Social Network

កូ​វី​ដ១៩៖ តុលាការ​ភ្នំពេញ​ផ្អាក​សវ​នាការ​១៤​ថ្ងៃ ដោយ​មន្ដ្រី​មួយ​ចំនួន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្ដា​ឡី​ស័ក

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២០ នេះ បានចេញសេចក្តីជូនដំណឹងដល់មេធាវី ភាគីពាក់ព័ន្ធក្នុងសំណុំរឿង ក៏ដូចជាសាធារណជនថា សាលាដំបូងរាជធានីភ្នំពេញ សម្រេចប្រកាសផ្អាកសវនាការគ្រប់សំណុំរឿងទាំងអស់ ដែលមានអ្នកជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញ (PJ) មណ្ឌលអប់រំកែប្រែទី១ (ម១) និងមណ្ឌលអប់រំកែប្រែទី២ (ម២) រយៈពេល ២ សប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ។

Read more: កូ​វី​ដ១៩៖ តុលាការ​ភ្នំពេញ​ផ្អាក​សវ​នាការ​១៤​ថ្ងៃ...

ចាប់ខ្លួនអតីតមន្ត្រីយោធាម្នាក់​ ក្រោយ​​រកឃើញបទល្មើស​បន្ត​បន្ទាប់​

ខេត្តរតនគិរី ៖ អតីតមន្ត្រីដឺបេយោធាម្នាក់ ត្រូវបានកម្លាំងប៉ូលិសនៃស្នងការនគបាលខេត្ដធ្វើការឃាត់ខ្លួន ពាកព័ន្ធនិងឆែកឆេរទៅរកឃើញឈើប្រណីតជាច្រើនទៀតផង ដែរ ។ ការឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្ដរតនគិរី។ប្រភពពសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះ មានឈ្មោះវង្ស វ៉ា ហៅប្រុស ជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានទីលំភូមិ-សង្កាត់ខាងលើ ។

Read more: ចាប់ខ្លួនអតីតមន្ត្រីយោធាម្នាក់​ ក្រោយ​​រកឃើញបទល្មើស​បន្ត​បន្ទាប់​

ឃាត់ខ្លួន​ម្ចាស់​យានដ្ឋានម្នាក់នេះ បន្លំ​​ធ្វើ​ផ្លា​ក​​លេខ​​ក្លែងក្លាយ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ជាម្ចាស់យានដ្ឋានជួសជុលរថយន្តមួយកន្លែង បានត្រូវកងរាជអាវុធហត្ថខេត្ត ចាប់ឃាត់ខ្លួននាំយកមកសាកសួរកាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ពាក់ព័ន្ធនឹងប្រើប្រាស់ផ្លាកលេខរថយន្តក្លែងក្លាយ ហើយត្រូវសមត្ថកិច្ចគយចាប់ និងដកហូតយក ។

Read more: ឃាត់ខ្លួន​ម្ចាស់​យានដ្ឋានម្នាក់នេះ បន្លំ​​ធ្វើ​ផ្លា​ក​​លេខ​​ក្លែងក្លាយ

ម្តេចហ៊ាននាំចូលមក​​ច្រើន​សន្ធឹក​យ៉ាង​នេះ​?

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធក្នុងករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនរបស់ស្នងការដ្ឋាននគរ បាលខេត្តស្ទឹងត្រែងធ្វើការបង្ក្រាប ក្រោមការដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោកវរ សេនីយ៍ឯក ផៃ រស្មី ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ។

Read more: ម្តេចហ៊ាននាំចូលមក​​ច្រើន​សន្ធឹក​យ៉ាង​នេះ​?

ករណីពុល​ស្រា​.​ស​នៅ​កំពង់ឆ្នាំង សមត្ថកិច្ច​ចុះ​យក​សំណាក​គំរូ​ស្រា ទៅ​ពិនិត្យ​នៅ​ភ្នំពេញ

ខេត្តកំពង់ឆ្នាំង ៖ ករណីសង្ស័យពុលស្រាសនៅខេត្តកំពង់ឆ្នាំងដែលបណ្តាលឱ្យមានប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ១០០នាក់(មានអ្នកស្លាប់)នោះ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការដឹកនាំសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះស្រាវជ្រាវលើករណីពុលនេះ ។

Read more: ករណីពុល​ស្រា​.​ស​នៅ​កំពង់ឆ្នាំង សមត្ថកិច្ច​ចុះ​យក​សំណាក​គំរូ​ស្រា...

