Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាករ Man Utd ត្រូវកាត់លុយ២៥% ព្រោះអត់បានលេង UCL រដូវកាលក្រោយ

  • Print

ក្រុមកីឡាករ Manchester United នឹងត្រូវកាត់ប្រាក់ឈ្នួល២៥% បន្ទាប់ពីពួកគេមិនអាចជួយក្រុមបានកៅអីលេង UEFA Champions League នារដូវកាលក្រោយនេះ ក្នុងកិច្ចសន្យា បានសរសេរយ៉ាងច្បាស់ថាប្រសិនបើកីឡាករមិនអាចជួយក្រុមឱ្យលេងពាន UCL បាន នោះពួកគេនឹងត្រូវកាត់ប្រាក់ឈ្នួល២៥% ហើយកីឡាករមួយចំនួនក៏មិនទទួលបានប្រាក់ Bonus ផងដែរ។

តួយ៉ាងដូចជា Pogba ជាដើម នឹងបាត់ជិត២លានផោន ព្រោះមិនអាចជួយក្រុម Man Utd ឱ្យបានលេង Champions League ។ការមិនបានលេង UCL នេះ ធ្វើឱ្យ United បាត់បង់ប្រាក់ប្រមាណជា៦៤លានផោន ទៅលើសិទ្ធិលក់ផ្សាយតាមទូរទស្សន៍។

ខណៈដែលកុងត្រា adidas វិញ ក៏នឹងត្រូវកាត់បន្ថយដែរ ដោយអាចកាត់២០លានផោន ទៅលើកុងត្រា៧៥០លានផោនរបស់ពួកគេ។ ក្លឹបបានបើកបង្ហាញច្បាស់តែម្ដងចំពោះរឿងកាត់បន្ថយប្រាក់ឈ្នួលរបស់កីឡាករនេះ៕