Social Network

Klopp ថាទម្លាក់ Barca យប់មិញគ្មានក្បួនគ្មានល្បិចអីទេ គឺគុណសម្បត្តិកីឡាករ

Liverpool បានវាយបកយកឈ្នះ Barcelona សរុបទាំងពីរជើងដោយលទ្ធផល ៤-៣ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League។កាលពីជើងទីមួយ Barca បានផ្ដល់ថ្នាំខ្លាំងដោយបំបាក់ហង្សក្រហម ៣-០ ប៉ុន្តែពេលមកកាន់ទឹកដី Anfield ហង្សបានយកឈ្នះ Barca វិញដោយលទ្ធផល ៤-០ ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រដែលរៀបចំឡើងនៅទីក្រុង ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។

ទោះជាមានគុណសម្បត្តិដឹកនាំក្រុមឡើងក៏ពិតមែនប៉ុន្តែ Jurgen Klopp ដែលជាអ្នកចាត់ការទូទៅបាននិយាយថាលោក គ្មានក្បួន ឬយុទ្ធសាស្ត្រអ្វីដើម្បីបំបាក់ Barca យ៉ាងសម្បើមបែបនេះទេ។ បុរសសញ្ជាតិអាល្លឺម៉ង់ដដែលបន្ថែមថា នៅពីក្រោយជ័យជម្នះនេះគឺជាការលេងល្អរបស់កីឡាករប៉ុណ្ណោះ។

"ការប្រកួតយប់មិញគឺមហាតានតឹង។ ការឈ្នះគឺជារឿងលំបាកហើយ តែការបិទមិនឲ្យក្រុមដូចជា Barca ស៊ុតចូលគឺជារឿងកាន់តែលំបាក។ខ្ញុំមិនដឹងថាកូនក្រុមរបស់ខ្ញុំធ្វើវាបានដោយរបៀបណាឡើយ"។ Klopp និយាយក្រោយចប់ការប្រកួតដូច្នេះ៕