
ខេត្តស្វាយរៀង ៖ ព័ត៌មានបឋមបានឲ្យដឹងថា កម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា កម្លាំងនគរបាលជំនាញបានឆ្មក់ចូលបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្លឹបកម្សាន្តមួយកន្លែង កណ្តាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យជាង៣០០នាក់ រឹបអូសបានថ្នាំញៀនមួយចំនួន ។
Read more: សមត្ថកិច្ច ចុះបង្ក្រាបក្លឹបកម្សាន្តបង្កប់ប្រើប្រាស់គ្រឿងញៀន...
រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូមិនបានសម្រេច កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១និង២០នាទី ត្រង់ចំណុចកន្លែងលក់ផ្កា ស្ថិតនៅផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
Read more: ឃាត់ខ្លួនជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចម៉ូតូនៅកន្លែងលក់ផ្កា...
រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូមិនបានសម្រេច កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១និង២០នាទី ត្រង់ចំណុចកន្លែងលក់ផ្កា ស្ថិតនៅផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
Read more: ឃាត់ខ្លួនជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចម៉ូតូនៅកន្លែងលក់ផ្កា...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានព្រះរាជអាជ្ញារង បញ្ជាឲ្យឃាត់ខ្លួនបន្ទាប់ពីយកកាំបិតប៉័ងតោដេញកាប់គូរទំនាស់កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៣និង៥០នាទី រំលងអធ្រាត្រ ត្រង់ចំណុចភោជនីយ៍ដ្ឋានដៃអូន ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
Read more: ព្រះរាជអាជ្ញារងបញ្ជាឱ្យឃាត់ខ្លួនបុរសម្នាក់យកកាំបិ.តប៉័ងតោប៉ងបង្កហិ.ង្សា...
រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន២៦៣នាក់ (ស្ត្រី១៧នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងអតីតកាស៊ីណូ ហ្គាឡាក់ស៊ី វើលដ៍ ស្ថិតនៅក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងព័ត៌មាន។
Read more: កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២៦៣នាក់...
រាជធានីភ្នំពេញ ៖ បុរសចិនម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះលោកវេជ្ជបណ្ឌិតមួយរូប គាស់បំបែកទូដែកយកប្រាក់ និងគ្រឿងអលង្ការ សរុបគិតជាទឹកប្រាក់ចំនួន ១១២៤៥០ដុល្លារ ហើយគេចខ្លួនបានតែ២ថ្ងៃ ។
Read more: កុំចេះតែហ៊ាន! ចាប់បានចោរចិនគាស់ផ្ទះអ្នកជិតខាង និងបំបែកទូដែក
ខេត្ត ស្ទឹងត្រែង ៖ ក្រោយទទួលបានដំណឹងពីករណី លួចកាលពីវេលាម៉ោងប្រមាណ ១:៤២ នាទីរំលង អាធ្រាត្រថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ២២ ទល់មុខច្រកចូលអាហារដ្ឋានទឹករាំក្នុងភូមិលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង រួចមក អាជ្ញាធរមានសមត្ថកិច្ចបានបើកយុទ្ធនាការបង្ក្រាបភ្លាមៗក្រោមបទបញ្ជាដាច់ណាត់របស់អភិបាលខេត្ត។
Read more: កម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែង បង្ក្រា.បបានក្រុមចោរប្ល.ន់ទាំងស្រុង...
ខេត្តប៉ៃលិន ៖ បុរសម្នាក់ ត្រូវគេស្គាល់ថា ជាអតីតមន្ត្រីយោធាចូលនិវត្តន៍ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលជនរងគ្រោះទាស់ពាក្យសម្តីគ្នាតិចតួចជាមួយនឹងកូនបង្កើត ដោយឪពុកបានទះកំផ្លៀងជនសង្ស័យជាកូន១ដៃ បណ្តាលឱ្យជនសង្ស័យខឹងច្រឡោតក៏ទាញយកចបកាប់វាយប្រហារទៅលើឪពុកបង្កើតរបស់ខ្លួន បណ្តាលឱ្យត្រូវរបួសចំក្បាល និងរបួសក. ប្រកាច់ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមតែម្តង។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៨ និង៤៥នាទីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណផ្ទះជនរងគ្រោះ ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
Read more: រន្ធ.ត់ណាស់! អតីតមន្ត្រីយោធាម្នាក់ ត្រូវកូនទាញចបវា.យស្លា.ប់...
