Social Network

រថយន្ត​០២​គ្រឿង​ចាក​ចេញពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ​ភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​កំពង់​សិលា​ឃាត់​សួរនាំ

ខេត្តព្រះសីហនុ ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ករណីរថយន្តចំនួន០២គ្រឿង ក្នុងនោះរថយន្តដឹកទំនិញ ចំនួន០១គ្រឿង និងរថយន្តតាក់ស៊ី ចំនួន០១គ្រឿង មានគោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ ដោយបានបើកវាងទៅតាមផ្លូវល្បឿនលឿនគេចពីគោលដៅត្រួតពិនិត្យចត្តាឡីស័ក ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលាឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

Read more: រថយន្ត​០២​គ្រឿង​ចាក​ចេញពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ​ភ្នំពេញ...

ទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ ត្រូវរកមេខ្យល់ឲ្យឃើញ!

បន្ទាយមានជ័យ៖ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានណែនាំដល់កងកម្លាំងការពារព្រំដែនថា ដើម្បីទប់ស្កាត់ពលករចំណាកស្រុកបាន ត្រូវស្រាវជ្រាវចាប់មេខ្យល់ អោយអស់សិន។

Read more: ទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ ត្រូវរកមេខ្យល់ឲ្យឃើញ!

អាជ្ញាធរ​ខណ្ឌដូនពេញ​ចុះ​បិទ និងដកហូត​អាជ្ញាប័ណ្ណហាង​ខារ៉ាអូខេ​(​វៀតណាម​)​មួយ​កន្លែង

រាជធានីភ្នំពេញ ៖ អំឡុងពេលរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវវិធានការបង្ការជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនោះ ម្ចាស់ទីតាំងខារ៉ាអូខេវៀតណាមមួយកន្លែង នៅតែបន្តបើកដំណើរការ ល្មើសនឹងការណែនាំរបស់ក្រសួងសុខាភិបាល ។

Read more: អាជ្ញាធរ​ខណ្ឌដូនពេញ​ចុះ​បិទ...

ឪពុកស្លុតចិត្ត ក្រោយកូនម្នាក់រត់​មក​ប្រាប់​រឿងអកុសល​មួយនេះ​​

ខេត្តកំពង់ធំ ៖ មានករណីក្មេងម្នាក់ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យបាត់បង់ជីវិត កាលពីវេលាម៉ោង៦និង៥នាទីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២១ នៅចំណុចមាត់ស្ទឹងក្រោយផ្ទះជនរងគ្រោះ ចំងាយប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិកងមាស ឃុំត្នោតជុំ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។ក្មេងប្រុសរងគ្រោះឈ្មោះ គង់ ជីណេត អាយុ៨ឆ្នាំ មានឪពុកឈ្មោះ សុខ នាង អាយុ៣៨ឆ្នាំ និងម្តាយ ឈ្មោះ សួន ស៊ីណាត អាយុ៣៤ឆ្នាំ ។

Read more: ឪពុកស្លុតចិត្ត ក្រោយកូនម្នាក់រត់​មក​ប្រាប់​រឿងអកុសល​មួយនេះ​​

ចាប់ឧត្តមសេនីយ៍​ផ្កាយ២ ក្លែងក្លាយម្នាក់

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ បានបន្លំពាក់ឯកសណ្ឋាន ជានាយទាហានឧត្ដមសេនីយ៍ទោ និងក្លែងលិខិតសាធារណៈ ដើរឆបោកគេ ត្រូវកំលាំងអាវុធហត្ថ ឃាត់ខ្លួន នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បញ្ជូនខ្លួនទៅស្នងការស្រាវជ្រាវព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចាត់វិធានការបន្ត។

Read more: ចាប់ឧត្តមសេនីយ៍​ផ្កាយ២ ក្លែងក្លាយម្នាក់

សម្រេច​ដោះ​លែង​អ្នក​បាញ់អាប៉ោង​ម្នាក់ និង​អ្នកលេង​ម្នាក់​ឲ្យ​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ

ខេត្តកណ្តាល ៖ មេបាញ់អាប៉ោងម្នាក់ និងអ្នកលេងអាប៉ោងម្នាក់ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជូនមកកាន់សាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារង សាកសួរបានបន្តិចសម្រេចដោះលែងឲ្យវិលត្រលប់ទៅផ្ទះវិញតែម្តង។

Read more: សម្រេច​ដោះ​លែង​អ្នក​បាញ់អាប៉ោង​ម្នាក់...

