Social Network

ចូលធ្វើសកម្មភាពម្តុំធនាគារ អស់លក្ខណ៍ត្រឹមសន្តិសុខ​

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាសន្តិសុខយាមនៅក្រោយធនាគារមួយកន្លែង ខណៈគាត់កំពុងដើរយាមល្បាត ស្រាប់តែមានជនសង្ស័យម្នាក់ចូលមកលើកប៉ៅអ៊ី និងរើសម្ភារៈនៅលើប៉ៅអីនោះ ហើយក៏ត្រូវបុរសជាសន្តិសុខឃើញទាន់ក៏ចាប់ប្រគល់ឱ្យសមត្ថកិច្ច។

Read more: ចូលធ្វើសកម្មភាពម្តុំធនាគារ អស់លក្ខណ៍ត្រឹមសន្តិសុខ​

កំពុងតាមចាប់មុខសញ្ញាចោរម្នាក់ទៀត​ ករណី​លួួច​ស្លាក​លេខ​​ឡាន​

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីលួចស្លាករថយន្តរបស់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលនៅថ្ងៃទី២៤ មីនា ។

Read more: កំពុងតាមចាប់មុខសញ្ញាចោរម្នាក់ទៀត​ ករណី​លួួច​ស្លាក​លេខ​​ឡាន​

ស៊យម៉្លេះ! ធ្វើ​សកម្ម​ភាព​មិន​សម្រេច​ហើយ ដួល​ម៉ូតូខ្លួនឯងទៀត

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ប្រជាពលរដ្ឋនៅតាមដងផ្លូវ តែបានមិនសម្រេចនោះទេ បែរជាដួលម៉ូតូខ្លួនឯងទៅវិញ រួចក៏រត់ចោលម៉ូតូបាត់ ក្រោយមកប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ជិតខ្លោងទ្វារវត្តទួលសុភាឃួន ដែលស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

Read more: ស៊យម៉្លេះ! ធ្វើ​សកម្ម​ភាព​មិន​សម្រេច​ហើយ ដួល​ម៉ូតូខ្លួនឯងទៀត

ស៊យម៉្លេះ! ធ្វើ​សកម្ម​ភាព​មិន​សម្រេច​ហើយ ដួល​ម៉ូតូខ្លួនឯងទៀត

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ប្រជាពលរដ្ឋនៅតាមដងផ្លូវ តែបានមិនសម្រេចនោះទេ បែរជាដួលម៉ូតូខ្លួនឯងទៅវិញ រួចក៏រត់ចោលម៉ូតូបាត់ ក្រោយមកប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ជិតខ្លោងទ្វារវត្តទួលសុភាឃួន ដែលស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

Read more: ស៊យម៉្លេះ! ធ្វើ​សកម្ម​ភាព​មិន​សម្រេច​ហើយ ដួល​ម៉ូតូខ្លួនឯងទៀត

តុលាការ​សម្រេច​ហើយ ក្រុម​ចោរ​ដែល​រត់​មក​ភ្នំពេញ រួច​បុក​ឡាន​គេ​ពី​ក្រោយ

ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្រុមចោរឆក់នៅលើដងផ្លូវយ៉ាងសកម្ម២នាក់ ត្រូវនគរបាលក្រុងតាខ្មៅសហការជាមួយនគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនភ្លាម‌ៗ ខណៈជនសង្ស័យធ្វើសកម្មភាពរួចជិះម៉ូតូគេចខ្លួនទៅបុកគូទរថយន្តពីក្រោយកាលពីថ្ងៃទី១៨ មីនា នៅចំណុចតាមផ្លូវ២០៦ ភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅនោះ ពេលនេះជនសង្ស័យទាំង២នាក់ត្រូវលោកស្រី ពេជ ម៉ារែន ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ «លួចមានស្ថាទម្ងន់ទោស» តាមមាត្រា៣៥៣ និង៣៥៧ នៃក្រមព្រហ្មទណ្ឌហើយ។

Read more: តុលាការ​សម្រេច​ហើយ ក្រុម​ចោរ​ដែល​រត់​មក​ភ្នំពេញ រួច​បុក​ឡាន​គេ​ពី​ក្រោយ

ស្រីស្អាតរូបនេះថា៖ ខកចិត្តស្តាយខ្លួន​ខ្លាំង ព្រោះ​​ចាញ់បោកប្រុស​ស្នេហ៍

រាជធានីភ្នំពេញ ៖ នារីម្នាក់បានសម្តែងការខកចិត្ត ក្រោយពេលសមត្ថកិច្ចធ្វើការឃាត់ខ្លួន ភ្ជាប់ជាមួយសារធាតុញៀនប្រមាណជាកន្លះគីឡូក្រាមដោយនាងនិយាយថា បានចាញ់បោកប្រុសម្នាក់អស់ទាំងខ្លួនបង់ទាំងប្រាណ ត្រូវជាប់ខ្នោះ ព្រោះប្រុសម្នាក់នោះបានយកគ្រឿងញៀនមកផ្ញើទុកឲ្យជួយលក់ ហើយរូបគេបានគេចខ្លួនបាត់ ។

