Social Network

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​សំណង់​មិន​រៀបរយ​ក្តាន់​២

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកអធិការដ្ឋានប៉ុស្តិ៍បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ស្ថិតនៅចំណុចសំណង់មិនរៀបរយ ក្តាន់២ ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ។

Read more: ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​សំណង់​មិន​រៀបរយ​ក្តាន់​២

ចាប់​ចោរលួចគាស់ផ្ទះម្នាក់ ដកហូត​ទ្រព្យ​បាន​មក​វិ​ញ​

ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២២ កញ្ញា ក្រោយពីមានការសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើចោរកម្ម នៅភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងប្ញស្សី។ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានឲ្យដឹងថា ជនសង្ស័យឈ្មោះទិត តយ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅកន្លែងកើតហេតុ ។

Read more: ចាប់​ចោរលួចគាស់ផ្ទះម្នាក់ ដកហូត​ទ្រព្យ​បាន​មក​វិ​ញ​

សត្វព្រៃ​រាប់រយ​គីឡូ​លោតឆ័ត្រ​តាម​ឡានក្រុង អស់លក្ខណ៍​ត្រឹម​ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំបានធ្វើការបង្ក្រាបរថយន្ដក្រុងមួយគ្រឿងជារបស់ក្រុមហ៊ុនបូព៌ាអាស៊ី ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនសត្វព្រៃទម្ងន់២៣២គីឡូក្រាមដោយខុសច្បាប់នៅចំណុចភូមិស្លាកក្រាញ់ ស្រុកស្ទោង ។

Read more: សត្វព្រៃ​រាប់រយ​គីឡូ​លោតឆ័ត្រ​តាម​ឡានក្រុង អស់លក្ខណ៍​ត្រឹម​ខេត្តកំពង់ធំ

ចុ​ម​! ស្ពាយ​កាំភ្លើង​មក​ដល់​តូប ​អត់​និយាយ​ស្តី​អ្វីមួយ​ម៉ាត់ បាញ់​រះ​ប្តី​ប្រពន្ធ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ប្តីប្រពន្ធពីរនាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ បណ្តាលឲ្យបុរសជាប្តីរងរបួសធ្លាយប្រអប់ជើង ខណៈជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធកំពុងរៀបចំអីវ៉ាន់ដើម្បីសម្រាកក្នុងតូបលក់ដូរ ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ស្ថិតនៅតំបន់ទួលស្រឡៅ ភូមិគ្រញូង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ខេត្តក្រចេះ និងខេត្តកំពង់ចាម ។

Read more: ចុ​ម​! ស្ពាយ​កាំភ្លើង​មក​ដល់​តូប ​អត់​និយាយ​ស្តី​អ្វីមួយ​ម៉ាត់...

សុំគោលការណ៍ចុះឆែកឆេរឃាត់បាន​ប្រុស២នាក់​ និង​ស្រីម្នាក់​ក្នុងផ្ទះជួល​

ខេត្តប៉ៃលិន ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចុះធ្វើការបង្ក្រាបបទល្មើសជួញដូរសារធាតុញៀនខុសច្បាស់មួយករណី និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៣នាក់ព្រមទាំងវត្ថុតាងដើម្បីបញ្ជូនទៅចាត់ការតាមច្បាប់ ។

Read more: សុំគោលការណ៍ចុះឆែកឆេរឃាត់បាន​ប្រុស២នាក់​ និង​ស្រីម្នាក់​ក្នុងផ្ទះជួល​

ចុះ​រដ្ឋបាល​ទ្រង់ទ្រាយ​ធំ​នៅ​ទីលាន​ចាក់សំរាម​ចាស់ ឃាត់ខ្លួន​ប្រុស​ស្រី​២៥​នាក់

រាជធានីភ្នំពេញ ៖ កម្លាំងអាជ្ញាធរចម្រុះខណ្ឌមានជ័យ រួមមាននគរបាលកម្លាំងកងរាជអាវុធហត្ថ កម្លាំងប្រជាការពារជាច្រើននាក់ ដឹកនាំកម្លាំងដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានចុះរដ្ឋបាលទ្រង់ទ្រាយធំនៅតំបន់អនាធិបតេយ្យត្រង់ចំណុចទីលានចាក់សំរាមចាស់ ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កាលពីវេលាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ។

