
(មណ្ឌលគិរី)៖ ជនសង្ស័យពីរនាក់ ត្រូវបាននគរបាល ស្រុកអូររាំង ចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធទៅនឹង ករណីរំលោភបូក ទៅលើស្រីម្នាក់ ដែលបានធ្វើ ចំការជាមួយគ្នា នៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង នាម៉ោង១១៖២២នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ។
លោក ប៊ូ ប៊ុនឈាត អធិការស្រុកអូររាំង បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ចាន់នី សម្បត្តិ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិព្រៃវែង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន និងទី២-ឈ្មោះ កូយ សំខាន់ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរកម្មករ រស់នៅ ភូមិក្បាលទឹក ឃុំប្រធាតុ ស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ។ ចំណែកនារីរងគ្រោះ ឈ្មោះ ហ.ល.អ ភេទស្រីអាយុ២១ឆ្នាំ ទីលំនៅភូមិបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
បច្ចុប្បន្នជន សង្ស័យទាំងពីរ ត្រូវបានធ្វើការ បញ្ជូនមកកាន់ ស្នងការខេត្ត ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្ត តាមនិតិវិធីច្បាប់៕

ដកស្រង់ពី៖ Freshnew
(មណ្ឌលគិរី)៖ រថយន្ត Camry គូថស្វិតមួយគ្រឿង មានមនុស្ស ៣នាក់ និងសាច់សត្វព្រៃ (ប្រឺស) ចំនួនពីរក្បាល សាច់ច់នួន ១៤៩គីឡូក្រាម ត្រូវបានជំនាញអភិរ័ក្ស នៅស្រុកកែវសីមា ធ្វើការបង្រ្កាប នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥នេះ បញ្ជូនយកមករក្សាទុក នៅស្នាក់ការ អភិរ័ក្សជីវៈចំរុះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
Read more: មនុស្សបីនាក់ និងរថយន្ត១គ្រឿងដឹកសាច់សត្វព្រៃពេញ ត្រូវមន្ត្រីជំនាញ...
កំពត ៖ ស្ត្រីជួញដូរ គ្រឿងញៀន ដ៏សកម្មម្នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំង របស់មន្ទីរ យុត្តធម៌នៃកង រាជអាវុធហត្ថ ខេត្តកំពត បង្ក្រាបបាន កាលពីវេលាម៉ោង១ និង៣០នាទី រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ចំណុចខាង លិចស្ថានីយ រថភ្លើង ស្ថិតក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ។
Read more: កម្លាំង អ.ហខេត្ត ចុះបង្ក្រាប អ្នកជួញដូរគ្រឿង ញៀនម្នាក់ រួមនឹងវត្ថុតាង...
ភ្នំពេញ ៖ បន្ទាប់ពីមាន ព័ត៌មានចុះផ្សាយ វាយប្រហារ ទៅលើអតីត ពិធីការិនីកញ្ញា ឯក សុជាតា ហៅ សាសា ទៅលើរឿង បង្កគ្រោះថ្នាក់ ចរាចរណ៍ នៅខេត្ត បាត់ដំបងហើយ
Read more: សាសា «ដាក់បណ្តា សាខ្លួនឲ្យស្លាប់ ក្នុងឆ្នាំនេះ មិនចាំបាច់ជាតិក្រោយទេ»...