​ប្តីប្រពន្ធ​​ទើបមកពីខេត្ត ស្រាប់តែ​ជួប​គ្រោះ​តាមផ្លូវ​

រាជធានីភ្នំពេញ ៖ រថយន្តដឹកឥដ្ឋមួយគ្រឿងបើកលឿនហើយកៀរម៉ូតូមួយគ្រឿងដួលរួចកិនថែមទាំងអូសម៉ូតូទៀត បណ្តាលអោយស្ត្រីម្នាក់ដែលជាប្រពន្ធបានបាត់បង់ជីវិត ចំណែកប្តីរងរបួសស្រាល ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ នៅចំណុចក្បែនឹងវិមានឈ្នះឈ្នះ ស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

Read more: ​ប្តីប្រពន្ធ​​ទើបមកពីខេត្ត ស្រាប់តែ​ជួប​គ្រោះ​តាមផ្លូវ​

​ស្រែកហៅ​រកប្រពន្ធខ្លួន​សោះ បែរ​ជន​បង្ក​ឮថា​«ស្រែក​​ឌឺគេ»

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ខណៈកំពុងដើរស្រែកហៅរកប្រពន្ធខ្លួន ស្រាប់តែត្រូវជនបង្កស្មានតែស្រែកឌឺដងដាក់ខ្លួន ក៏ទាញកាំបិតកាប់ត្រូវចំនួន០២កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនដោយសុវត្ថិភាព ។

Read more: ​ស្រែកហៅ​រកប្រពន្ធខ្លួន​សោះ បែរ​ជន​បង្ក​ឮថា​«ស្រែក​​ឌឺគេ»

ទុ​ស្សេ​ខ្សែភ្លើង​បណ្ដាល​ឲ្យ​លំនៅ​ដ្ឋា​ន​៦​ខ្នង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះខ្ទេច

ខេត្តត្បូងឃ្មុំ ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៦ខ្នងស្មើនឹង៦ម្ចាស់ ត្រូវបានអគ្គិភ័យឆាបឆេះអណ្ដាតភ្លើងខ្មួលខ្មាញ់ទៅលើអាកាសបង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅ វេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងនោះដោយលោកឧត្តមសេនីយ៍ស្នងការ បានឲ្យរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ។

Read more: ទុ​ស្សេ​ខ្សែភ្លើង​បណ្ដាល​ឲ្យ​លំនៅ​ដ្ឋា​ន​៦​ខ្នង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះខ្ទេច

យួរ​ថ្នាំ​ញៀន​ជាង​១​គីឡូក្រាម​ទៅ​លក់​ប៉ះ​ចំ​សមត្ថកិច្ច ដូច​ដើរ​ចូល​ពន្ធនាគារ

រាជធានីភ្នំពេញ ៖ បុរសម្នាក់មានមុខរបរជាកសិករ កាលពីវេលាម៉ោងប្រមាណ១០ យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ឃាត់ខ្លួននៅចំណុចមុខផ្សារស្ទឹងមានជ័យ លើបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈបុរសរូបនោះបាន នឹងកំពុងយួរថ្នាំញៀនប្រមាណជាងមួយគីឡូក្រាមទៅលក់ប៉ះចំសមត្ថកិច្ច។ ជនសង្ស័ឈ្មោះ ថង ប៊ុនមី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅមិនពិតប្រាកដ។

Read more: យួរ​ថ្នាំ​ញៀន​ជាង​១​គីឡូក្រាម​ទៅ​លក់​ប៉ះ​ចំ​សមត្ថកិច្ច ដូច​ដើរ​ចូល​ពន្ធនាគារ

២នាក់បាត់បង់ជីវិត និង១១នាក់​កំពុង​​សង្គ្រោះ​​ ក្រោយ​ផឹកទឹកក្នុង​ស្រែ

ខេត្តកំពង់ឆ្នាំង ៖ គិតត្រឹមដល់ថ្ងៃទី២៦ វិច្ឆិកា នេះ អ្នកជំងឺទាំង១១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ហើយគ្រូពេទ្យកំពុងយកចិត្តទុកដាក់តាមដានស្ថានភាពអាការៈរបស់ជនរងគ្រោះទាំងនោះផងដែរ ។

Read more: ២នាក់បាត់បង់ជីវិត និង១១នាក់​កំពុង​​សង្គ្រោះ​​ ក្រោយ​ផឹកទឹកក្នុង​ស្រែ

មិន​គួរ​ឡើយ​! ត្រឹម​ពាក្យ​សម្តី ហ៊ាន​លើក​ដៃ​ផ្តាច់ជីវិត​មនុស្ស​ម្នាក់

ខេត្តព្រះវិហារ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីឃាត.កម្មដោយចេតនាមួយកើតឡើង ព្រោះតែទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ីរហូតឈានដល់ជនសង្ស័យម្នាក់ទាញកាំបិតផ្គាក់រួចស្ទុះទៅកាប់ជនរងគ្រោះដែលជាមិត្តភក្តិរបស់ខ្លួនពីក្រោយចំលលាដ៍ក្បាល បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនឹងកន្លែងកើតហេតុ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណ១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចដីស្រែកងទ័ពមួយកន្លែង ស្ថិតក្នុងភូមិសែនរុងរឿង៤ ឃុំមរតកតេជោ ស្រុកជាំក្សាន្ត ។

