Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វឌ្ឍនាកា​ និង​ចន្ថាប៊ីន​ ត្រូវធ្វើការធ្ងន់យប់នេះជួយក្លឹបរកកៅអីវគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup​

  • Print

ក្លឹប PKNS FC ដែលជាទ្រនំរបស់កីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា និង ក្លឹប Terrengganu របស់កីឡាករខ្មែរ-បារាំង ធារី ចន្ថាប៊ីន ត្រូវធ្វើការធ្ងន់ក្នុងជើងទី២យប់ថ្ងៃសុក្រនេះដើម្បីស្វែងរកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup របស់ម៉ាឡេស៊ី។

កាលពីជើងទី១ PKNS FC បានចាញ់ Kedah ដោយលទ្ធផល១-៣ នៅក្នុងផ្ទះរបស់ខ្លួន។ ពេលនោះកីឡាករ Koxuaev របស់ PKNS FC ទទួលបានកាតក្រហមនៅវគ្គទី១ ប៉ុន្តែនៅវគ្គទី២ក្រុមដែលមានគ្នាតែ១០នាក់បានបំបែកពងមាន់ដើម្បីតាមពីក្រោយ ១-៣ បន្ទាប់ពីត្រូវក្រុមភ្ញៀវនាំមុខ ៣-០ នៅវគ្គទី១។ យប់នេះនៅក្រៅដី PKNS FC ត្រូវការឈ្នះដោយលទ្ធផល ២-០ ឡើងទើបអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបើលទ្ធផលខុសពី ២-០ គឺមានការប្រែប្រួលផ្សេង។

ជាមួយគ្នានេះដែរ ក្លឹបរបស់កីឡាករកម្ពុជា ធារី ចន្ថាប៊ីន Terrengganu ត្រូវធ្វើដំណើរទៅផ្ទះរបស់ក្រុមខ្លាំង Pahang ដើម្បីស្វែងរកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ។ កាលពីជើងទី១ Terrengganu លេងក្នុងផ្ទះខ្លួនឯងឈ្នះ Pahang ២-១ ដូច្នេះមានទំនុកចិត្តខ្ពស់ក្នុងការលេងជើងទី២យប់នេះ។ ការប្រកួតទាំងពីរគូនឹងធ្វើឡើងវេលាម៉ោង៩យប់នៅប្រទេសម៉ាឡេស៊ី ត្រូវនឹងម៉ោង៨យប់នៅកម្ពុជា៕

ដកស្រង់ពី៖ Sabay