Radio Live


Social Network

បុរស​ម្នាក់ ធ្លាប់​ជាប់គុក​២​ដង ចេញ​មក​វិញ សកម្ម​ខាង​លួច ជាប់គុក​វិញ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ដែលសកម្មខាងលួច និងគាស់ផ្ទះ ហើយពីមុនធ្លាប់ ត្រូវប៉ូលិសចាប់ដាក់គុកចំនួន០២ដងនោះ ពេលនេះចេញមកវិញ នៅតែមិនរាងចាល មកធ្វើសកម្មភាពលួចម៉ូតូ ប្រជាពលរដ្ឋយកទៅបាត់ សំងំលាក់ខ្លួនបាន៥ថ្ងៃ ត្រូវបានប៉ូលិសក្របួចជាប់ យកទៅដាក់គុកម្ដងទៀត ។

Read more: បុរស​ម្នាក់ ធ្លាប់​ជាប់គុក​២​ដង ចេញ​មក​វិញ សកម្ម​ខាង​លួច ជាប់គុក​វិញ

ស្ត្រី​អ្នក​កត់​ឆ្នោត​វៀតណាម​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​បើក​យ៉ាង​គឃ្លើននៅ​ស្រុក​ល្វាឯម

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ជាភ្នាក់ងារចាត់ចែងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) ត្រូវបានកម្លាំងនគរបាលស្រុកល្វាឯម ធ្វើការចុះបង្ក្រាប និងឃាត់ខ្លួន ក្រោយបើកកត់ឆ្នោតវៀតណាមយ៉ាងគឃ្លើន។

Read more: ស្ត្រី​អ្នក​កត់​ឆ្នោត​វៀតណាម​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន...

ក្រុម​ស្ទាវ​ប្រុស​-​ស្រី​មួយ​ក្រុម​កំពុងសំងំ​ពពាក់​ពពូនគ្នា​​នៅ​តាម​ផ្ទះសំណាក់

ខេត្តកណ្តាល ៖ ផ្ទះសំណាក់មួយកន្លែងយីហោ «លីលី» តែងតែមានក្រុមក្មេងស្ទាវប្រុសស្រីចំនួន១២នាក់មកស្នាក់នៅពពាក់ពពួនគ្នាត្រូវបាន កម្លាំងចម្រុះគណៈបញ្ជាការឯកភាពស្រុកកោះធំចុះធ្វើរដ្ឋបាលប្រមូលយកមកធ្វើកិច្ចសន្យាអប់រំ ។

Read more: ក្រុម​ស្ទាវ​ប្រុស​-​ស្រី​មួយ​ក្រុម​កំពុងសំងំ​ពពាក់​ពពូនគ្នា​​នៅ​តាម​ផ្ទះសំណាក់

បង្ក្រាបជនសង្ស័យមួយសំបុកធំនាំមកបង្ហាញមុខ

រាជធានីភ្នំពេញ ៖ នគរបាលបង្ហាញមុខជនសង្ស័យលួច ឆក់ បង្កហិង្សា គំរាមកំហែង បន្លំឯកសារ រំលោភលើទំនុកចិត្ត ជួញដូរមនុស្ស និងបង្ខាំងមនុស្សដោយខុសច្បាប់ចំនួន៣២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនៅតាមបណ្ដាខណ្ឌនានា ស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ ក្នុងរយៈពេល៣ថ្ងៃ ហើយយកទៅបង្ហាញមុខជាសាធារណៈរួមគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នេះ ។

Read more: បង្ក្រាបជនសង្ស័យមួយសំបុកធំនាំមកបង្ហាញមុខ

នគរបាល​ខណ្ឌ​ច្បារ​អំពៅ ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ជួញដូរ​គ្រឿងញៀ.ន ដកហូតបាន​១៤​កញ្ចប់​តូច​ធំ

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ ស្រាវជ្រាវបង្ក្រាបចាប់ខ្លួនអ្នកជួញដូរគ្រឿងញៀន យកបានក្រាមសថ្លា ១៤កញ្ចប់ តូចធំ។

Read more: នគរបាល​ខណ្ឌ​ច្បារ​អំពៅ ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់...

