Social Network

មាស ចាន់ណាថា ណាហ្គាធ្វើបានតែ៥០%ប៉ុណ្ណោះពេលឈ្នះភ្នំពេញក្រោនម្សិលមិញ

លោក មាស ចាន់ណា គ្រូបង្វឹករបស់ក្លឹបបាល់ទាត់ណាហ្គាវើលដ៏បានប្រាប់ថា យុទ្ធសាស្ត្រដែលលោកបានរៀបចំទុកសម្រាប់ប៉ះភ្នំពេញក្រោនម្សិលមិញនេះគឺក្រុមរបស់លោកធ្វើបានតែ៥០% ប៉ុណ្ណេះដោយមានការផ្លាស់ប្តូរ។ណាហ្គាវើលដ៏បានយកឈ្នះភ្នំពេញក្រោនដោយលទ្ធផល ៣-០ នៅទីលានស្តាតចាស់នៃពានរង្វាន់លីគកំពូលកម្ពុជារដូវការ២០១៩សប្តាហ៍ទី៦។

គ្រាប់បាល់ទាំង៣គ្រាប់នោះគឺសុទ្ធសឹងតែរកបានដោយកីឡាករបរទេសគឺនាទីទី៣៤ខ្សែប្រយុទ្ធលេខ៨៧ Gurbani Amir ស៊ុតចូល។ ១នាទីក្រោយពោលគឺនៅនាទី៣៥ណាហ្គារកបានគ្រាប់ទី២ដោយកីឡាករ Esho Omogba និងគ្រាប់ទី៣នៅនាទី៧០ ដោយកីឡាករ Gurbani Amirដដែរ។

ចំពោះភ្នំពេញក្រោនក៏បានបើកការវាយបកវិញខ្លាំងដែរនៅវគ្គទី២ដោយបង្កើតឱកាសជាច្រើនពីកីឡាករខ្សែប្រយុទ្ធវ័យក្មេងរបស់ខ្លួន ប៉ុន្តែដោយសំណាងមិនមានទើបមិនអាចរកគ្រាប់បាល់បាន។លោក មាស ចាន់ណា បាននិយាយថា ៖«ខ្ញុំគិតថា ការប្រកួតថ្ងៃនេះយើងធ្វើបានល្អ ទោះបីជាភ្នំពេញក្រោនប្ដូរការលេងខ្លះ ហើយទាក់ទងនឹងការរៀបចំរបស់ខ្ញុំអាចខុស៥០%ដែលខ្ញុំបានត្រៀមធ្វើជាមួយនឹងភ្នំពេញក្រោន ទី១ ដូរការរៀបចំលេងពីក្រោម ទី២ដូរការការពារ ទី៣ដូរការវាយបក»។

លទ្ធផលសប្តាហ៍ទី៦ • សូទីឡូអង្គរ ១-១ ក្រសួងការពារជាតិ • អគ្គ.នគរបាលជាតិ ២-៣ គិរីវង់.សែនជ័យ • វិសាខា ១៤-0 ខេត្តកំពង់ចាម • អាស៊ីអឺរ៉ុប.ធីត ២-២ អគ្គិសនីកម្ពុជា • យុវជនបាទី.១៨ឆ្នាំ ១-៣ បឹងកេត • ព្រះខ័នរាជ.រៀង ១-១ អង្គរថាយហ្គឺរ • ណាហ្គាវើល ៣-០ ភ្នំពេញក្រោន