ភ្នំពេញ ៖ រថយន្តដឹក ស៊ីម៉ង់ត៍ មួយគ្រឿង បានក្រឡាប់ផ្ងារ ជើងច្រង៉ាង តែសំណាងល្អគ្មាន អ្នករងរបួស ដោយ ហេតុការណ៍នេះ បានកើតឡើង នៅវេលា ម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅលើកំណាត់ ផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
Read more: រថយន្តធុនដឹក ស៊ីម៉ង់ត៍ បែកកង់ ក្រោយក្រឡាប់ផ្ងារ ជើងច្រង៉ាង សំណងល្អ គ្មានអ្នករបួស
(ព្រះសីហនុ) ៖ នៅថ្ងៃទី១១ ខែសីហានេះ ភ្លៀងបានបន្តធ្លាក់ យ៉ាងខ្លាំង រយៈពេល២ថ្ងៃនេះ បានធ្វើឲ្យជន់លិច ផ្ទះប្រជាពលរដ្ឋ ផ្សារតូចធំ សាលារៀន និងទីតាំងសំខាន់ៗ មួយចំនួនទៀត ក្នុងក្រុងព្រះសីហនុ ត្រូវជន់លិច ជាពិសេស នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥នេះ ។
សូមជំរាបថា ថ្មីៗនេះ ក្រសួងធនធានទឹក បានព្យាករណ៍ថា កម្ពុជានឹងទទួលរង នូវព្យុះទី១៣ ឈ្មោះ ស៊ូដីល័រ រយៈពេល ចាប់ពីថ្ងៃទី៧ ដល់១០ ខែសីហា ឆ្នាំ២០១៥ខាងមុខ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងបានបញ្ជាក់ថា ឥទ្ធិពលព្យុះនេះ នឹងធ្វើឱ្យមានភ្លៀង និងសភាពអួរអាប់ច្រើន នៅខេត្តមួយចំនួន ជាប់ឆ្នេរសមុទ្រ ក្នុងនោះមានដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែបជាដើម៕















ដកស្រង់ពី៖ Fresh News
(ភ្នំពេញ)៖ អ្នកស្រី ចាន់ បូនិច អ្នករៀបចំកម្មវិធី នៅស្ថានីយ៍ ទូរទស្សន៍ CTN បានបើករថយន្ត ម៉ាក តូយូតាព្រុស ពណ៌សស្លាក លេខភ្នុំពេញ 2AE -1308 បុកចូលផ្ទះសំណាក់ កោះមាស ស្ថិតនៅក្បែរស្ពានអាកាស ស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅវេលាម៉ោង ១២៖៣៥ នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ។
Read more: ស្រ្តីអ្នករៀបចំកម្មវិធីនៅស្ថានីយ៍ទូរទស្សន៍ CTN...
(ព្រះវិហារ)៖ សមត្ថកិច្ច ខេត្តព្រះវិហារ បានឲ្យដឹងថា មានករណី លោកប៉ូលិស ពាក់ស័ក្តិ៤ម្នាក់ ពេលត្រលប់មក ពីផឹកស៊ី ស្រវឹងធ្លាក់ភ្នែក បានជ្រុលចង្កូតទៅ បុកស្ត្រីជាប្រពន្ធ ដែលឈរពីមុខ រថយន្ដ ផ្ទប់ជញ្ជាំង រហូតធ្លាយដល់ ជញ្ជាំងខាងក្រោយ បណ្តាលឲ្យ ស្លាប់ភ្លាមៗ គួរឲ្យរន្ធត់បំផុត នៅម៉ោង ៨៖៣០ នាទីយប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅភូមិ អណ្ដូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ព័ត៌មានពី កន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលជា ជនសង្ស័យ មានឈ្មោះ ឡូញ សុភក្រ័ ជាប៉ូលិសពាក់ស័ក្តិ៤ និងជានាយរង ការិយាល័យ ពន្លត់អគ្គីភ័យ ខេត្តព្រះវិហារ បានជិះរថយន្ដ លុចស៊ីស ៣០០ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2K-8222 ជាមួយមិត្តភក្ត័ ចូលមកផ្ទះ បំរុងហៅប្រពន្ធ ទៅដើរលេង តែដោយប្រពន្ធឃើញ ប្ដីស្រវឹងពេក បានប្រកែកថា មិនទៅទេ ឯងស្រវឹងហើយ។