Read more: ស្រីស្អាតរូបនេះថា៖ ខកចិត្តស្តាយខ្លួន​ខ្លាំង ព្រោះ​​ចាញ់បោកប្រុស​ស្នេហ៍

ចាប់​បាន​ម្នាក់ រត់​រួច​ម្នាក់ ក្រោយ​ស្ត្រី​ម្នាក់​ស្រែក​ឱ្យ​អ្នក​ភូមិ​ជួយ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពចូលទៅលួចម៉ូតូ១គ្រឿងបានសម្រេច រួចបាននាំគ្នាជិះគេចខ្លួន ប៉ុន្តែត្រូវម្ចាស់ឃើញទាន់និងស្រែកចោរៗធ្វើឲ្យជនសង្ស័យភ័យពេកក៏បានជិះម៉ូតូជ្រុលទៅបុករ៉ឺហ្គាលូបង្ហូទឹក បណ្ដាលឲ្យដួល ទើបត្រូវអ្នកភូមិចាប់បានម្នាក់រួចវាយទាត់ធាក់រងរបួសទ្រោមខ្លួន បន្ទាប់មកក៏ប្រគល់ជូននគរបាលសាកសួរនិងចាត់ការតាមច្បាប់ ចំណែកបក្ខពួកម្នាក់ទៀតបានជិះម៉ូតូ១គ្រឿងផ្សេងទៀតដែលជាមធ្យោបានធ្វើសកម្មភាពគេចខ្លួន បាត់ស្រមោល ។

Read more: ចាប់​បាន​ម្នាក់ រត់​រួច​ម្នាក់ ក្រោយ​ស្ត្រី​ម្នាក់​ស្រែក​ឱ្យ​អ្នក​ភូមិ​ជួយ

​ឪពុកខ្ចី​កាំភ្លើង​គេ​ទៅ​ឆ្លុះ​សត្វព្រៃ មិនទាន់ទៅ​ផង កូនយកលេងរាលកៃ​បាញ់ម្តាយ​មានផ្ទៃពោះ​

ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់មានផ្ទៃពោះ៥ខែបានបាត់បង់ជីវិត ដោយសារកូនប្រុសអាយុ១២ឆ្នាំម្នាក់យកកាំភ្លើងកែច្នៃមកភ្ជង់ម្តាយលេង ស្រាប់តែរាលកៃបាញ់ចំម្តាយដែលកំពុងមានផ្ទៃពោះ បណ្តាលឱ្យបាត់បង់ជីវិត ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្លង្ក័ ខេត្តកំពង់ធំ ។

Read more: ​ឪពុកខ្ចី​កាំភ្លើង​គេ​ទៅ​ឆ្លុះ​សត្វព្រៃ មិនទាន់ទៅ​ផង...

កាមេ​រ៉ូ​ន​ម្នាក់​ជាប់ជុច​ពាក់​ព័ន្ធ​ឆបោកប្រាក់​ជាង៣ម៉ឺន​ដុល្លារ​រឿង​ចូល​ហ៊ុន​ទិញ​លក់​ដី​

រាជធានីភ្នំពេញ ៖ បុរសជនជាតិកាមេរ៉ូនម្នាក់ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីឆ.បោកប្រាក់ពីពាណិជ្ជករខ្មែចំនួន៣៥០០០ដុល្លារអាមេរិក រឿងចូលហ៊ុនគ្នារកស៊ីទិញលក់ដី ។

Read more: កាមេ​រ៉ូ​ន​ម្នាក់​ជាប់ជុច​ពាក់​ព័ន្ធ​ឆបោកប្រាក់​ជាង៣ម៉ឺន​ដុល្លារ​រឿង​ចូល​ហ៊ុន​ទិ...

អត់មានចិត្ត​ខន្តី​នៅក្នុង​​​ថ្ងៃ​មង្គល​ការ​គេ​​ទេ​ឬ​?

ខេត្តកណ្ដាល ៖ សេចក្តីរាយការបឋមបានឲ្យដឹងថា កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១២ មីនា មានករណីហឹង្សាមួយបានកើតឡើងក្នុងរោងការមុខផ្ទះមួយកន្លែង ស្ថិតភូមិក្រោម ឃុំព្រែកអញ្ចាញស្រុកមុខកំពូល ខេត្តកណ្ដាល រវាងកម្មកររត់តុជាមួយអ្នកចាក់មេក្រូក្នុងពិធីមង្គលការនេះ ។

Read more: អត់មានចិត្ត​ខន្តី​នៅក្នុង​​​ថ្ងៃ​មង្គល​ការ​គេ​​ទេ​ឬ​?

