Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធាន​ក្រុម​ Liverpool គិត​ថា​ ក្រុម​ខ្លួន​ត្រូវ​ការ​មាន​អព្ភូតហេតុ​ដើម្បី​លើក​ពាន PL

  • Print

ខ្សែបម្រើក្លឹប Liverpool កីឡាករ Jordan Henderson បានលើកឡើងប្រាប់សារព័ត៌មាន UK Mediaកាលពីពេលថ្មីៗនេះថា ក្លឹបរបស់ខ្លួនត្រូវការមានអព្ភូតហេតុណាមួយ ដើម្បីបានឈ្នះពាន Premier League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

កីឡាកររូបនេះបាននិយាយថា៖ " ពួកកីឡាករ Liverpool ទាំងអស់នឹងមើលប្រកួតក្នុងយប់ថ្ងៃច័ន្ទនេះ (ប្រកួតរវាង Manchester City និង Leicester City) ប្រាកដណាស់ដែលយើងបន់ឲ្យមានអច្ឆរិយកើតឡើង '' ។ប្រធានក្រុមរបស់ក្លឹប Liverpool រូបនេះបានបន្តថា៖ " City គេល្អហើយ តែយើងក៏ល្អដែរ។

ក្លឹបណាលើកពានក៏ដោយ ក៏សុទ្ធតែសក្ដិសមហើយ " ។កីឡាកររូបនេះក៏បានប្រាប់ថា អតីតគ្រូបង្វឹករបស់ខ្លួនលោក Brendan Rodgers ដែលកំពុងដឹកនាំក្លឹប Leicester City នឹងមិនធ្វើឲ្យក្លឹបចាស់របស់គាត់ខកចិត្តទេ។សូមបញ្ជាក់ផងដែរថា Liverpool ឈរលើកំពូលតារាង ហើយពេលនេះមាន ៩៤ពិន្ទុ ខណៈ Manchester City ឈរលេខ ២ មាន ៩២ពិន្ទុ តែមានមួយប្រកួតក្នុងដៃ៕