Read more: ចុះ​រដ្ឋបាល​ទ្រង់ទ្រាយ​ធំ​នៅ​ទីលាន​ចាក់សំរាម​ចាស់ ឃាត់ខ្លួន​ប្រុស​ស្រី​២៥​នាក់

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅខណ្ឌមានជ័យ ឃាត់ខ្លួនមនុស្សប្រុសស្រី ២៥នាក់ និងដកហូតថ្នាំញៀន ២១កញ្ចប់

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះធ្វើរដ្ឋបាលនៅកន្លែងចាក់សំរាមចាស់ ក្នុងនោះឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ២៥នាក់ ព្រមទាំងដកហូតថ្នាំញៀន ២១កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន ស្ថិតនៅក្នុងភ្នំសំរាម ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

Read more: ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅខណ្ឌមានជ័យ ឃាត់ខ្លួនមនុស្សប្រុសស្រី ២៥នាក់...

ខ្លាំង​បាត់​! ឪពុក​ម្តាយ​នាង​នៅ​បន្ទប់​ខាង​លើ ហ៊ាន​គោះ​ទ្វារ​ចូលចាប់​​​កូនស្រីគេ​ទៀត

ខេត្តកោះកុង ៖ តាមសេចក្តីរាយយការណ៍បឋមបានឱ្យដឹងថា មានករណីបុរសម្នាក់បានកាន់ដាវមកគោះទ្វារបន្ទប់នារីម្នាក់ ខណៈនាងបើកទ្វារ ស្រាប់តែជនសង្ស័យគំរាម រួចចាប់នាងរំលោភរហូតបានសម្រេច ហើយត្រូវឪពុកម្តាយរបស់នារីរងគ្រោះប្តឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួនតែម្តង ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីចូលព្រឹកថ្ងៃទី ១៦ កញ្ញា ឆ្នាំ២០១៩ នៅសង្កាត់ស្ទឹងវែង ។

Read more: ខ្លាំង​បាត់​! ឪពុក​ម្តាយ​នាង​នៅ​បន្ទប់​ខាង​លើ...

ម្ចាស់ផ្ទះស្រែកផ្អើលអ្នកភូមិ​ព្រួតវាយយុវ​ជន​ម្នាក់​ លុះសមត្ថកិច្ចសួរនាំទើប​ដឹង​

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ឡើងទៅអង្គុយលើដំបូលផ្ទះរបស់ប្រជាពលរដ្ឋ តែត្រូវម្ចាស់ផ្ទះឃើញស្រែកផ្អើលឆោឡោដល់សមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួន បន្ទាប់មកក៏ត្រូវប្រជាពលរដ្ឋនៅក្នុងភូមិនាំគ្នាវាយទ្រោមខ្លួន បណ្តាលឱ្យសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលំ នៅចំណុចក្បែរនឹងរបងសាលាបឋមសិក្សាទួលសង្កែ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

Read more: ម្ចាស់ផ្ទះស្រែកផ្អើលអ្នកភូមិ​ព្រួតវាយយុវ​ជន​ម្នាក់​ លុះសមត្ថកិច្ចសួរនាំទើប​ដឹង​

ផ្អើលពេញហាងខារ៉ាអូខេ…វាយយកលុយ​ចិនដូចគ្នា

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីក្រុមជនសង្ស័យជាជនជាតិចិនមានគ្នាប្រហែល៧ទៅ១០នាក់ចូលមកកន្លែងទទួលភ្ញៀវក្នុងហាងខារ៉ាអូខេមួយកន្លែង និងវាយទៅលើបុគ្គលិកផ្នែកចិតផ្លែឈើជាជនជាតិចិនម្នាក់ រួចប្រមូលប្រាក់ពីបុគ្គលិកផ្នែកគិតលុយអស់ចំនួន២០០០ដុល្លារ បន្ទាប់មកក្រុមជនសង្ស័យនាំគ្នាឡើងជិះរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ៥៧០ ពណ៌ខ្មៅ មិនចាំស្លាកលេខ គេចខ្លួនបាត់អស់ ។

