Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Spurs វាយ​បក​យ៉ាងឃោរឃៅទម្លាក់​ Ajax ទៅ​ជួប​ Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

  • Print

Tottenham Hotspur ទីបំផុតបានក្លាយជាក្រុមអង់គ្លេសទីពីរដែលឡើងទៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ឆ្នាំ២០១៩បន្ទាប់ពីវាយបកយកឈ្នះ Ajax ដោយលទ្ធផល ២-៣។

កាលពីជើងទីមួយ ក្រុមរហស្សនាមថា មាន់ខ្នាយមាសបានចាញ់ Ajax នៅដីខ្លួនឯង ១-០ ហើយយប់មិញនៅទឹកដីហូឡង់ពួកគេបានរងសម្ពាធ២គ្រាប់បន្ថែមបន្ទាប់ពី de Ligt និង Ziyech បើកការនាំមុខឲ្យម្ចាស់ផ្ទះមុននៅនាទី ទី៥ និង៣៥។

យ៉ាងណាក្រុមភ្ញៀវមកពីអង់គ្លេសមិនបានបោះបង់ក្ដីស្រមៃរបស់ខ្លួនទេ ពោលគឺបានសង៣គ្រាប់វិញដោយ ខ្សែបម្រើប្រយុទ្ធ Lucas Moura ទាំង៣គ្រាប់នៅនាទី ៥៥, ៥៩ និង៩០+៥។ លទ្ធផលទាំងពីរជើង ៣-៣ តែ Spurs ឡើងដោយសារចំណេញគ្រាប់ក្រៅដីច្រើនជាង។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង Tottenham និង Liverpool នឹងធ្វើនៅថ្ងៃទី១ ខែមិថុនា នៅកីឡដ្ឋានក្រុម Atletico Madrid ប្រទេសអេស្ប៉ាញ ដែលជាទឹកដីកណ្ដាល៕

ដកស្រង់ពី៖ Sabay