Social Network

Fan របស់ Liverpool ខឹង Mane ស្មោះពេកមិនទាមទារបាល់ប៉េ ពេល Pique បុកពីក្រោយ

អ្នកគាំទ្ររបស់ Liverpool ជាច្រើនបានខឹងលើ Sadio Mane ដែលស្មោះត្រង់ពេក មិនទាមទារអាជ្ញាកណ្ដាលយកបាល់ប៉េណាល់ទី អំឡុងពេលលេង Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយ Barcelona។ក្នុងវគ្គទីមួយ Mane មានឱកាសអូសបាល់នៅជិតទីរបស់ Barca ប៉ុន្តែត្រូវបានខ្សែការពារ Gerard Pique ចូលមករំខានបុកពីក្រោយដួលក្នុងតំបន់គ្រោះថ្នាក់។

ភ្លាមៗនេះភ្នែករបស់អ្នកគាំទ្រទាំងអស់បានសម្លឹងទៅកាន់អាជ្ញាកណ្ដាល Bjorn Kuipers ថា ចង្អុលឲ្យបាល់ប៉េណាល់ទីឬយ៉ាងណា។អាជ្ញាកណ្ដាលត្រូវធ្វើការសម្រេចធំ ប្រសិនមើលឃើញ Mane ត្រូវគេសាងកំហុសដាក់មែន។ ប៉ុន្តែមុនពេលសម្រេចបន្តិច Mane បានក្រោក ហើយបន្តរត់លេងបន្ត ធ្វើឲ្យអាជ្ញាកណ្ដាលមិនសម្រេចចិត្តឲ្យបាល់ប៉េណាល់ទី។

ចំណុចនេះបាននាំចិត្តឲ្យអ្នកគាំទ្រ Liverpool ខឹងជាខ្លាំង បន្ទោស Mane ស្មោះពេកមិនទាមទារបាល់ប៉េណាល់ទី។បង្ហាញអារម្មណ៍លើបណ្ដាញសង្គម អ្នកគាំទ្រម្នាក់សរសេរថា៖ “Mane គួរតែបន្តដេកលើស្មៅ មិនគួរស្មោះត្រង់ពេកទេ”។ ឯម្នាក់ទៀតថា៖ “បាល់នឹងត្រូវប៉េណាល់ទីហើយ Mane ស្មោះត្រង់អីយ៉ាងនេះ”៕