទ ជាជនជាតិចិនម្នាក់ និងអ្នកទទួលផលចោរកម្ម...
ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃចូលតាមច្រកអូរបីជាន់មានប្រមាណជិត៤០០នាក់ ត្រូវបានធ្វើចត្តាឡីស័ករហូតដល់ល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
ខេត្តកណ្ដាល៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ១១ និង ៥០ នាទី យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ មានករណីចោរគាស់ផ្ទះមន្ត្រីយោធាម្នាក់ ស្ថិតនៅភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល លួចយកបានអាវុធខ្លីមួយដើម និងឥវ៉ាន់មួយបូប។
Read more: ចោរគាស់ផ្ទះ លួចបានកាំភ្លើងខ្លី និងឥវ៉ាន់មួយកាបូប ពេលចេញដំណើរ ជួបនគរបាល
រាជធានីភ្នំពេញ ៖ បុរសម៉ាឡេស៊ីម្នាក់បានខឹងនិងប្រចណ្ឌជាមួយសង្សារខ្លួន ក៏លោតពីលើផ្ទះជាន់ទី១ប្រុងវាយបុរសស្បែកខ្មៅនោះ ក៏បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរតែម្តង ដោយសារតែភ្លើងប្រចណ្ឌសង្សារខ្លួននិងបុរសបរទេសនោះលួចទាក់ទងគ្នា ។
Read more: ហួសចិត្ត! ភ្លើងប្រចណ្ឌពុះកញ្ជ្រោលខ្លាំង ហក់ពីលើផ្ទះជាន់ទី១មកវាយគេ
ខេត្តបាត់ដំបង ៖ រូបរាង និងសកម្មភាពក្រុមចោរស្រីប្រុសចំនួន០៣នាក់ ដែលមានពាក់ម៉ាស់បិតមុខផងបានបន្សល់ទុកយ៉ាងច្បាស់ក្រឡែតនៅក្នុងកាមេរ៉ាសុវត្ថិភាពដែលបណ្ដាក់គ្នាដូចខ្យងចូលធ្វើសកម្មភាពបន្លំលួចលុយអស់គ្មានសល់ នៅក្នុងទីតាំង«វីង» វេលុយមួយកន្លែង កាលពីវេលាម៉ោង៨និង៣៨នាទីព្រឹក ថ្ងៃទី១១ ខែមិនា នៅចំណុចភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឬស្សី រួចនាំគ្នាឡើងជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព ។
Read more: ក្រុមចោរញីឈ្មោលធ្វើស៊ីម្ចាស់វីងវេលុយទៀតហើយបន្សល់ទុកតែសកម្មភាពនៅ...
ខេត្តព្រះសីហនុ ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ករណីរថយន្តចំនួន០២គ្រឿង ក្នុងនោះរថយន្តដឹកទំនិញ ចំនួន០១គ្រឿង និងរថយន្តតាក់ស៊ី ចំនួន០១គ្រឿង មានគោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ ដោយបានបើកវាងទៅតាមផ្លូវល្បឿនលឿនគេចពីគោលដៅត្រួតពិនិត្យចត្តាឡីស័ក ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលាឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។
Read more: រថយន្ត០២គ្រឿងចាកចេញពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ...
បន្ទាយមានជ័យ៖ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានណែនាំដល់កងកម្លាំងការពារព្រំដែនថា ដើម្បីទប់ស្កាត់ពលករចំណាកស្រុកបាន ត្រូវស្រាវជ្រាវចាប់មេខ្យល់ អោយអស់សិន។
Read more: ទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ ត្រូវរកមេខ្យល់ឲ្យឃើញ!
រាជធានីភ្នំពេញ ៖ អំឡុងពេលរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវវិធានការបង្ការជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនោះ ម្ចាស់ទីតាំងខារ៉ាអូខេវៀតណាមមួយកន្លែង នៅតែបន្តបើកដំណើរការ ល្មើសនឹងការណែនាំរបស់ក្រសួងសុខាភិបាល ។
ខេត្តកំពង់ធំ ៖ មានករណីក្មេងម្នាក់ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យបាត់បង់ជីវិត កាលពីវេលាម៉ោង៦និង៥នាទីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២១ នៅចំណុចមាត់ស្ទឹងក្រោយផ្ទះជនរងគ្រោះ ចំងាយប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិកងមាស ឃុំត្នោតជុំ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។ក្មេងប្រុសរងគ្រោះឈ្មោះ គង់ ជីណេត អាយុ៨ឆ្នាំ មានឪពុកឈ្មោះ សុខ នាង អាយុ៣៨ឆ្នាំ និងម្តាយ ឈ្មោះ សួន ស៊ីណាត អាយុ៣៤ឆ្នាំ ។
Read more: ឪពុកស្លុតចិត្ត ក្រោយកូនម្នាក់រត់មកប្រាប់រឿងអកុសលមួយនេះ
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ បានបន្លំពាក់ឯកសណ្ឋាន ជានាយទាហានឧត្ដមសេនីយ៍ទោ និងក្លែងលិខិតសាធារណៈ ដើរឆបោកគេ ត្រូវកំលាំងអាវុធហត្ថ ឃាត់ខ្លួន នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បញ្ជូនខ្លួនទៅស្នងការស្រាវជ្រាវព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចាត់វិធានការបន្ត។
ខេត្តកណ្តាល ៖ មេបាញ់អាប៉ោងម្នាក់ និងអ្នកលេងអាប៉ោងម្នាក់ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជូនមកកាន់សាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារង សាកសួរបានបន្តិចសម្រេចដោះលែងឲ្យវិលត្រលប់ទៅផ្ទះវិញតែម្តង។