Read more: មិន​គួរ​ឡើយ​! ត្រឹម​ពាក្យ​សម្តី ហ៊ាន​លើក​ដៃ​ផ្តាច់ជីវិត​មនុស្ស​ម្នាក់

យក​ទូរស័ព្ទ​គេ​គេចខ្លួន​ទៅ​បាត់​៨​ថ្ងៃ ប្រទះ​ឃើញ​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ប្តឹង​សម្ថ​កិច្ច​ចាប់​ឃាត់ខ្លួន

រាជធានីភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានបុរសជាជនរងគ្រោះរងគ្រោះម្នាក់ប្តឹងកម្លាំងមានសម្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹកឲ្យជួយចាប់ឃាត់ខ្លួន ក្រោយពីរូបគេ និងជនរងគ្រោះបានជួបគ្នានៅមន្ទីរពេទ្យរុស្ស៊ីហើយនាំទៅធ្វើការនៅផ្សារនាគមាស ដោយប្រាប់ថាអាចរកលុយបានក្នុង១ថ្ងៃ ពី៨ទៅ៩ម៉ឺនរៀល ពេលទៅដល់ខ្ចីទូរស័ព្ទដៃម៉ាក OPPO មួយគ្រឿងនិយាយ ហើយយកគេចខ្លួនបាត់ស្រមោលអស់រយៈពេល៨ថ្ងៃទើបបានឃើញមកម្តងទៀតនោះ។

Read more: យក​ទូរស័ព្ទ​គេ​គេចខ្លួន​ទៅ​បាត់​៨​ថ្ងៃ...

ឃាត់ខ្លួន​នារី​ម្នាក់ លួច​ទ្រព្យសម្បត្តិ​ក្នុង​បន្ទប់​ដែល​ម្ចាស់​ភ្លេច​ចាក់សោ​ទ្វារ ក្នុង​ក្រុង​សៀមរាប

ខេត្តសៀមរាប ៖ កម្លាំងនគរបាល នៃការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានចាប់ឃាត់ខ្លួននារីជាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី អំពើលួចទ្រព្យសម្បត្តិ (ប្រាក់និងគ្រឿងអលង្ការ) ខណៈនារីម្នាក់ទៀតជាម្ចាស់បន្ទប់ ចេញទៅខាងក្រៅ មិនបានចាក់សោទ្វារ ។

Read more: ឃាត់ខ្លួន​នារី​ម្នាក់...

ម្នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ម្នាក់​ទៀត​ទទួល​ទិញ​ផល​ចោរកម្ម ឃាត់ខ្លួន​ទាំង​ពីរ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ត្រូវឃាត់ខ្លួនម្នាក់ធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម្នាក់ទៀតទទួលទិញផលចោរកម្មត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៍តាមច្បាប់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ ជនសង្ស័យ២នាក់រួមមាន៖ ១.ឈ្មោះ រស់ សារ៉យ (ហៅឡយ) ភេទប្រុស អាយុ២៦ឆ្នាំ ២.ឈ្មោះ រ៉ា រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ ជនសង្ស័យទាំង២រស់នៅភូមិទំនប់(ក៥) សង្កាត់.ក្រុងប៉ោយប៉ែត។

Read more: ម្នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ម្នាក់​ទៀត​ទទួល​ទិញ​ផល​ចោរកម្ម...

ទណ្ឌិត​ម្នាក់​នៅ​សល់​៧​ខែ​ទៀត​មាន​សេរី​ភាពឡើង​វិញ​ ​ស្រាប់តែ​​​ស្លា.​ប់

ខេត្តស្ទឹងត្រែង ៖ កាលពីព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២០ នេះ មានករណីទណ្ឌិតម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនបានបាត់បង់ជីវិត ក្រោយពីដឹកចេញពីពន្ធនាគារខេត្តស្ទឹងត្រែងទៅដល់មន្ទីរពេទ្យបង្អែកខេត្តមួយសន្ទុះ ។

Read more: ទណ្ឌិត​ម្នាក់​នៅ​សល់​៧​ខែ​ទៀត​មាន​សេរី​ភាពឡើង​វិញ​ ​ស្រាប់តែ​​​ស្លា.​ប់