Read more: ផ្អើលពេញហាងខារ៉ាអូខេ…វាយយកលុយ​ចិនដូចគ្នា

នគរបាលប្រឆាំងការជួញដូរមនុស្ស បង្ក្រាបទីតាំងហាងម៉ាស្សាអ័រគីដេ ដែលបង្កប់បំរើសេវាផ្លូវភេទ

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះប្រតិបត្តិការស្រាវជ្រាវ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ បានឃាត់ខ្លួនមនុស្សចំនួន៣៧នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តិអំពើសញ្ចារកម្ម ក្នុងនោះមាន៖ អ្នកគ្រប់គ្រង៣នាក់, បុគ្គលិកធម្មតា៤នាក់, សន្តិសុខម្នាក់, នារីម៉ាស្សា២៣នាក់ (សង្ស័យជាអនីតិជនចំនួន២នាក់) និងភ្ញៀវ៦នាក់។

Read more: នគរបាលប្រឆាំងការជួញដូរមនុស្ស បង្ក្រាបទីតាំងហាងម៉ាស្សាអ័រគីដេ...

ទើប​ទិញ​រថយន្ត​ស៊េរី​ទំនើប​២​ថ្ងៃ សឹង​តែ​​មិន​ទាន់​ជិះ​ផង ស្រាប់តែ​ជួប​រឿង​បែប​​នេះ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រថយន្តទំនើបស៊េរីឆ្នាំ២០១៩មួយគ្រឿងមានតម្លៃរាប់ម៉ឺនដុល្លារដែលម្ចាស់ទើបតែទិញ២ថ្ងៃប៉ុណ្ណោះសឹងតែមិនទាន់បានជិះផង ហើយទុកក្រោមផ្ទះដោយបិទទ្វារចាក់សោត្រឹមត្រូវ ប៉ុន្តែខណៈគាត់កំពុងដេកលង់លក់ស្រាប់តែចោរចូលទៅលួចបើកចេញពីផ្ទះបាត់តែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោយ៉ាងខ្លាំង ក៏ប្ដឹងនគរបាលឲ្យជួយអន្តរាគមន៍ភ្លាមៗដែរ កាលពីម៉ោង៤ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល។

Read more: ទើប​ទិញ​រថយន្ត​ស៊េរី​ទំនើប​២​ថ្ងៃ សឹង​តែ​​មិន​ទាន់​ជិះ​ផង...

ម្នាក់​ចូលបន្ទប់ជួល ២នាក់មើលផ្លូវ ចប់ត្រឹម​អ្នកជិត​ខាងស្រែកឆោឡោ

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់បានចូលទៅធ្វើសកម្មភាពគាស់បន្ទប់ជួលមួយកន្លែងដើម្បីលួចយកទ្រព្យសម្បត្តិ ដោយជនសង្ស័យម្នាក់ជាអ្នកធ្វើសកម្មភាពគាស់បន្ទាប់ ចំណែកជនសង្ស័យ២នាក់ទៀតជាអ្នកចាំមើលផ្លូវ ។

Read more: ម្នាក់​ចូលបន្ទប់ជួល ២នាក់មើលផ្លូវ ចប់ត្រឹម​អ្នកជិត​ខាងស្រែកឆោឡោ

បញ្ជូនបុរសម្នាក់​ទៅតុលាការ​ហើយក្រោយ​វាយម្ចាស់​បំណុលស្ទើរស្លាប់

រាជធានីភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថ ចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ ពាក់ព័ន្ធប្រើអំពើហិង្សាដោយចេតនាទៅលើជនរងគ្រោះជាម្ចាស់បំណុល ។បុរសជាជនសង្ស័យឈ្មោះសុខ ម៉េង អាយុ៤៥ឆ្នាំ មុខរបរជាងរថយន្ត មានទីលំនៅផ្ទះលេខ១៣ ផ្លូវ២១២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