ករណី​អ្នក​ជិតខាងគប់​គ្នា​ទៅ​វិញ​ទៅ​មក ​នៅ​ខណ្ឌឫស្សីកែវ យប់មិញ ភាគី​ទាំង​២ ស្នើ​សុំ​សម្របសម្រួល​បញ្ចប់រឿង

រាជធានីភ្នំពេញ ៖ ទំនាស់គ្នា ស៊ីសាច់ហុតឈាម និងឈានទៅប្រើហិ.ង្សាទាញកៅអី ដុំឈើ មួកសុវត្ថិភាព គប់គ្នាទៅវិញទៅមក នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ រវាងអ្នកជិតខាង បន្ទាប់ពីផឹកស្រវឹងរៀងៗខ្លួននោះ ត្រូវបានភាគីទាំងពីរ ស្នើសុំសមត្ថកិច្ចសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងដោយមិនប្តឹងផ្តល់ឡើយ ។

Read more: ករណី​អ្នក​ជិតខាងគប់​គ្នា​ទៅ​វិញ​ទៅ​មក ​នៅ​ខណ្ឌឫស្សីកែវ យប់មិញ ភាគី​ទាំង​២...

​៣​ថ្ងៃ ​នគរបាល​រាជធានី​ភ្នំពេញ ​បង្ក្រាប​បាន​ជនសង្ស័យ​៣២​នាក់ ​យក​មក​បង្ហាញមុខ​នៅ​ព្រឹក​នេះ

រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រព្រឹត្តបទល្មើស លួច ឆក់ បង្កហិង្សា គំរាមកំហែង បន្លំឯកសារ រំលោភលើទំនុកចិត្ត ជួញដូរមនុស្ស និងបង្ខាំងមនុស្សដោយខុសច្បាប់ ចំនួន៣២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ នៃស្នងការនគរបាលរាជធានីភ្នំពេញ និងនៅតាមបណ្ដាខណ្ឌនានា ស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ ក្នុងរយៈពេល៣ថ្ងៃ ហើយយកទៅបង្ហាញមុខជាសាធារណៈ រួមគ្នា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ។

Read more: ​៣​ថ្ងៃ ​នគរបាល​រាជធានី​ភ្នំពេញ ​បង្ក្រាប​បាន​ជនសង្ស័យ​៣២​នាក់...

អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះល្វែង​បុរី ឡាយ គង់ នៅ​ក្បែរ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ

រាជធានីភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែង នៅបុរី ឡាយ គង់ ក្បែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាប់ឆេះផ្សែងហ៊ុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅអន្តរាគមន៍ ។

Read more: អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះល្វែង​បុរី ឡាយ គង់...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឆក់​កាបូប នៅ​ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១៩និង២៥នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានអន្តរាគមន៍ឆាប់រហ័ស ក្នុងករណីឆក់កាបូបមួយកើតឡើងនៅម្តុំចំការស្ពៃ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញបានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយឃាត់ខ្លួនជនសង្ស័យបាន០១នាក់ នៅវេលាម៉ោង១៩និង៣០នាទី នៅទីតាំងកើតហេតុ ហើយបាននាំមកកាន់ស្នងការដ្ឋានសួរនាំបន្ថែម ។

Read more: ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឆក់​កាបូប នៅ​ក្រុងព្រះសីហនុ

ជន​ម្នាក់កំពុង​អង្គុយ​នៅ​សួនច្បារ​មាត់ទន្លេតាខ្មៅ កម្លាំងល្បាតសង្ស័យឃាត់​ឆែក រកឃើញ១កញ្ចប់

ខេត្តកណ្តាល ៖ ក្រោយមានសំណូមពរពីបងប្អូនប្រជាពលដ្ឋ សុំឲ្យសមត្ថកិច្ចជួយពិនិត្យមើលចំពោះបញ្ហាក្រុមជនសង្ស័យ ដែលជាអ្នករស់នៅអាណាធិបតេយ្យម្ដុំមាត់ទន្លេតាខ្មៅ ជុំគ្នាលក់ចែកកញ្ចប់តូចៗមានសារធាតុក្រហម ប្រហែលជាគ្រឿងញៀន សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះទៅឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឆែកឆេររកឃើញគ្រឿងញៀនមួយកញ្ចប់ផងដែរ ។

Read more: ជន​ម្នាក់កំពុង​អង្គុយ​នៅ​សួនច្បារ​មាត់ទន្លេតាខ្មៅ កម្លាំងល្បាតសង្ស័យឃាត់​ឆែក...