ពេលនោះប្រពន្ធ ក៏បានឃាត់ប្ដី មិនឲ្យទៅទៀត តែជនសង្ស័យមិនបានស្ដាប់ ជនរងគ្រោះ ក៏ទាញសោរពី ម្ចាស់រថយន្ដ ដែលត្រូវជាមិត្តភក្តិ ឡើងបើករថយន្ដ បំរុងថយក្រោយ តែដោយជនសង្ស័យ មានភាពស្រវឹង ហើយមិនសូវប៉ិន ប្រសព្វផងនោះ ក៏បានបញ្ជារថយន្ដទៅមុខ បណ្ដាលឲ្យបុក ប្រពន្ធខ្លួនឯង តាំងពីមុខផ្ទះ រហូតធ្លាយជញ្ជាំង ខាងក្រោយផ្ទះ ស្លាប់ភ្លាមៗ ហើយរថយន្ដបាន ខូចខាតផ្នែកខាងមុខ យ៉ាងដំណំ ត្រូវយកមករក្សាទុក នៅអធិការដ្ឋាន ក្រុងព្រះវិហារ ។
ក្រោយពេលកើតហេតុ ជនសង្យ័យ បាននៅធ្វើបុណ្យ ឲ្យជនរងគ្រោះ ជាប្រពន្ធ តាមប្រពៃណី ដោយបន្សល់ទុក កូនប្រុសម្នាក់ ត្រូវរស់នៅ កំព្រាម្តាយ ៕

ដកស្រង់ពី៖ Fresh News
មណ្ឌលគិរីៈ ឈើប្រភេទសុក្រ មានមុខកាត់ធំៗ ចំនួនពីររថយន្ត ឡង់គ្រីស័រ ដឹកពេញៗ បំរ៉ុងជញ្ជូន ដឹកយកទៅលក់នៅ ប្រទេសវៀតណាម ត្រូវបានជំនាញឃាត់ចាប់ យកមករក្សានៅ ស្នាក់ការអភិរក្ស ជីវចំរុះសីមា ដើម្បីចាត់ការ តាមនិតិវិធីច្បាប់ កាលពីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ទល់មុខអធិការ ស្រុកកែវសីមា ក្បែររបងស្នាក់ ការបក្សឃុំស្រែខ្ទុម ។
Read more: រថយន្តដឹកឈើប្រណិត ២រថយន្តធំៗ ប្រុងលោតឆ័ត្រ ទៅវៀតណាម ត្រូវបានបង្ក្រាប
(ភ្នំពេញ)៖ ជនសង្ស័យ ចំនួន៤នាក់ ដែលជាមុខសញ្ញា ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ត្រូវបានចាប់ខ្លួន នៅខណ្ឌទួលគោក និងខណ្ឌច្បារអំពៅ កាលពីល្ងាចនិងយប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ ហើយថ្នាំជាង ១០០កញ្ចប់ ក៏ត្រូវបានដកហូត ផងដែរ ។
ស្នងការរងនគរបាល រាជធានីភ្នំពេញ លោក ប៊ន សំអាត បានបញ្ជាក់នៅ ព្រឹកព្រលឹម ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥នេះថា ជនសង្ស័យចំនួន ២នាក់ និងថ្នាំប្រមាណ ១០០កញ្ចប់ ត្រូវបានកម្លាំងរបស់លោក បង្ក្រាបបាន នៅទឹកដី ខណ្ឌទួលគោក ហើយជនសង្ស័យ២នាក់ទៀត និងថ្នាំ៦កញ្ចប់ ត្រូវបានបង្ក្រាបនៅ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ព្រមទាំងរកឃើញ ឧបករណ៌ សម្រាប់ជក់ និងប្រើប្រាស់មួយចំនួន ផងដែរ ។
លោកអធិការ ខណ្ឌទួលគោក បានឲ្យដឹងថា កំលាំងនគរបាល ខណ្ឌទួលគោក បានបង្រ្កាបសកម្មភាព ជួញដូរគ្រឿងញៀន នៅចំណុចបន្ទប់ជួល លេខ៦ ផ្ទះលេខ៦០ ផ្លូវលេខ ១២២ ក្រុមទី៣៥ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ដោយឃាត់ខ្លួន ជនសង្ស័យ ០២នាក់ ៖ ១-មាស ឡេវីណា ហៅ វីន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ &ស្នាក់ នៅបន្ទប់ជួល (ទីតាំងបង្រ្កាប) ២-កុល សុគន្ធ ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
