Social Network

មិន​ជឿ​កុំ​ប្រមាថ Ronaldo ​ទាយ​ច្បាស់​​ថា Liverpool ​ឈ្នះ គឺ​ឈ្នះ​មែន​

ក្រុម Liverpool បានយកឈ្នះលើក្រុម FC Barcelona ក្នុងលទ្ធផល ៤-០ សម្រាប់ជើងទី២នេះ ហើយលទ្ធផលនេះសរុបទាំងពីរជើងទៅ គឺក្រុម Liverpool ឈ្នះ ៤-៣ លើក្រុម Barcelona ។

ការវាយបករបស់ហង្សក្រហម កំពុងធ្វើឱ្យផ្អើលពិភពលោកហើយ ត្បិតអី Barcelona ជាក្រុមខ្លាំង ធ្លាប់តែវាយបកគេ ប៉ុន្តែបែរជាភ្លាត់ត្រូវក្រុមរបស់លោក Klopp វាយបកទម្លាក់បានវិញដូច្នេះ។ យ៉ាងណាមិញ បើងាកត្រលប់ទៅប៉ុន្មានថ្ងៃមុននោះ Cristiano Ronaldo ខ្សែប្រយុទ្ធមានបទពិសោធនៅ UCL នេះ រាប់មិនអស់ ក៏ធ្លាប់ទស្សទាយថា Liverpool នឹងឈ្នះជើងទី២នេះដែរ។

នៅពេលនោះ Liverpool បានចាញ់ជើងទី១ ក្នុងលទ្ធផល ៣-០ ទៅហើយ។ តែសម្រាប់ Ronaldo នៅតែមើលឃើញថាក្រុមហង្សក្រហមល្អ ហើយជើងទី២ ពួកគេនឹងបង្កើតប្រវត្តិសាស្ត្រថ្មីបានដដែល។ ជាលទ្ធផលឆ្លងកាត់ការប្រកួតនៅយប់មិញនេះ ក្រុម Liverpool ពិតជាធ្វើបានមែន ដែលសឹងតែមិនគួរឱ្យជឿសោះឡើយ។ ត្បិតអីពួកគេអវត្តមានកីឡាករសំខាន់នៅតំបន់ខាងលើ២នាក់ Salah និង Firmino ទៅហើយ តែនៅអាចទម្លុះសំណាញ់ទីក្រុមអ្នកមានបុណ្យបាន៤គ្រាប់ទៀតនោះ៕

ដកស្រង់ពី៖ Sabay