Social Network

Ronaldo ចាប់​អារម្មណ៍​អាជីព​គ្រូ​បង្វឹក​នៅ​ពេល​ព្យួរ​ស្បែក​ជើង

Cristiano Ronaldo បានបង្ហើបពីផែនការឈានជើងចាប់យកអាជីពជាអ្នកចាត់ការទូទៅនៅថ្ងៃអនាគតនៅពេលដែលរូបគេចូលនិវត្តន៍លែងជាកីឡាករបាល់ទាត់។

ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំគឺជាកីឡាករកំពូលមួយរូបបានឈ្នះ Ballons d'Or ៥ដង និងពាន Champions League ៥ដង ក្នុងចំណោមពានសំខាន់ៗជាច្រើនក្នុងអាជីពរបស់គេ។ Ronaldo ដែលសល់កុងត្រាជាមួយ Juventus ដល់ឆ្នាំ២០២២ នឹងមានអាយុ៣៧ឆ្នាំនៅពេលនោះ។

ទោះជាមានជំនួញ និងរបររកស៊ីជាច្រើននៅក្នុងដៃក៏កីឡាករសញ្ជាតិព័រទុយហ្គាល់មិនបានចង់ទៅណាឆ្ងាយពី បាល់ទាត់ដែរ នៅថ្ងៃអនាគត។ នៅពេលសួរថាពេលឈប់លេងបាល់រូបគេអាចធ្វើជាគ្រូវិញឬ អត់ Ronaldo បានឆ្លើយថា៖ "ខ្ញុំនឹងមិនបដិសេធវា ចោលនោះទេ"៕