Read more: បញ្ជូនបុរសម្នាក់​ទៅតុលាការ​ហើយក្រោយ​វាយម្ចាស់​បំណុលស្ទើរស្លាប់

ទើប​ចេញពី​គុក ក៏​ត្រូវ​ចូល​គុក​វិញ ក្រោយ​ដើរ​គំរាម​គេ

ខេត្តកណ្តាល ៖ ជនសង្សយ័ម្នាក់ត្រូវបាននគរបាលស្រុកខ្សាច់កណ្តាលធ្វើការឃាត់ខ្លួន បន្ទាប់ពីដើរទៅគំរាមគេថា «ពួកអ្ហែងប្រយ័ត្នងាប់» បន្ទាប់មកក៏ស្ទុះទៅវាយបុរសម្នាក់ តែជនរងគ្រោះគេចផុត លុះពេលជនរងគ្រោះប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ ស្រាប់តែជនសង្ស័យយកកណ្តៀវកាប់មកលើសមត្ថកិច្ចប៉ុស្តិ៍ទៀត តែកាប់មិនត្រូវ ។

Read more: ទើប​ចេញពី​គុក ក៏​ត្រូវ​ចូល​គុក​វិញ ក្រោយ​ដើរ​គំរាម​គេ

ល្បិច​ម្ល៉េះ​! យក​ម៉ូតូ​ទៅ​លាង បែរជា​ឆ្លៀតឱកាស​យក​បាន​ហើយ លក់​បាន​សម្រេច​ទៀត

ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងចូលមកកន្លែងលាងម៉ូតូ បន្ទាប់ពីលាងម៉ូតូរួចក៏ធ្វើសកម្មភាពលួចទូរស័ព្ទមួយគ្រឿងយកទៅលក់ ក្រោយមកត្រូវបានជនរងគ្រោះជាម្ចាស់ទូរស័ព្ទប្រទះឃើញក៏ចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី១១ កញ្ញា ២០១៩ នៅចំណុចកន្លែងលាងម៉ូតូមួយកន្លែង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះ ចំរើន តុលា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលាងម៉ូតូ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

Read more: ល្បិច​ម្ល៉េះ​! យក​ម៉ូតូ​ទៅ​លាង បែរជា​ឆ្លៀតឱកាស​យក​បាន​ហើយ លក់​បាន​សម្រេច​ទៀត

ចុះប្រមូលទាំង​ប្រុសទាំងស្រី​ក្រោយ​ប្រព្រឹត្តល្មើសច្បាប់​នៅភូមិសង្កែ​

ត្តតាកែវ ៖ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឈុន សុមេធា សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកបាទី បានចុះបង្ក្រាបជនសង្ស័យជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ចំនួន៤នាក់ រួមជាមួយវត្ថុតាងដើម្បីបញ្ជូនឡើងតុលាការ។ប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

Read more: ចុះប្រមូលទាំង​ប្រុសទាំងស្រី​ក្រោយ​ប្រព្រឹត្តល្មើសច្បាប់​នៅភូមិសង្កែ​

ម្ចាស់​ឡាន​តម្លៃ​ជិត​១៤​ម៉ឺន​ដុល្លារ​…​អរ​គុណ​​ដល់​សមត្ថកិច្ច​កម្ពុជា​ខ្លាំង​ណាស់

ខេត្តបន្ទាយមានជ័យ ៖ គិតនៅត្រឹមម៉ោងជាង០៤រសៀលថ្ងៃទី១១ កញ្ញា នេះ ក៏មានការឃាត់ខ្លួនមនុស្សចំនួន៤នាក់ ប៉ុន្តែនៅពេលធ្វើការសាកសួរ គឺកងរាជអាវុធហត្ថអះអាងថា មានមនុស្ស៣នាក់គឺជាកម្មករស៊ីឈ្នួលដឹកទេ ដោយសាររកឃើញថា អ្នកទាំង៣មិនមានពាក់ព័ន្ធក៏ដោះលែងឱ្យត្រឡប់ទៅវិញ លើករណីលួចរថយន្តទំនើបមួយគ្រឿងពីប្រទេសថៃ ។ ដោយឡែក កម្លាំងបានឃាត់ខ្លួនជនជាតិថៃម្នាក់ ដែលជាប់ពាក់ព័ន្ធ ដោយកំពុងបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ។