ជិះសុខៗទៅបុកប៉ូលិស ចាប់ជាប់បែកធ្លាយខ្ទេច​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងចូលក្នុងបារាស់ត្រួតពិនិត្យច្បាប់ចរាចរណ៍របស់សមត្ថកិច្ច រួចក៏ជ្រុលទៅបុកសមត្ថកិច្ច បង្កការភ្ញាក់ផ្អើល លុះសមត្ថកិច្ចឃាត់ខ្លួនឆែកឆេរ ស្រាប់តែរកឃើញថ្នាំញៀននៅក្រោមកែបម៉ូតូចំនួនមួយកញ្ចប់ធំ ។

Read more: ជិះសុខៗទៅបុកប៉ូលិស ចាប់ជាប់បែកធ្លាយខ្ទេច​

ក្រោយ​ពលរដ្ឋ​ដាក់​ពាក្យបណ្តឹង ចាប់​បាន​​ក្រុម​ចោរ​មួយ​សម្បុក​ធំ

ខេត្តកំពង់ស្ពឺ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កម្លាំងនគរបាលស្រុកសំរោងទង បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីទទួលពាក្យបណ្តឹងពីពលរដ្ឋរងគ្រោះដោយអំពើស្ទាក់កាប់ប្លន់ពីជនសង្ស័យមួយក្រុម។

Read more: ក្រោយ​ពលរដ្ឋ​ដាក់​ពាក្យបណ្តឹង ចាប់​បាន​​ក្រុម​ចោរ​មួយ​សម្បុក​ធំ

លើកគ្នា​វាយ​កម្ទេច​ផ្ទះ​ហ្គេ​ម​បាញ់​ត្រី ព្រោះ​កើត​ចោរ

រាជធានីភ្នំពេញ ៖ ទីតាំងហ្គេមបាញ់ត្រី ដែលជាកន្លែងលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងដុះស្លែ២កន្លែង ត្រូវបានអ្នកភូមិនិគមជនវៀតណាម ផ្ទុះហិង្សានាំគ្នាវាយកម្ទេចចោល ដោយសារតែទីតាំងនោះបង្កើតឱ្យមានល្បែងស៊ីសង ធ្វើឱ្យកើតអំពើចោរកម្មលួចឆក់ ប្លន់នៅក្នុងភូមិ ហើយបែរជាអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌឫស្សីកែវមិនបង្ក្រាប ។

Read more: លើកគ្នា​វាយ​កម្ទេច​ផ្ទះ​ហ្គេ​ម​បាញ់​ត្រី ព្រោះ​កើត​ចោរ

ជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិិនិត្យ លុះឃាត់ឆែកបែកធ្លាយ​

រាជធានីភ្នំពេញ ៖ កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោបានបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ដែលជាអ្នកប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ ខណៈដែលជនទាំងនេះជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្លាំងនគរបាលខាងលើ បន្ទាប់មកបាននាំទៅធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់។

Read more: ជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិិនិត្យ លុះឃាត់ឆែកបែកធ្លាយ​

យុវជន៣នាក់​ត្រឡប់មកពីលេងបុណ្យភូមិវិញ​ ម្នាក់របួស ម្នាក់ទៀតបាត់ម៉ូតូ​

យុវជន៣នាក់ជិះម៉ូតូ២គ្រឿងត្រឡប់មកពីរាំធុងបាស់បុណ្យភូមិ ស្រាប់តែជួបជនសង្ស័យមួយក្រុមមានគ្នា៨នាក់ជិះម៉ូតូ៣ទៅ៤គ្រឿងស្ទាក់វាយប្លន់យកម៉ូតូមួយគ្រឿងទៅបាត់ បណ្តាលឲ្យយុវជនម្នាក់រងរបួសបែកក្បាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចវាលស្រែ ស្ថិតតាមបណ្តោយផ្លូវលំ ភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

Read more: យុវជន៣នាក់​ត្រឡប់មកពីលេងបុណ្យភូមិវិញ​ ម្នាក់របួស ម្នាក់ទៀតបាត់ម៉ូតូ​

ប្រើ​ល្បិច​ធ្វើស៊ី​អស់​ជាង​១​ពាន់​ដុល្លារ​ តែ​នាង​ដឹងខ្លួន​ទាន់​​ស្ទុះចាប់កន្ទុយម៉ូតូ​​ជាប់

កម្មការិនីរោងចក្រកាត់ដេរម្នាក់ ខណៈហូបបាយថ្ងៃត្រង់រួចបានដើរចេញពីផ្ទះជួលសំដៅទៅធ្វើការរោងចក្រ ស្រាប់តែបានជួបនឹងក្រុមជនសង្ស័យទម្លាក់យោង១ក្រុមមានគ្នាចំនួន៤នាក់ប្រើល្បិចនិយាយលួងលោមនាំនាងទៅដោះយកគ្រឿងអលង្ការមានតម្លៃគិតជាទឹកប្រាក់ចំនួន១២៧០ដុល្លារ ដោយឲ្យមកនាងវិញនូវខ្សែកកាឡៃ១ខ្សែ ។

Read more: ប្រើ​ល្បិច​ធ្វើស៊ី​អស់​ជាង​១​ពាន់​ដុល្លារ​...

