Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គិន ខ្លឹម ស្រឡាញ់ប្រដាល់ពេក ដាច់ចិត្តសុំម្ដាយចូលហាត់តែម្ដងទៅ

  • Print

ពន្លកគុនខ្មែរមកពីខេត្តកំពង់ស្ពឺ គិន ខ្លឹម ស្រឡាញ់ប្រដាល់តាំងពីតូច ដាច់ចិត្តសុំម្ដាយចូលហ្វឹកហាត់នៅក្លឹប ៩១១ រំពឹងសាងកេរ្តិ៍ឈ្មោះល្បីដូចរៀមច្បង ឡៅ ចន្រ្ទា និង ឡៅ ចិត្រា នៅថ្ងៃអនាគត។

អ្នកប្រដាល់ថ្មីថ្មោងខាងលើនេះបានឲ្យដឹងថា ដោយសារតែឃើញគេហាត់ប្រដាល់ និងឡើងប្រកួតតាមស្ថានីយទូរទស្សន៍នានា ក៏អន្ទង់ចិត្តខ្លួនឲ្យស្រឡាញ់ ហើយចាប់អាជីពនេះតែម្ដងទៅ។បន្ទាប់ពីស្រឡាញ់ដកចិត្តមិនបាន ក៏សម្រេចចិត្តសុំម្ដាយចូលហាត់តែម្ដងទៅ ហើយក៏មិនមានការជំទាស់ពីម្ដាយឪពុកនោះឡើយ។

គិន ខ្លឺម សម្រេចចិត្តចូលហាត់នៅក្លឹបឆត្រយោង ៩១១ ជាមួយលោកគ្រូ ហង់ សឿន នេះដោយសារតែមានបងប្រុសស្គាល់ក្លឹបនេះ។ ណាមួយខេត្តជាមួយគ្នាផង ដូច្នេះជិតផ្ទះងាយស្រួលទៅវិញទៅមកផងដែរ។គិន ខ្លឹម ជាប្រកួតបាន១០ដង ឈ្នះ៧ និងចាញ់៣ដង ប្រកួតចុងក្រោយឈ្នះកីឡាករ ញឹម សារិទ្ធិ ដោយពិន្ទុក្នុងកម្មវិធីជម្រុះចាញ់ធ្លាក់ពានរង្វាន់ TV5 ទម្ងន់៥៤គីឡូក្រាមកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ។ អ្នកប្រដាល់រូបនេះជាកូនសិស្សលោកគ្រូ ហង់ សឿន មកពីក្លឹបឆត្រយោង ៩៩១៕