ចាប់បុរសម្នាក់ ពីបទជួញដូរ​គ្រឿងញៀន និងរក្សាទុកកាំភ្លើង

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ករណីជួញដូរគ្រឿងញៀន ៥កូនថង់រក្សាទុកកាំភ្លើងខ្យល់ ១ដើម និងអាវុធសេកាសចាស់ គ្មានស្នាប់ ១ដើម។ បុរសនោះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។លោកវរៈសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីស្រាវជ្រាវនិងបង្ក្រាបបល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ បានអោយថា៖ជនសង្ស័យ មានឈ្មោះ អឿន កវី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិពន្លិច ឃុំសំរោង ស្រុកអូរជ្រៅ។

Read more: ចាប់បុរសម្នាក់ ពីបទជួញដូរ​គ្រឿងញៀន និងរក្សាទុកកាំភ្លើង

ដល់ក! ជនល្មើស​មានទាំងអាវុធ​អា​កា​ឡើង​​គគ្លើនហើយ​

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ ដឹកនាំដោយលោកអធិការ តាន់ គារិទ្ធបានចុះបង្ក្រាប ករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយច្បាប់នូវសារធាតុញៀន និងប្រើប្រាស់អាវុធខុសច្បាប់ចំណុចមល់ចាស់ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៧ មីនា វេលាម៉ោង០១ និង១០ នាទីរសៀល។

Read more: ដល់ក! ជនល្មើស​មានទាំងអាវុធ​អា​កា​ឡើង​​គគ្លើនហើយ​

នគរបាលព្រហ្មទណ្ឌកំរិតស្រាល ចាប់បានចោរលួចកាច់កម៉ូតូម្នាក់

ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូ ទៅអង្គុយលេង នៅមុខមាត់ទន្លេ ត្រូវបានជនសង្ស័យ លួចកាច់កម៉ូតូ បានសម្រេច។ តែចៃដន្យ ត្រូវបានកម្លាំងព្រហ្មទណ្ឌកំរិតស្រាល ចាប់ចោរនោះ បាន។

Read more: នគរបាលព្រហ្មទណ្ឌកំរិតស្រាល ចាប់បានចោរលួចកាច់កម៉ូតូម្នាក់

ប៉ូលិស ចាប់ ៤នាក់ទៀត ពាក់ព័ន្ធ​គ្រឿង​ញៀន នៅភ្នំស្រុក ខេត្ត​បន្ទាយ​មានជ័យ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន ០៤នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក ចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ នៅវេលាម៉ោង ០១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រ ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

Read more: ប៉ូលិស ចាប់ ៤នាក់ទៀត ពាក់ព័ន្ធ​គ្រឿង​ញៀន នៅភ្នំស្រុក ខេត្ត​បន្ទាយ​មានជ័យ

ប៉េអឹម ចាប់ឈើ ៤៧ដុំ សល់ពី​ឈ្មួញ លាក់ទុកក្នុងព្រៃ បម្រុងដឹក​ឆ្លង​ដែន​ទៅវៀតណាម

ខេត្តរតនគិរី៖ គំនរឈើចំនួន ៤៧ដុំ ដែលសេសសល់ពីក្រុមឈ្មួញរកស៊ីកន្លងមក ដែលលាក់ទុកក្នុងព្រៃ បម្រុងដឹកឆ្លងដែន ទៅលក់នៅប្រទេសវៀតណាម ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអណ្តូងមាស ដឹកនាំដោយលោកវរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការកងរាជអាវុធហត្ថស្រុក ចុះបង្រ្កាប និងរឹបអូស ប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធីច្បាប់។

Read more: ប៉េអឹម ចាប់ឈើ ៤៧ដុំ សល់ពី​ឈ្មួញ លាក់ទុកក្នុងព្រៃ បម្រុងដឹក​ឆ្លង​ដែន​ទៅវៀតណាម

ទីបំផុតទង្វើជន​ដៃដល់គេចមក​សំងំ​ក្នុង​​ខេត្ត​​សៀម​​រាប៖​ សារ​ភាព​​​ទាំង​​អស់

ខេត្តសៀមរាប ៖ ពិតជាឈាមស្រែកស្បែកហៅ ដោយកម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានស្រាវជ្រាវចាប់ជនសង្ស័យដែលបានរំ.លោ.ភ.រួចស.ម្ល.ា.ប់នារីបម្រើការនៅកាស៊ីណូម្នាក់នៅប៉ោយប៉ែត ដោយបានមកសំងំខ្លួននៅក្នុងខេត្តសៀមរាប ហើយក៏បានឆ្លើយសារភាពពីរឿងរ៉ាវទាំងអស់ដែលខ្លួនបានប្រព្រឹត្តលើជនរងគ្រោះ ។

