Social Network

​គ្រូ Spurs ​លត់​ជង្គង់​ស្រក់​ទឹក​ភ្នែក ​និង​អរគុណ​បាល់ទាត់​សម្រាប់​ភាព​រំជើបរំជួល​នេះ​

ក្រុម Spurs ពិតជាធ្វើឱ្យក្រុម Ajax យំមិនចេញមែន ដោយអាចវាយបកយកឈ្នះពួកគេវិញបាន ក្នុងលទ្ធផល ៣-២ សម្រាប់ជើងទី២ នៅយប់មិញនេះ។

លទ្ធផលខាងលើ អមជាមួយលទ្ធផលជើងទី១ ដែល Ajax ឈ្នះ ១-០ ប៉ុន្តែពួកគេនៅតែធ្លាក់ដដែល ព្រោះសរុបទៅ ៣-៣ Spurs ឡើង ដោយគិតគ្រាប់បាល់ក្រៅដីបានច្រើនជាង។ ការរកបាន៣គ្រាប់ពីសំណាក់ Lucas Moura នេះ ហើយជាពិសេសគ្រាប់ចុងក្រោយនាទី៩០+៥ នោះ បានធ្វើឱ្យលោក Mauricio Pochettino អបអរស្ទើរគាំងបេះដូងទៅហើយ។

លោកសប្បាយចិត្តពេក រហូតលត់ជង្គង់យំជាមួយកីឡាករ ហើយបញ្ជាក់ថា៖ “អារម្មណ៍នេះ ពិតជាមិនអាចបរិយាយបានមែន ពិតជារំភើបខ្លាំងណាស់។ អរគុណបាល់ទាត់ ដែលធ្វើឱ្យខ្ញុំស្គាល់រសជាតិនេះ”។ រំលឹកប្រាប់អ្នកទាំងអស់គ្នាថា Spurs ឡើងដល់វគ្គនេះ ពិតជាមិនគួរ ឱ្យជឿឡើយ ត្បិតអីពួកគេមិនបានចំណាយលុយ១រៀលដើម្បីទិញកីឡាករណាម្នាក់ឡើយ៕

ដកស្រង់ពី៖ Sabay