Mourinho ទស្សន៍ទាយយ៉ាងណាសម្រាប់គូ Ajax និង Spurs យប់នេះ?
- Details
- Category: Sport News
ជំនួបដ៏ជក់ចិត្តមួយគូទៀត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League នឹងធ្វើឡើងនៅរាត្រីនេះរវាង Ajax និង Tottenham Hotspur វេលាម៉ោង២រំលងអាធ្រាត្រ។
កាលជើងទីមួយ Spurs បានចាញ់ក្រោមដៃរបស់ Ajax ក្នុងដីខ្លួនឯង ១-០ រួចហើយដូច្នេះប្រាកដណាចប់នេះនឹងក្លាយជាប្រកួតដ៏តានតឹងសម្រាប់ក្រុមលោក Pochettino ដែលត្រូវធ្វើដំណើរទៅទឹកដីប្រទេសហូឡង់។
ពាក់ព័ន្ធនឹងប្រកួតនេះ Mourinho អតីតអ្នកចាត់ការ Man Utd ប្រាប់ឲ្យដឹងថាលោកពិបាកនឹងស្មានថាក្រុមណាជាអ្នកឈ្នះណាស់។ បុរសសញ្ជាតិព័រទុយហ្គាល់ដែលទាយថា Liverpool ទម្លាក់ Barca មើលឃើញថាគូយប់នេះមានគីឡូប្រហាក់ប្រហែលគ្នា។ "វាពិតជាពិបាកនឹងទាយថាក្រុមណាឈ្នះ។
បើមើលលើប្រវត្តិសាស្ត្រ Ajax គឺធ្វើបានល្អនៅ Champions League។ Spurs ក៏ល្អដូចគ្នា។ ប្រកួតមុនពួកគេអត់ Kane និង Son តែប្រកួតនេះ Son នឹងមកវិញ"។ Mourinho និយាយដូច្នេះ៕
ដកស្រង់ពី៖ Sabay