Read more: ទីបំផុតទង្វើជន​ដៃដល់គេចមក​សំងំ​ក្នុង​​ខេត្ត​​សៀម​​រាប៖​ សារ​ភាព​​​ទាំង​​អស់

ក្មេងស្ទាវ ដេញវាយគ្នា បន្សល់ទុកម៉ូតូមួយគ្រឿង សមត្ថកិច្ចយកទៅរក្សាទុក

ភ្នំពេញ៖ យុវជន ២នាក់ កំពុងតែជិះម៉ូតូ តាមផ្លូវ ស្រាប់តែយុវជនមួយក្រុមទៀត មានទាំងរថយន្ត និងម៉ូតូ បានធ្វើសកម្មភាពភាពដេញវាយ ហើយបើករថយន្តបំបុកម៉ូតូរបស់យុវជនរងគ្រោះ ធ្វើអោយរងរបួស ២នាក់។

Read more: ក្មេងស្ទាវ ដេញវាយគ្នា បន្សល់ទុកម៉ូតូមួយគ្រឿង សមត្ថកិច្ចយកទៅរក្សាទុក

ឆេះស្មៅ និងសំរាម ផ្អើល ស្មានតែឆេះផ្ទះ

ភ្នំពេញ៖ នៅសុខៗ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះពេញដីមួយកន្លែង ក្បែរផ្ទះប្រជាពលរដ្ឋ ហុយផ្សែងខ្លាំង ផ្អើលសមត្ថកិច្ច ចុះមកអន្តរាគមន៍បាញ់ពន្លត់ បានទាន់ពេលវេលា។

Read more: ឆេះស្មៅ និងសំរាម ផ្អើល ស្មានតែឆេះផ្ទះ

អត់​ស្រួលខ្លួន​ចូល​ម៉ាស្សា​មួយ​ភ្លែ​ច បាត់​​ម៉ូតូ​១​គ្រឿង សួរ​អ្នក​ណា​ក៏​មិនដឹង

រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូសង់ 020 មកពីលេងផ្ទះមិត្តភក្តិរួចក៏អត់សូវស្រួលខ្លួន ក៏ចូលទៅម៉ាស្សារយៈពេលមួយម៉ោងជាង ដោយមិនបានប្រយ័ត្ន ពេលចេញមកវិញ ក៏ស្រាប់តែបាត់ម៉ូតូ ដោយត្រូវចោរកាច់សោ.កយកទៅបាត់ស្រមោលតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង3និង15នាទីទៀបភ្លឺ ឈានចូលថ្ងៃទី2 ខែមីនា ឆ្នាំ2021 តាមបណ្តោយផ្លូវហានណូយ នៅចំណុចផ្ទះម៉ាស្សាយីហោ «ហេង ហេង» ស្ថិតនៅក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ។

Read more: អត់​ស្រួលខ្លួន​ចូល​ម៉ាស្សា​មួយ​ភ្លែ​ច បាត់​​ម៉ូតូ​១​គ្រឿង សួរ​អ្នក​ណា​ក៏​មិនដឹង

ចង់​ដឹង​ទេ? ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត ម្នាក់​ៗ​ត្រូវ​ប៉ុន្មាន​គ្រា​.​ប់​! មេខ្លោង​តិច​ជាងគេ

រាជធានីភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជនចាប់ជំរិតប្រដាប់អាវុធចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកមេបញ្ជាការ រ័ត្ន ស្រ៊ាង បង្ក្រាបបានកាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ មីនា ២០២១ ហើយបាញ់ត្រូវស្ទើរសុះដាច់ដេកស្លា.ប់ក្នុងថ្លុកឈា.ម ក្នុងវីឡាលេខ២០ នៅបុរីអង្គរភ្នំពេញ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

Read more: ចង់​ដឹង​ទេ? ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត ម្នាក់​ៗ​ត្រូវ​ប៉ុន្មាន​គ្រា​.​ប់​!...