រាជធានីភ្នំពេញ ៖ ជនជាតិចិនម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលការិយាល័យព្រហ្ម ទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះ លោកវេជ្ជបណ្ឌិត និងគាស់បំបែកទូដែកយកប្រាក់ រួមទាំងគ្រឿងអលង្កាសរុបជាទឹកប្រាក់ចំនួន១១២ ៤៥០ដុល្លារ (មួយសែន មួយម៉ឺនពីរ ពាន់បួនរយហាសិបដុល្លារ)ហើយគេចខ្លួនបានតែ២ថ្ងៃប៉ុណ្ណោះ។
ខេត្តស្វាយរៀង ៖ មានករណីក្រុមចោរ០២នាក់ បានមកធ្វើសកម្មភាពបន្លំលួចយកកាបូបលុយស្ត្រីលក់ផ្លែឈើ នៅខាងមុខរោងចក្រហ្គីហ្កាស្វាយរៀង រួចឡើងរត់ឡើងជិះម៉ូតូ គេចខ្លួនដោយសុវត្ថភាព ។
Read more: ស្ត្រីលក់ផ្លែឈើម្នាក់ ត្រូវចោរបន្លំលួចកាបូបលុយយកទៅបាត់...
ខេត្តស្វាយរៀង ៖ ព័ត៌មានបឋម មានករណីជនជាតិវៀតណាមរាប់រយនាក់ នាំគ្នារត់ចេញពីអាគារមួយកន្លែង ដោយដៃមានកាន់ដំបង ចំណែកមួយក្រុមទៀតមានស្រីមានប្រុសជាច្រើននាក់ ក្នុងដៃមានកាន់ដំបងដែរ បាននាំគ្នារត់ចេញពីអាគារជាន់ទី២ រួចនាំគ្នាលោតពីលើអាគារជាន់ទី២ ចុះមកលើដំបូលផ្ទះ ជាប់អាគារនោះ រួចលោតចុះទៅដី រួចរត់គេចខ្លួន ។
Read more: ជនជាតិវៀតណាមរាប់រយនាក់រត់ចេញពីអាគារ ផ្អើលក្រុងបាវិត
ខេត្តកំពង់ចាម ៖ កម្លាំងរាជអាវុធហត្ថខេត្តកំពង់ចាម ធ្វើការបង្ក្រាបករណីប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស និងឃាត់ខ្លួនជនបង្កបានចំនួន០៤នាក់ ។
Read more: បង្ក្រាបនិងឃាត់ជនបង្ក០៤នាក់ជិះម៉ូតូកែច្នៃបំពងសំឡេងខ្លាំងៗរំខានប្រជាពលរដ្ឋ...
ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃុំវល្លិ៍ស ឃាត់ខ្លួន ខណៈដែលជនសង្ស័យធ្វើសកម្មភាពយកពូថៅលួចដោះលួសសំណាញ់បានម្តង ញ៉ាមទៅលួចម្តងទៀតបានសម្រេចព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវនគរបាលក្របួចជាប់ ។
Read more: លួ.ចដោះលួសសំណាញ់បានម្តង ញ៉ាមមកម្តងទៀត ត្រូវអស់លក្ខណ៍
ខេត្តកំពង់ចាម: ក្រោមការស្រាវជ្រាវរបស់កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមសហការជាមួយអធិការដ្ឋាននគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងរយៈពេល៤ថ្ងៃ បានតាមប្រមាញ់ជនសង្ស័យ២នាក់ ដែលបានឆក់ទូរសព្ទដៃស៊េរីទំនើប iphone17 ក្នុងភូមិសាស្ត្រសង្កាត់វាលវង់ ក្រុងកំពង់ចាម ពីស្ត្រីម្នាក់ដែលកំពុងធ្វើដំណើរដោយមធ្យោបាយម៉ូតូតាមដងផ្លូវ។
Read more: ធា.ក់ម៉ូតូស្ត្រីម្នាក់ប្ល.ន់យកទូរស័ព្ទស៊េរីទំនើប បាន៤ថ្ងៃ...