អនុវត្តដីកាចាប់ខ្លួន…មុខសញ្ញាតដៃបា.ញ់គ្នារបួស​ដេកស្ដូក

ខេត្តស្វាយរៀង ៖ យ៉ាងហោច ជនសង្ស័យម្នាក់រងរបួសធ្ងន់ និងបក្ខពួក២នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយការបាញ់តដៃជាមួយសមត្ថកិច្ច ខណៈចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទរំលោភលើទំនុកចិត្ត នៅចំណុចភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

Read more: អនុវត្តដីកាចាប់ខ្លួន…មុខសញ្ញាតដៃបា.ញ់គ្នារបួស​ដេកស្ដូក

កូន​រករឿងបង្កការភ័យខ្លាច​ ឪពុក​បង្កើតរ​ត់ទៅ​ប្ដឹង ស្រាប់តែជននោះតដៃទៀត​ ត្រូវសមត្ថកិច្ច​បា.ញ់​១គ្រា.ប់ឡើងលើគំរា.ម ទើបចាប់បាន

រាជធានីភ្នំពេញ ៖ មានករណីយុវជនម្នាក់បែកថ្នាំបានយកខ្សែក្រវ៉ាត់ និងកន្ត្រៃដេញចាក់ឪពុកបង្កើតរបស់ខ្លួនភ័យក៏រត់ទៅប្ដឹង ហើយកម្លាំងសមត្ថកិច្ចផ្នែកជំនាញអន្តរាគមន៍ខណ្ឌពោធិសែនជ័យសហការជាមួយសមត្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបែកថ្នាំដែលរករឿងក្រុមគ្រួសារ ។

Read more: កូន​រករឿងបង្កការភ័យខ្លាច​ ឪពុក​បង្កើតរ​ត់ទៅ​ប្ដឹង ស្រាប់តែជននោះតដៃទៀត​...

ផ្ទុះអាវុ.ធ​ច្រើន​គ្រា.ប់​បា.ញ់​តដៃ​គ្នារវាងសមត្ថកិច្ច និងជនសង្ស័យ ករណីឡោមព័ទ្ធចាប់មុខសញ្ញា

ខេត្តស្វាយរៀង ៖ យ៉ាងហោចជនសង្ស័យម្នាក់រងរបួសធ្ងន់និងបក្សពួក២នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយបាញ់តដៃជាមួយសមត្ថកិច្ច ខណៈដែលសមត្ថកិច្ចចុះអនុវត្តដីកាបង្គាប់អោយចាប់ខ្លួនពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងកាលពីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៣ ។

Read more: ផ្ទុះអាវុ.ធ​ច្រើន​គ្រា.ប់​បា.ញ់​តដៃ​គ្នារវាងសមត្ថកិច្ច និងជនសង្ស័យ...

គ្រឿង​ចក្រផុង​ដី រម្លំដង​ស្ទូច​សង្កត់​ម៉ូតូ​០១​គ្រឿង និង​សំ​យាប​ផ្ទះ​ពលរដ្ឋ​០៤​ល្វែង នៅ​​ប្រឡាយ​ទឹក​ស្អុយស្ទឹង​មាន​ជ័យ

រាជធានីភ្នំពេញ ៖ ដងសន្ទូច សម្រាប់ស្ទូចថ្មបេតុង ដែលដាក់ទប់តាមមាត់ប្រឡាយស្ពានដែក ស្ទឹងមានជ័យ ស្រាប់តែផុងដី ផ្អៀងមួយចំហៀង រម្លំដងស្ទូចប្រហែល ៥០ម៉ែត្រ សង្កត់ទៅលើសំយាបផ្ទះប្រជាពលរដ្ឋ រងការខូចខាតចំនួន ០៤ល្វែង និងម៉ូតូ០១គ្រឿង ។

Read more: គ្រឿង​ចក្រផុង​ដី រម្លំដង​ស្ទូច​សង្កត់​ម៉ូតូ​០១​គ្រឿង...

ចាប់ខ្លួន​ថៅកែ​លក់​សាច់​អាំង​យីហោ ហេង​ហេង បញ្ជូន​ទៅ​តុលាការ ពាក់​ពន្ធ​ចេញ​សែក​ស្អុយ

រាជធានីភ្នំពេញ ៖ ថៅកែលក់សាច់អាំងយីហោ ហេងហេង ដែលមានទីតាំងស្ថិតនៅខាងក្រោយសាលាពៅអ៊ុំ ម្តុំទួលគោក ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ពាក់ពន្ធករណីចេញមូលប្បទានប័ត្រ ដោយគ្មានសាច់ប្រាក់”សែកស្អុយ” ។

Read more: ចាប់ខ្លួន​ថៅកែ​លក់​សាច់​អាំង​យីហោ ហេង​ហេង បញ្ជូន​ទៅ​តុលាការ...