វត្ថុតាងដែលបាន ចាប់យក៖ -ក្រាមពណ៌សថ្លា (សង្ស័យជា គ្រឿងញៀន ម៉ាទឹកកក) ១៦ កញ្ចប់ (ធំ០២ និងតូច១៤) -ថ្នាំគ្រាប់ (សង្ស័យជា គ្រឿងញៀន) ចំនួន៣៥គ្រាប់ ពណ៌បៃតង ៣៣គ្រាប់, ពណ៌ឈាមជ្រូក ០២គ្រាប់ -ជញ្ជីងសំរាប់ថ្លឹង គ្រឿងញៀន ចំនួន០១ -ឧបរណ៌សំរាប់ប្រើ គ្រឿងញៀន០១ -កូនថង់សំរាប់ ច្រកគ្រឿងញៀន ចំនួន០៣ថង់ -ទុយោជ័រ ០១ថង់ -ថ្នាំទឹកម៉ាក Porsche ០១ ដប -ខ្សែក លោហធាតុ ពណ៌លឿងស្លេក មានបន្តោងរូបព្រះ ២អង្គ ចំនួន ០១ខ្សែ -ទូរស័ព្ទមួយគ្រឿង ម៉ាកណូគា ពណ៌ខ្មៅ -ម៉ូតូមួយគ្រឿងម៉ាក Honda XR ពណ៌ខ្មៅ គ្មានពស្លាកលេខ ។
ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ច យកទៅសួរនាំ និងឃុំខ្លួន ជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាម នីតិវិធីច្បាប់ ៕


ដកស្រង់ពី៖ Fresh News
(ភ្នំពេញ)៖ មន្ដ្រីនគរបាល ប៉ុស្ដិ៍ចោមចៅម្នាក់ បានជួបគ្រោះថ្នាក់ ចរាចរណ៍ដួលម៉ូតូ ស្រាប់តែរាល កៃកាំភ្លើង ចំភ្លៅកូនស្រី របស់ខ្លួន ពេលកំពុងដឹកចេញពី សាលាទៅផ្ទះនៅ ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥នេះ ស្ថិតនៅលើផ្លូវ ជាតិលេខ៣ ក្បែរបន្ទាយទាហាន ង៧០ ។
Read more: នគរបាលប៉ុស្ដិ៍ចោមចៅ ដឹកកូនស្រីចេញ ពីសាលារៀនដួលម៉ូតូ រាលកៃកាំភ្លើងចំភ្លៅកូន
(បន្ទាយមានជ័យ ) ៖ រថយន្តក្រុង ១គ្រឿង បានដឹកទំនិញ ចេញពីប្រទេសថៃ ត្រូវបានកម្លាំង មន្ត្រីគយស្រាវជ្រាវ តាមដាន ដោយសង្ស័យដឹក ទំនិញគេចពន្ធ និងមានការ សហការណ៍ ជាមួយមន្ត្រី កងកម្លាំងប្រដាប់ អាវុធ ជាពិសេស លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុង ចូលរួមផ្ទាល់ ដល់ទីតាំង ប្រមូលទំនិញ ចូលរួមតែម្តង ។
Read more: រថយន្តក្រុង១គ្រឿងផ្ទុកទំនិញពេញទំនងល្មើសច្បាប់,...
បន្ទាយមានជ័យ: យ៉ាងហោចណាស់ មនុស្ស៥នាក់ បានស្លាប់ និងរបួស នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ ដ៏សាហាវមួយ នៅលើកំណាត់ផ្លូវជាតិ លេខ៥ ស្ថិតក្នុងភូមិនិមិត្ត១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅម៉ោង ៣៖៤០នាទី រសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥នេះ។
Read more: ភ័យនឹងក្រុមគយ ដេញរថយន្ត ដឹកទំនិញ គេចពន្ធ បើកទៅបុកម៉ូតូ បីគ្រឿងបណ្តាល...
(ភ្នំពេញ)៖ ជនសង្ស័យ០២នាក់ ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីលោក ប៉ាង លីដា អភិបាលខណ្ឌទួលគោក ប្រព្រឹត្តនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ត្រូវបានកម្លាំងនគរបាលខណ្ឌ សហការជាមួយកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ តាមស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥នេះ ។
Read more: ក្រុមចោរឆក់ទូរស័ព្ទដៃ អភិបាលរងខណ្ឌទួលគោក លោក ប៉ាង លីដា...