រាជធានីភ្នំពេញៈជនសង្ស័យម្នាក់ត្រូវបាននគរបាល ខណ្ឌទួលគោកឃាត់ខ្លួនបន្ទាប់ ពីធ្វើសកម្មភាពលួចម៉ូតូម៉ាក Suzuki Nexពីនិស្សិតស្រីម្នាក់ទៅតាមដងផ្លូវ។ តាមនគរបាលខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០១:៥០នាទីរំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(លួចម៉ូតូ០១គ្រឿងម៉ាក Suzuki Nexប្រព្រឹត្តបទល្មើសនៅចំណុចលើដងផ្លូវលេខ ផ្លូវលេខ២៦៥ ក្រុមទី៣៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
Read more: ឃាត់ខ្លួនជនសង្ស័យម្នាក់លួ.ចម៉ូតូនិស្សិតនៅតាមដងផ្លូវ
រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់កង់បីម្នាក់ត្រូវបានជនសង្ស័យជាភ្ញៀវធ្វើសកម្មភាពយកកាំបិតចាក់ បណ្តាលឲ្យរងរបួសធ្ងន់ ដោយសារតែរឿងបាញ់លុយលើសហើយសុំដកលុយក្រៅ តែជនរងគ្រោះអត់មានលុយក្រៅ ក៏កើតជាជម្លោះពាក្យសំដីរហូតជនសង្ស័យយកកាំបិតចាក់ជនរងគ្រោះតែម្តង ។
Read more: រឿងភ្ញៀវបា.ញ់លុយលើស ហើយសុំដកលុយក្រៅ តែអ្នករត់កង់បីអត់មានលុយ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍ពិសេសនៃអធិការខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យទាំងនោះបានធ្វើសកម្មភាពកាត់ខ្សែភ្លើង នៅលើស្ពានអាកាសមរតកតេជោ កាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៥ ចំនុចលើស្ពានអាកាសមរតកតេជោ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
Read more: ចាប់បានជាក់ស្តែង កំពុងនាំគ្នាកា.ត់ខ្សែភ្លើងលើស្ពានអាកាសមរតតេជោ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូនិស្សិតស្រីបានចំនួន២គ្រឿង នៅបន្ទប់ជួលក្នុងសង្កាត់ទឹកថ្លា ហើយយកទៅលក់ចែកគ្នាបានតែ២ថ្ងៃប៉ុណ្ណោះ ។
Read more: ឃាត់ខ្លួនជនសង្ស័យ២នាក់លួចម៉ូតូនិស្សិតស្រី ២គ្រឿងនៅទឹកថ្លា
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានចូលទៅធ្វើសកម្មភាពកាច់កម៉ូតូ១គ្រឿងមិនបានសម្រេចត្រូវបានម្ចាស់ឃើញទាន់ស្រែកឆោឡោឃាត់បានម្នាក់ និងវាយទ្រោមខ្លួន រួចប្រគល់ជូនសមត្ថកិច្ចយកទៅប៉ុស្ថិ៍ធ្វើការសួរនាំបន្ត ចំណែកបក្ខពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
ខេត្តកំពង់ធំ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ស្តីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងបទល្មើស ឃាតកម្មគិតទុកជាមុន បទ.ប៉ុនប៉ងឃាតកម្មគិតទុកជាមុន បទ.ប្រឆាំងនឹងអ្នករាជការសាធារណៈ និងបទ.កាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ជនសង្ស័យជាមេខ្លោងគ្រឿងញៀន និងជនសមគំនិត ប្រឈមជាប់ពន្ធនាគារក្នុងម្នាក់ៗមួយជីវិត ។
Read more: មេខ្លោងគ្រឿងញៀន និងជនសមគំនិត ប្រឈមជាប់គុកអស់១ជីវិត...
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ ជុំវិញការចុះអនុវត្តដីកា សម្រេចរឹបអូសផ្ទះ នៅជ្រោយចង្វារ ស្ត្រី ដែលជាកូន, កូនបំណុលផ្ទុះការតវ៉ា និងបង្កឲ្យមានការរិះគន់នៅក្នុងបណ្ដាញសង្គម ហើយប្រធានសាលាដំបូងរាជធានីភ្នំពេញ បានឱ្យអាជ្ញាសាលាផ្អាកការអនុវត្ត ដើម្បីរក្សាស្ថានភាពបច្ចុប្បន្នឱ្យនៅដដែលសិន និងបានយកចិត្តទុកដាក់ពិនិត្យ ចំណាត់ការសំណុំរឿងបន្ត ដើម្បីផ្ដល់យុត្តិធម៌ជូនអ្នកតវ៉ា និងភាគីពាក់ព័ន្ធឱ្យបានត្រឹមត្រូវតាមច្បាប់ ។
Read more: សាលាដំបូងរាជធានីភ្នំពេញ ថ្លែងការណ៍ជុំវិញការចុះអនុវត្តដីកា...