មុខសញ្ញា​ចោរប្លន់​ម្នាក់​​ខំ​គេចខ្លួន​6​ឆ្នាំ​ហើយ តែ​នៅ​គេច​មិន​រួច

ខេតត្បូងឃ្មុំ ៖ មុខសញ្ញាលួចនិងប្លន់ដ៏សកម្មម្នាក់ បានត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត សហការជាមួយនគរបាលស្រុកពញាក្រែក ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ។

Read more: មុខសញ្ញា​ចោរប្លន់​ម្នាក់​​ខំ​គេចខ្លួន​6​ឆ្នាំ​ហើយ តែ​នៅ​គេច​មិន​រួច

មក​សម្រាក​ផ្ទះ​បង​ដើម្បី​មើលជំងឺ ស្រាប់តែ​គិត​ខ្លី​បញ្ចប់ជីវិត​ខ្លួនឯង

រាជធានីភ្នំពេញ ៖ បុរសម្នាក់មានជំងឺប្រចាំកាយមកសម្រាកផ្ទះបងបង្កើតដើម្បីព្យាបាលជំងឺ បែរជាសម្រេចចិត្តចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

Read more: មក​សម្រាក​ផ្ទះ​បង​ដើម្បី​មើលជំងឺ ស្រាប់តែ​គិត​ខ្លី​បញ្ចប់ជីវិត​ខ្លួនឯង

សម្រេច​១២​លើក​រយៈពេល​២​ឆ្នាំ​​ហើយ ​ទើប​ដឹងដល់​គ្រួសារ​នាង​

ខេត្តសៀមរាប ៖ លោកវរសេនីយ៍ឯក ឆាយ ហាក់ឡុង អធិការនគរបាលស្រុកអង្គរធំបានឱ្យដឹងថា កម្លាំងនគរបាលស្រុកបានឃាត់ខ្លួនយុវជនម្នាក់ពីបទល្បួងក្មេងស្រីអាយុក្រោម១៥ឆ្នាំ រំលោភបានសម្រេច១២លើកអស់រយៈពេល២ឆ្នាំមកហើយទើបបែកការណ៍ដឹងដល់ក្រុមគ្រួសារក្មេងស្រីរងគ្រោះ ។

Read more: សម្រេច​១២​លើក​រយៈពេល​២​ឆ្នាំ​​ហើយ ​ទើប​ដឹងដល់​គ្រួសារ​នាង​

អតីតពលករកូរ៉េម្នាក់​បាញ់ខ្លួនឯងក្នុង​ផ្ទះ​ មិនដឹងមូលហេតុ​ (វីដេអូ)

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីបុរសជាជាងរថយន្តម្នាក់បានបាញ់ខ្លួនឯងមួយគ្រាប់ចំក្បាលនៅក្នុងផ្ទះកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខភូមិបាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ ប៉ុន្តែជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ លុះដឹកសពត្រឡប់មកផ្ទះវិញទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង៩និង៣០ព្រឹកថ្ងៃដដែល ។

Read more: អតីតពលករកូរ៉េម្នាក់​បាញ់ខ្លួនឯងក្នុង​ផ្ទះ​ មិនដឹងមូលហេតុ​ (វីដេអូ)

ភ្លៀងមួយ​មេ​ធំ​លាយ​ខ្យល់​ក​ន្ទ្រា​ក់​ធ្វើ​ឱ្យ​ប៉ើង​​​​រោង និង​ឆក់​ជីវិត​មេ​ចុងភៅ​ក្នុង​រោង​​ការ

ខេត្តកណ្ដាល ៖ បើតាមមានសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆក់មនុស្សម្នាក់រហូតបាត់បង់ជីវិត និងរបួសម្នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិអាចម៍កុក ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

Read more: ភ្លៀងមួយ​មេ​ធំ​លាយ​ខ្យល់​ក​ន្ទ្រា​ក់​ធ្វើ​ឱ្យ​ប៉ើង​​​​រោង...

២ករណីផ្សេងគ្នា​ក្នុងថ្ងៃ​តែមួយ ឆក់យកជីវិតម្នាក់ របួសធ្ងន់​ម្នាក់​

ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន២លើកផ្សេងគ្នាកើតឡើងក្នុងថ្ងៃតែមួយ បណ្តាលឱ្យបាត់បង់ជីវិតម្នាក់ និងរបួសធ្ងន់ម្នាក់ ។ករណីទី១-កាលពីវេលាម៉ោងជាង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ មានរថយន្តមួយគ្រឿងជ្រុលចង្កូតទៅបុករនាំងពុះចែកទ្រូងផ្លូវ លើផ្លូវជាតិលេខ៣ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឱ្យអ្នកបើកបររថយន្តរងរបួសធ្ងន់ ។

Read more: ២ករណីផ្សេងគ្នា​ក្នុងថ្ងៃ​តែមួយ ឆក់យកជីវិតម្នាក់ របួសធ្ងន់​ម្នាក់​