ដើររើស​អេ​ត​ចាយមិនសូវ​កាក់កប បែកគំនិត​លួច​ដោះ​បង្អួច​កញ្ចក់​ស៊ុម​អ៊ីណុ​ក ​០៦​ផ្ទាំង​ក្នុង​បុរី ត្រូវ​សមត្ថកិច្ច​តាមក្របួច​

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ រើសអេតចាយមិនសូវកាក់កប បែកគំនិតលួចដោះបង្អួចកញ្ចក់ស៊ុមអីណុក បានចំនួន០៦ផ្ទាំង ពីផ្ទះរបស់បងប្អូនប្រជាពលរដ្ឋក្នុងបុរីតាហោ ត្រូវសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ខ្លួនបាន ។

Read more: ដើររើស​អេ​ត​ចាយមិនសូវ​កាក់កប បែកគំនិត​លួច​ដោះ​បង្អួច​កញ្ចក់​ស៊ុម​អ៊ីណុ​ក...

ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មក​លួច​ស្រា​បៀរ​២​កេស ពី​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង​ក្នុង​ក្រុង​តា​ខ្មៅ

ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នា មកលួចស្រាបៀរទឹកខ្មៅ ចំនួន២កេស រួចជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ខណៈដែលសមត្ថកិច្ចក្រុងតាខ្មៅ ប្រកាសឲ្យក្រុមជនសង្ស័យ យកស្រាបៀរ មកប្រគល់ឲ្យម្ចាស់គេវិញ ។

Read more: ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មក​លួច​ស្រា​បៀរ​២​កេស...

ជន១ក្រុម​ក្លែង​ប.ន្លំ​ជា​មន្ត្រី​នគរបាល​ ត្រូវអស់លក្ខណ៍

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ដែលបានក្លែងខ្លួនបន្លំជាមន្ត្រីនគរបាលជាតិ ហើយកន្លងមកក្រុមនេះក៏ធ្លាប់បានវាយប្លន់យកទូរស័ព្ទអ្នកដទៃថែមទៀតផង ។

Read more: ជន១ក្រុម​ក្លែង​ប.ន្លំ​ជា​មន្ត្រី​នគរបាល​ ត្រូវអស់លក្ខណ៍

នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​ប៉ូលិស​ក្លែងក្លាយ​០៦​នាក់ បញ្ជូន​ទៅ​តុលាការ

រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

Read more: នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​ប៉ូលិស​ក្លែងក្លាយ​០៦​នាក់ បញ្ជូន​ទៅ​តុលាការ

នគរបាល​ស្រុក​ក្រគរ ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ករណី​បា.ញ់​គ្រាប់​សំណ​ធ្លុះ​កញ្ចក់​រថយន្ត​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលបានអោយដឹងថា យោងគណនីហ្វេសប៊ុកឈ្មោះ «បងបារាំង ទទួលដឹកអឺវ៉ាន់» កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២២ និង០០នាទី បានបង្ហោះថា មេមេរត់ឡានផ្លូវជាតិលេខ៥ ប្រុងប្រយ័ត្នផង ប្រយ័ត្នលែងបានជួបមុខប្រពន្ធកូន ចន្លោះពីពោធិ៍សាត់ មកក្រគរបៀតសាលាឃុំត្នោតជុំ។ ពួកវាបាញ់គ្រាប់សំណ មករកក្បាលតែម្ដង។ សំណាងល្អ ខុសបន្តិច ធ្លុះកញ្ចក់ឡានខាងមុខ ។

Read more: នគរបាល​ស្រុក​ក្រគរ ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់...

ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លា.ប់ក្នុង​បន្ទប់​ជួល ​នៅ​ផ្លូវ​រថភ្លើង​ ក្រោយ​វត្ត​នាគ​វ័ន

រាជធានីភ្នំពេញ ៖ បុរសជាជាងកាត់សក់ចល័តម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លា.ប់នៅក្នុងបន្ទប់ជួលមួយកន្លែង នៅតាមបណ្ដោយផ្លូវរថភ្លើង ក្រោយវត្តនាគវ័ន នៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ ។

Read more: ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លា.ប់ក្នុង​បន្ទប់​ជួល ​នៅ​ផ្លូវ​រថភ្លើង​...