បាត់ដំបង ៖ កម្លាំងនគរបាល វរសេនាតូច ការពារព្រំដែនគោក លេខ៨១៧ បានបើកដៃឱ្យ ឈ្មួញនាំត្រី សាច់ខូចគុណភាព ពីប្រទេសថៃ ចូលមកដីខ្មែរ រាល់ថ្ងៃ តាមច្រកភ្នំដី ស្ថិតក្នុង ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយគ្មានសមត្ថកិច្ចជំនាញ ណាទប់ស្កាត់ឡើយ គឺចាំតែរាប់ក្បាលឡាន យកលុយប៉ុណ្ណោះ ។
Read more: នគរបាល ព្រំដែន៨១៧ បើកដៃឱ្យឈ្មួញ នាំត្រីខូចគុណភាព ចូលតាមច្រកភ្នំដី
បាត់ដំបង៖ ក្រុមចោរមាន គ្នាប្រមាណ ៣-៥នាក់ ប្រដាប់ដោយ កាំភ្លើងវែងខ្លី នៅម៉ោង៨ និង៣០នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥
Read more: ចោរប្រដាប់អាវុធ ៣-៥នាក់ ចូលប្លន់ប្រជាពលរដ្ឋ នៅស្រុកសង្កែ យកគ្រឿងអលង្ការ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥នេះ ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ លោក ស្វាយ តុញ បានបើកសវនាការជំនុំ ជម្រះកំបាំងមុខ លើករណីព្រហ្មទណ្ឌ លើសំណុំរឿង របស់កូនឧកញ៉ា ឌួង ងៀប ឈ្មោះ ឌួង ឆាយ វាយទាត់ធាត់លើ កូនឧកញ៉ាដ៏ល្បីល្បាញ ទ្រី ភាព ។
Read more: តុលាការនឹងប្រកាស សាលក្រមសំណុំរឿង ឌួង ឆាយ នៅថ្ងៃទី១១ ខែសីហា...
ក្រចេះ៖ នាយរងរដ្ឋបាល ព្រៃឈើវឌ្ឍនៈ លោក ថ្លាង គឹមឡុង ត្រូវរថយន្ត របស់ក្រុមហ៊ុន « ស៊ីនបាយអតិច » កិន ស្លាប់បាត់បង់ជីវិត នៅពេលរូប លោកជិះម៉ូតូ ចុះទៅវាស់វែងដី ជូនក្រុមហ៊ុន របស់កូរ៉េ មួយនេះ កាលពីរ សៀលថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅភូមិអាចេន ឃុំកំពង់ចាម ស្រុកកសំបូរ ខេត្តក្រចេះ ។
Read more: នាយរងរដ្ឋបាល ព្រៃឈើវឌ្ឍនៈ ត្រូវរថយន្តក្រុមហ៊ុនកូរ៉េ «ស៊ីនបាយអតិច» កិនស្លាប់...
(ភ្នំពេញ)៖ លោក យិន អធិការនគរបាល ខណ្ឌចំការមន បានឲ្យដឹងថា នៅម៉ោង២៖១០នាទីយប់ ឈានចូលថ្ងៃទី៦ ខែសីហា ២០១៥
Read more: នគរបាលខណ្ឌចំការមន បង្ក្រាបក្រុមចោរប្លន់ម៉ូតូ៣នាក់ នៅជិតស្ពានអាកាសស្ទឹងមានជ័យ...
ភ្នំពេញ ៖ មន្ដ្រីនគរបាល ជាន់ខ្ពស់ រាជធានី ភ្នំពេញ បានថ្លែងឱ្យដឹង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥នេះថា ជនទី ៣ម្នាក់ទៀត របស់សកម្មជន គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការ ចេញដីកាសម្រេច ឃុំខ្លួននិង ត្រៀមបញ្ជូនទៅ កាន់ពន្ធនាគារព្រៃស នៅថ្ងៃស្អែក បន្ទាប់ពីបាន ចោទប្រកាន់ ពីសំណាក់ចៅក្រម សាលា ដំបូង រាជធានីភ្នំពេញ លោកកែវ មុនី ។
Read more: តុលាការសម្រេច ចោទប្រកាន់ជនទី៣ ត្រៀមបញ្ជូនទៅ កាន់ពន្ធនាគារព្រៃស
កំពង់ចាម : កម្លាំងនគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម កាលពីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥នេះ បានឃាត់ខ្លួន ជនសង្ស័យ ២នាក់ ជាមុខសញ្ញាចែកចាយ គ្រឿងញញៀន ដោយដកហូត ថ្នាំញៀន ចំនួន ៤០កញ្ចប់ ព្រមទាំងសម្ភារៈ និងឧបករណ៏ សម្រាប់ជក់មួយចំនួនទៀត ។
Read more: កម្លាំងនគរបាល ប្រឆាំងគ្រឿងញៀន ចាប់មុខសញ្ញា២នាក់ នៅស្រុកស្ទឹងត្រង់...