ចុះ​ឃាត់ខ្លួន​បុរសម្នាក់​តាម​ដីកាតុលាការ ក្រោយបក្ខពួកឆ្លើយសារភាព​

 ជនសង្ស័យជាមុខសញ្ញាគាស់ផ្ទះម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលសហការជាមួយកម្លាំង អាវុធហត្ថខណ្ឌឬស្សីកែវឃាត់ខ្លួន តាមអំណាចដីការបស់សាលាដំបូងខេត្តកណ្តាល។

Read more: ចុះ​ឃាត់ខ្លួន​បុរសម្នាក់​តាម​ដីកាតុលាការ ក្រោយបក្ខពួកឆ្លើយសារភាព​

ខ្លាំងបាត់! កាន់កាំភ្លើង២ដើម បង្ករឿងទាំង​កណ្តាលរាត្រី​

តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា សមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការឃាត់ខ្លួនបុរសជាជនជាតិចិនមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលកាន់កាំភ្លើងខ្លីចំនួន២ដើម និងបង្កអំពើហិង្សាទាំងកណ្តាលរាត្រី ដោយសមត្ថកិច្ចបានដកហូតកាំភ្លើងខ្លីចំនួន២ដើម និងគ្រាប់ចំនួន៤គ្រាប់ ។

Read more: ខ្លាំងបាត់! កាន់កាំភ្លើង២ដើម បង្ករឿងទាំង​កណ្តាលរាត្រី​

ចោរ​គាស់​ផ្ទះ​ទាំង​ថ្ងៃ​ ហើយនៅចំ​កណ្ដាល​ក្រុង​​បាត់ដំបង​ទៀត

ខេត្តបាត់ដំបង ៖ យោងតាមព័ត៌មានបឋមបានឱ្យដឹងថា ជនមិនស្គាល់មុខបានគាស់ទ្វារផ្ទះពលរដ្ឋ ចូលលួចលុយ និងគ្រឿងអល័ង្ការអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ខណ:ដែលម្ចាស់ផ្ទះបិទទ្វារទុកចោល ហើយរវល់ទៅផ្សារ ។

Read more: ចោរ​គាស់​ផ្ទះ​ទាំង​ថ្ងៃ​ ហើយនៅចំ​កណ្ដាល​ក្រុង​​បាត់ដំបង​ទៀត

ឌឺដង​ដាក់​គ្នា​ចុះឡើង​ៗ ទ្រាំ​លែង​បាន វាយតប់​គ្នាតាមផ្លូវ​​សហព័ន្ធរុស្ស៊ី​

រាជធានីភ្នំពេញ ៖ យុវជន២ក្រុមជិះម៉ូតូជួបគ្នា ក៏ឌឺដងពាក្យសំដីដាក់គ្នា រួចវាយតប់គ្នា បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចទល់មុខឱសថស្ថានមួយកន្លែង នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

Read more: ឌឺដង​ដាក់​គ្នា​ចុះឡើង​ៗ ទ្រាំ​លែង​បាន វាយតប់​គ្នាតាមផ្លូវ​​សហព័ន្ធរុស្ស៊ី​

ម្ចាស់ផ្ទះឮឆ្កែព្រូស លុះងើបឆែកកាមេរ៉ាសុវត្ថិភាព បែកធ្លាយ​ពីសកម្មភាព​

រាជធានីភ្នំពេញ ៖ ខណៈម្ចាស់ផ្ទះកំពុងតែសម្រាន្តយ៉ាងលង់លក់នោះ ស្រាប់តែឮឆ្កែព្រូសលុះងើបមកឆែកកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពលួចឆ្កឹះសោផ្ទះសង្ស័យមានគោលបំណងចូលលួចកាច់កម៉ូតូ ប៉ុន្តែមិនបានសម្រេចនោះទេ ក៏ត្រូវម្ចាស់ផ្ទះដេញចាប់បាន ហើយបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះមួយកន្លែង ខាងក្រោយផ្ទះសំណាក់បៃតង តាមបណ្តោយផ្លូវ99R ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

Read more: ម្ចាស់ផ្ទះឮឆ្កែព្រូស លុះងើបឆែកកាមេរ៉ាសុវត្ថិភាព បែកធ្លាយ​ពីសកម្មភាព​