Social Network

Europa គឺជាពានដំបូងក្នុងអាជីពដឹកនាំរបស់ Sarri ជិត៣០ឆ្នាំ

Maurizio Sarri អ្នកចាត់ការទូទៅរបស់ Chelsea បាននាំក្លឹបឈ្នះពាននៅរដូវកាលដំបូងរបស់ខ្លួនក្រោយយកឈ្នះ Arsenal នៅវគ្គផ្ដាច់ព្រ័ត្រ UEFA Europa League។យ៉ាងណា Europa មិនត្រឹមជាពានដំបូងនៅ Chelsea នោះទេ តែវាក៏ជាពានធំដំបូងក្នុងអាជីពដឹកនាំរបស់ Sarri ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ។

បុរសសញ្ជាតិអ៊ីតាលីមិនដែលឈ្នះពានអ្វីឡើយចាប់តាំងពីប្រឡូកក្នុងការងារជាអ្នកចាត់ការនៅទសវត្សឆ្នាំ៩០មក។ អ្នកចាត់ការវ័យ៦០ឆ្នាំដែលចូលចិត្តជក់បារីមានស្នាដៃគួរឲ្យកត់សម្គាល់ដូចជា ជួយក្លឹប Empoli របស់អ៊ីតាលីបានលេខ២នៅ Serie B, ជួយ Napoli បានលេខ២នៅ Serie A បន្ទាប់មកជួយ Chelsea បានលេខ២នៅ League Cup មុនពេលនាំក្លឹបលើកពាន Europa លើកដំបូងកាលពីយប់មិញ៕