Read more: ម្ចាស់​ឡាន​តម្លៃ​ជិត​១៤​ម៉ឺន​ដុល្លារ​…​អរ​គុណ​​ដល់​សមត្ថកិច្ច​កម្ពុជា​ខ្លាំង​ណាស...

ថា​មែន​ៗ…​ដាក់​ក្នុង​ហោប៉ៅ​ខោ​មានអី​ជាប់​ជុង​ទាំង​៣​នាក់ !

រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋានខណ្ឌមានជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់បន្ទាប់ពីឃើញជិះម៉ូតូឌុបគ្នាគួរឲ្យសង្ស័យសមត្ថកិច្ចបានហៅសួរនាំ និងសុំធ្វើការត្រួតពិនិត្យឆែកឆេរជាក់ស្ដែងរកឃើញ ក្រាមពណ៍សថ្លា ៤កញ្ចប់ថង់តូច ទើបសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍ភ្លាមៗ កាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចជិតសំណង់មិនរៀបរយនៅលើផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

Read more: ថា​មែន​ៗ…​ដាក់​ក្នុង​ហោប៉ៅ​ខោ​មានអី​ជាប់​ជុង​ទាំង​៣​នាក់ !

២ទល់១បើកឆាក​ប្រយុទ្ធគ្នាផ្អើលពេញ​ផ្លូវ​

រាជធានីភ្នំពេញ ៖ ភាគីខាងបុរសម្នាក់ដើរចេញពីកន្លែងអុីនធើរណេតមកឈរលេងបានបន្តិច ស្រាប់តែមានភាគីខាងបុរស២នាក់ផ្សេងទៀត ដោយម្នាក់ជិះម៉ូតូមួយគ្រឿង រីឯម្នាក់ទៀតបើករថយន្តមួយគ្រឿង មកដល់ បន្ទាប់មកអ្នកទាំង៣ក៏បានឈប់និយាយគ្នា ហើយត្រូវបានគេសង្ស័យថា ភាគីទាំង២នាក់ស្គាល់គ្នា តែគេមិនដឹងថាមានគំនុំអ្វីនឹងគ្នានោះទេ បានជានិយាយគ្នាបានបន្តិចក៏វាយនិងកាប់គ្នាទៅវិញទៅមក បណ្តាលឲ្យភាគីខាងបុរសម្នាក់រងរបួសស្រាល ចំណែកភាគីខាងបុរស២នាក់រងរបួសធ្ងន់ម្នាក់ជិតដាច់កដៃ រីឯម្នាក់ទៀតពុំមានរងរបួសនោះទេ ។

Read more: ២ទល់១បើកឆាក​ប្រយុទ្ធគ្នាផ្អើលពេញ​ផ្លូវ​

បើក​សវនាការ​សំណុំរឿង​ប្ដី​ប្រពន្ធ​ក្លែង​ចំណា​ឆបោក​ប្រាក់​ជិត​១​លាន​ដុល្លារ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងប្តីប្រពន្ធ ជាប់ចោទពីបទក្លែងឯកសារ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង ពាក់ព័ន្ធយកចំណាក្លែងក្លាយរបស់ថ្នាក់ដឹកនាំទៅឆបោកលក់ដីខ្យល់ឲ្យអ្នកដទៃ លើទឹកប្រាក់ជិត១លានដុល្លារអាមេរិក ។

Read more: បើក​សវនាការ​សំណុំរឿង​ប្ដី​ប្រពន្ធ​ក្លែង​ចំណា​ឆបោក​ប្រាក់​ជិត​១​លាន​ដុល្លារ