ធុំក្លិន​ស្អុយ​ទ្រាំ​លែង​បាន បើករបង​ចូល​រក​មើល​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់

រាជធានីភ្នំពេញ ៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលមានសភាពហើមស្អុយរលេះរលួយស្ទើរតែអស់ទៅហើយទំនងជាបានចងកស្លាប់អស់រយៈពេលជាច្រើនថ្ងៃមកហើយនោះ ត្រូវបានគេប្រទះឃើញចងកនៅក្នុងដីឡូត៍មួយកន្លែងដែលមានព្រៃដុះ យ៉ាងច្រើននៅតាមផ្លូវលេខ៨៤ ទាល់តែម្នាក់ៗធំក្លិនស្អុយយ៉ាងខ្លាំងទ្រាំលែងបានទើបនាំគ្នាបើករបងចូលមើលទើបបង្កការភ្ញាក់ផ្អើលនោះ។

Read more: ធុំក្លិន​ស្អុយ​ទ្រាំ​លែង​បាន បើករបង​ចូល​រក​មើល​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់

មេខ្យល់ម្នាក់ទៀត ត្រូវបានចាប់​ខ្លួន និងចោទប្រកាន់ពីបទនាំ​មនុស្សឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ៖ ប៉ូលិសក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទនាំមនុស្សឆ្លងដែនខុសច្បាប់ ហៅថា មេខ្យល់។ បុរសនោះ ត្រូវបានបញ្ជូនទៅសាលាដំបងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

Read more: មេខ្យល់ម្នាក់ទៀត ត្រូវបានចាប់​ខ្លួន និងចោទប្រកាន់ពីបទនាំ​មនុស្សឆ្លងដែនខុសច្បាប់

ក្មេង​ស្រី​៤​នាក់​ចុះ​លេង​ទឹកអូរ​បណ្តាល​លង់ តែ​អកុសល​បាន​ស្លាប់​ម្នាក់

ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រី៤នាក់ចុះលេងទឹកអូរបណ្តាលលង់ត្រូវបានប្រទះឃើញជួយសង្គ្រោះ តែអកុសលបានស្លាប់ម្នាក់បាត់ទៅហើយ ដែលប្រទះឃើញនៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅអូរភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ។

Read more: ក្មេង​ស្រី​៤​នាក់​ចុះ​លេង​ទឹកអូរ​បណ្តាល​លង់ តែ​អកុសល​បាន​ស្លាប់​ម្នាក់

ទៅផឹកស៊ីកម្មវិធីខួបកំណើត ត្រូវក្មេងទំនើង ព្រួតកាប់ និងវាយ របួសធ្ងន់ម្នាក់

រាជធានីភ្នំពេញ៖ យុវជនម្នាក់ បានទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិ ហើយពេលកំពុងតែអង្គុយផឹកស៊ី ដល់ពេលគិតលុយ ចេញទៅវិញ ហើយស្រាប់តែមានក្មេងទំនើង មានគ្នាជិត ១០នាក់ព្រួតវាយ និងកាប់ បណ្តាលអោយជនរងគ្រោះម្នាក់ របួសសធ្ងន់សន្លប់ស្តូកស្តឹង និងរងរបួសស្រាល ២នាក់។

Read more: ទៅផឹកស៊ីកម្មវិធីខួបកំណើត ត្រូវក្មេងទំនើង ព្រួតកាប់ និងវាយ របួសធ្ងន់ម្នាក់

រហូត​ដល់​យប់​នេះ សព​ក្រុម​ចាប់ជំរិត​ទាំង៤ គ្មាន​សាច់ញាតិ​មក​ទទួល ខ្លាច​អាប់យស?

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ព័ត៌មានបានអោយដឹងថា សពជនសង្ស័យទាំង៤នាក់ ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការបង្ក្រាបបាញ់ត្រូវស្ទើរសុះដាច់ដេកស្លា.ប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្នុងវីឡាលេខ២០ ក្នុងបុរីអង្គរភ្នំពេញ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខនោះ រហូតមកដល់យប់ថ្ងៃដដែលនេះ សពត្រូវទុកចោល គ្មានសាច់ញាតិមួយណា មកទទួលយកទេ ទំនងជាខ្លាចអាប់យស ?អ្វីដែលធ្វើអោយមានការចាប់អារម្មណ៍ សពជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យកោសលវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការត្រូវពិនិត្យអត់បាយអត់ទឹក ចាប់តាំងពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ រហូតដល់វេលាម៉ោង៨និង៣០នាទីយប់ ទើបរួចរាល់ ។

Read more: រហូត​ដល់​យប់​នេះ សព​ក្រុម​ចាប់ជំរិត​ទាំង៤ គ្មាន​សាច់ញាតិ​មក​ទទួល ខ្លាច​អាប់យស?